Views: 3
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍បានប្រារព្វខួបបង្កើតប្រទេសជាមួយនឹងការដង្ហែក្បួនកងទ័ព កងជីវពលនិងធ្វើការដោះដូរការទូតដែលក្នុងអំឡុងពេលនេះលោកបានប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយចិននិងរុស្ស៊ី។
លោកគីម បានត្រួតមើលការដង្ហែក្បួននៅទីលានគីម អ៊ីល ស៊ុង និងបានពិភាក្សាជាមួយសមាជិកគណៈប្រតិភូចិន នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋKCNA។
ប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្ញើសារលិខិតមួយដោយបង្ហាញបំណងពង្រឹងការទាក់ទងយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការកំរិតការងារ។ចំណែកប្រធានាធិបតីរុស្ស៊ីលោកពូទីន ក៏បានផ្ញើលិខិតមួយមកកាន់លោកគីម ដោយថាប្រទេសទាំងពីរនឹងពង្រីកកិច្ចសហការទ្វេភាគីដើម្បីធានាសន្តិសុខនិងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េនិងនៅអាស៊ីឦសាន។
គេរំពឹងថាលោកគីម ជុងអ៊ុននឹងធ្វើដំណើរទៅជួបលោកពូទីនដើម្បីពិភាក្សាការផ្កត់ផ្គង់សព្វាវុធដល់កងកម្លាំងក្រុងមូស្គូ សំរាប់សង្គ្រាមនៅអ៊ុយក្រែន៕

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតមើលការដង្ហែក្បួនយោធាមួយនៅខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ