Views: 10
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអុ គីស៊ីដា បាននិយាយកាលពីថ្ងៃចន្ទថា កូនប្រុសរបស់លោកបានលាឈប់ពីលេខារបស់លោកដើម្បីទទួលខុសត្រូវចំពោះការយកនិវេសដ្ឋានរបស់នាយករដ្ឋមន្ត្រីធ្វើជាកន្លែងជប់លៀងឯកជនមួយ ក្រោយពីរូបភាពស៊ីផឹកសប្បាយនៃពិធីនេះបានលេចធ្លាយក្នុងទស្សនាវដ្តីនាំអោយសារធារណជនផ្ទុះកំហឹង។
លោក សូតារ៉ូ គីស៊ីដា(Shotaro Kishida) លេខាប្រតិបត្តិរបស់ឪពុកខ្លួនសំរាប់កិច្ចការនយោបាយនិងជាកូនប្រុសច្បងរបស់លោក គីស៊ីដា បានអញ្ជើញមិត្តភ័ក្តិមួយក្រុម រួមមានសាច់ញាតិមកចូលរួមពិធីជប់លៀងបញ្ចប់ឆ្នាំចាស់កាលពីថ្ងៃ៣០ធ្នូឆ្នាំមុននៅ និវេសដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី។
រូបភាពចេញផ្សាយដោយទស្សនាវដ្តីស៊ូកាន ប៊ុនស៊ុន(Shukan Bunshun)បង្ហាញកូនប្រុសរបស់លោក គីស៊ីដានិងសាច់ញាតិនៅលើជណ្តើរក្រាលព្រំក្រហម ដោយលោកស៊ូកាន ប៊ុនស៊ុនឈរនៅកណ្តាលជាទីតាំងដែលសម្រាប់តែនាយករដ្ឋមន្ត្រី។រូបភាពខ្លះទៀតបង្ហាញភ្ញៀវឈរនៅវេទិកាមួយដូចជាគេកំពុងធ្វើសន្និសីទកាសែត។
លោកគីស៊ីដា បានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃចន្ទថា«ក្នុងនាមជាលេខាផ្ទាល់របស់នាយករដ្ឋមន្ត្រីទទួលបន្ទុកនយោបាយ ដែលជាមុខតំណែងសាធារណៈមួយ អំពើរបស់គាត់មិនសមស្របនិងខ្ញុំបានសំរេចដូរគាត់ចេញ ដើម្បីបង្ហាញការទទួលខុសត្រូវ»។
លោកគីស៊ីដា បាននិយាយថាលោកបានស្តីបន្ទោសកូនប្រុសជាខ្លាំងចំពោះការនាំភ្ញៀវមកធ្វើពិធីជប់លៀងចុងឆ្នាំនេះ តែវានៅតែមិនអាចលុបបំបាត់ការរិះគន់មកពីក្រុមសមាជិកប្រឆាំងនិងសាធារណជន ដែលវាកាន់តែរុញអត្រាគាំទ្រលោកអោយធ្លាក់ចុះ៕

លោកគីស៊ីដា បាននិយាយថាលោកបានស្តីបន្ទោសកូនប្រុសជាខ្លាំងចំពោះការនាំភ្ញៀវមកធ្វើពិធីជប់លៀងចុងឆ្នាំនេះ តែមានតែដកតំណែងរបស់កូនរបស់គាត់ចេញដើម្បីបន្ថយកំហឹងសាធារណជននិងបង្ហាញការទទួលខុសត្រូវ
លោក សូតារ៉ូ គីស៊ីដា កូនប្រុសច្បងរបស់លោកគីស៊ីដា