Cambodia

ក្តៅៗ វៀតណាមមានអ្នកស្លាប់ពីរនាក់ទៀតហើយដោយសារកូវីដ

ស្ត្រីអាយុ៦២ឆ្នាំម្នាក់និងបុរសអាយុ៦៥ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងទីក្រុង Da Nang នៅថ្ងៃអង្គារនេះ។ នេះជាការស្លាប់ទី៧និងទី៨ដែលបណ្តាលមកពីជំងឺរាតត្បាតនៅក្នុងប្រទេសវៀតណាម។

ការស្លាប់ទី៧គឺជាស្ត្រីអាយុ៦២ឆ្នាំម្នាក់មកពីតំបន់ Hoa Vang នៃទីក្រុង Da Nang ដែលមានប្រវត្តិឈឺក្រលៀន១០ឆ្នាំមកហើយ។

នាងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Da Nang ចាប់ពីថ្ងៃទី១៨ខែកក្កដាដល់ថ្ងៃទី២៧ខែកក្កដានៅពេលដែលនាងបានធ្វើតេស្តរកឃើញវីរុសនេះ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ការស្លាប់ទី៨គឺជាបុរសអាយុ៦៥ឆ្នាំម្នាក់ហើយគាត់ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយសារជំងឺខ្សោយក្រលៀនដំណាក់កាលចុងក្រោយ, ជំងឺសួត, ជំងឺខ្សោយបេះដូងនិងកូវីដ១៩។

បុរសម្នាក់នេះបានស្នាក់នៅមន្ទីរពេទ្យក្រុង​ Da Nang អស់រយៈពេល៥ខែដើម្បីទទួលការព្យាបាលជំងឺខ្សោយក្រលៀន។ គាត់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី២៤ខែកក្កដាប៉ុន្តែនៅពេលដែលទីក្រុងនេះបានធ្វើតេស្តរកមេរោគទ្រង់ទ្រាយធំបន្ទាប់ពីមានការឆ្លងក្នុងសហគមន៍ថ្មី គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ១៩នៅ៥ថ្ងៃក្រោយមក។

ប្រទេសវៀតណាមបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដលើកដំបូងរបស់ខ្លួនកាលពីថ្ងៃសុក្រ។ អ្នកជំងឺដែលស្លាប់ចំនួន៦នាក់ផ្សេងទៀតសុទ្ធតែមានអាយុចន្លោះពី៥៣ទៅ៨៦ឆ្នាំនិងមានជំងឺរ៉ាំរ៉ៃ៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Vietnam Insider

Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace