Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូ​វីដ​ឥឡូវ​ជា​ជំងឺ​របស់​មនុស្ស​ចាស់​នៅ​អាម៉េរិក​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញថា ការស្លាប់​ដោយកូវី​ដមាន​ចំនួន​១០​នាក់​មាន​៩​នាក់​ជា​មនុស្ស​វ័យចាស់​នាក់​នៅ​សហរដ្ឋ​អាម៉េរិក​ឥឡូវនេះ ខណៈ​ជំងឺ​នេះ​ឥឡូវ​​បាន​ក្លាយជា​ជំងឺ​របស់​មនុស្ស​ចាស់​។​

​ដូច​មេរោគ​ភាគច្រើន​ផ្សេងទៀត​ដែរ មនុស្ស​ចាស់​គឺ​ងាយ​រងគ្រោះ​ពី​កូវី​ដ​ក្នុងអំឡុង​ជំងឺ​រាតត្បាត​នេះ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ចំពោះ​ក្រុម​មនុស្ស​អាយុ​លើសពី​ ៦៥ ឆ្នាំ ដោយ​ឈាន​ដល់​កំណត់ត្រា ៩២ ភាគរយ​នៃ​ការស្លាប់​ដោយកូវី​ដ​កាលពី​ពីរ​សប្តាហ៍​មុន​។​

​អ្នកស្រាវជ្រាវ​មិនទាន់​ច្បាស់​អំពី​អ្វី​ដែល​អាច​នៅ​ពីក្រោយ​និន្នាការ​នេះ​ទេ ក៏ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​នៅមានកម្រិត​ទាប​ចំពោះ​មនុស្ស​ចាស់ ដោយ​មាន​ត្រឹម​មួយ​ភាគ​បួន​ប៉ុណ្ណោះ​បាន​ទទួល​វ៉ាក់សាំង​។​

​ជនជាតិ​អាម៉េរិក​ប្រហែល ១០០ នាក់​នៅ​តែ​ស្លាប់​ដោយសារកូ​វីដជា​រៀងរាល់ថ្ងៃ ដែល​ទាប​ជាង​ចំនួន​អ្នក​ស្លាប់​ជិត ៤.០០០ នាក់​ក្នុង​មួយថ្ងៃ​ក្នុង​ឆ្នាំ ២០២០ ប៉ុន្តែ​អ្នកជំនាញ​ខ្លះ​និយាយថា​ចំនួន​នេះ​នៅតែ​​ខ្ពស់​ខ្លាំង​។​

​វេជ្ជបណ្ឌិត​មួយចំនួន​បាន​ព្រមាន​រួចហើយ​ថា កូ​វីដ​បំប្លែង​បន្ទាប់​អាច​នឹង​សាហាវ​ជាមុន​ឆ្ងាយ​ណាស់​៕

ការស្លាប់​ដោយកូវី​ដ ៩ នាក់​ក្នុងចំណោម ១០ នាក់​នៅ​សហរដ្ឋ​អាម៉េរិក​ឥឡូវនេះ​គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​ចាស់​

Post navigation