Cambodia

កុំស្អប់ខ្លួនឯង​ព្រោះ​យើងនឹង​នៅជាមួយ​ខ្លួនយើងពេញមួយជីវិត

ខ្លួនយើងនេះជាមនុស្ស​ដែលយើង​នឹង​ចំណាយពេលជាមួយមិនថាយើង​ចូលចិត្តឬមិនចូលចិត្ត។
ពេលខ្លះ យើង​អាច​នឹង​គិតថា យើង​គួរមាន​អ្វីៗ ឬលទ្ធផល ឬអំណាចខ្ពស់ជាងមិត្តឬអ្នកជីតខាងឬបុគ្គលណាមួយ​ហើយពេលខ្លះធ្វើមិនបានយើង​ខឹងគេនិងខ្លួនឯង។

ប្រសិនបើយើង​ចំណាយពេលជាមួយមនុស្សដែលមានរាងយើង​នឹងមានរាងស្អាត។ ប្រសិនបើអ្នកចំណាយពេលជាមួយមនុស្សខ្ជិលយើង​នឹងបន្តខ្ជិល។

ជ្រើសរើសអ្នកណា​ម្នាក់ដែល​មាន​រូបភាព​គួ​រឱ្យ​ចង់​ចំណាយពេលជាមួយ​រហូតទៅដោយវិធី៖

១ បញ្ឈប់ការឡើងជញ្ជីងថ្លឹងជាមួយអ្នកផ្សេង
ជីវិតកាន់តែប្រសើរឡើង​នៅពេលដែលយើង​ឈប់តាមដានមនុស្សផ្សេងទៀតហើយ​ឈប់ក្នុងការ​ទទួលយកអារម្មណ៍ថាអយុត្តិធម៌នៃរូបរាង​សម្រស់ ស្ថានភាពគ្រួសារ ឱកាស​ការងារ ។ល។
នេះ​គឺជាកំហុសមួយក្នុងចំណោមកំហុសទូទៅបំផុតរបស់មនុស្សដែលចេះដឹងប៉ុនណានៅតែប្រព្រឹត្តិ។ យើង​អាចសម្រាកសានត្រាន្តដរាបណា យើង​អាចជំនៈចិត្ត​អគិតរបស់ខ្លួនឯង​បាន ហើយ​ងាកមកពង្រឹង​ថែទាំជំនាញនិងផ្នត់គំនិតរបស់ខ្លួនវិញ។

២ ជជែកជាមួយមនុស្សដែលយើងកោតសរសើរ
មនុស្សខ្លះមិនកោតសរសើរគេថែមទាំងច្រណែន​ហើយ​រុករកកំហុស​ដើម្បីបង្ហាញចេញ។ គិតអំពីរបៀបដែលមេរៀនជីវិតរបស់ពួកគេអនុវត្តយើងបានប្រយោជន៍ គិតអំពី​កំហុសគេ​យើង​ខាតពេល​ព្រោះអត់ជួយ​អីដល់យើងទេ ក៏មិនបានបន្ថែម​ពិន្ទុអ្វីដល់ជីវិត​យើងទាំងអស់។ រៀនទទួលស្គាល់អ្នកដទៃ​ជជែកជាមួយពួកគេ ហើយ​រៀនអំពីគុណសម្បត្តិ​របស់ពួកគេប្រសិនអ្នកចង់បានលទ្ធផល​ដូចពួកគេ។

៣​ បង្វឹកផ្នត់គំនិតក្លៀវក្លា
នេះជាការពិតសម្រាប់ទាំងចិត្តនិងរាងកាយដែលនឹង​ទទួលផលពីគំនិតរស់រវើកក្លៀវក្លា។ កុំឈប់រៀន។ អាថ៌កំបាំងនៃការរស់នៅល្អ​គឺតាមរយៈភាពបត់បែននៃការគិត​សុទិដ្ឋិនិយម​និង​ប្រើយូហ្គាជាមធ្យោបាយដ៏ល្អដើម្បីពង្រឹងថាមពល​ទាំងចិត្តនិងរាងកាយ។ ឈប់ចំណាយពេលជជែកវែកញែកថា តើរឿងដែលឃើញទាំងនោះអ្វីពិតឬអត់។ ស្រមៃចុះថា ជាការកុហកទាំងអស់ហើយជ្រើសរើសការកុហកដែលនឹងធ្វើឱ្យយើងរៀនបាន។
ឱ្យតែ ដឹងថាអ្វីដែលយើង​កំពុងធ្វើគឺត្រឹមត្រូវប្រាកដ មិនថាយើង​ចង់ធ្វើ់វា​ឬ​បោះបង់ព្រោះវាលំបាកពេកនោះហើយជាពេលវេលាដែលត្រូវចំណាយគិតថា​គួរ​ត្រូវតស៊ូឬបោះបង់?​ហេតុអ្វី? នៅក្នុងជីវិតវិធីល្អបំផុតនិងតែមួយគត់ដើម្បីសំរេចក្តីសុបិនគឺតាមរយៈការធ្វើសកម្មភាព។ ការរៀបចំផែនការនិងនិយាយអួទអាងរំពង ជាការខ្ជះខ្ជាយពេលវេលាប្រសិនបើមិនបាន​ចាត់វិធានការធ្វើ។

ស្រស់់

ប្រភព Lifelessness

ចុចអាន ជីវិតគឺជាវិថីស្វែងរកបទពិសោធន៍ កុំនៅមួយកន្លែងអ្នកនឹងខាតបង់វេលា

ចុចអាន​ សេពគប់មនុស្ស ៧ ប្រភេទនេះ ដូចដាក់ថ្នាំពុលឲ្យជីវិតអន់ថយ

Football news:

Borussia Monchengladbach without nominal strikers will go to the match with Dortmund
Diogo Jota: Liverpool is one of the best clubs in the world. He can't be denied
Hames is already a fan at Everton: he participated in 4 goals out of 5, removed Gibbs and Bilic
Liverpool announced the purchase of Jota from Wolverhampton
Andrea Pirlo: it is Unlikely that Suarez will become a Juventus forward
Suarez and Vidal are not in Barca's bid for the third match in a row
Fernando Torres on Liverpool: It was magical. It seemed like I could fly