Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងជើង​បាញ់​កាំជ្រួច​ចូល​សមុទ្រ​ចំ​ពេល​អាម៉េរិក​ធ្វើ​ស​មយុ​ទ្ធជា​មួយ​កូរ៉េ​ខាងត្បូង​

Views: 1

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េខាងជើង​នៅ​ថ្ងៃអាទិត្យ​ទី​១៩​មីនា​នេះ បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​ឆ្ពោះ​កាន់​សមុទ្រ​ដោយ​បង្កើន​ការបាញ់​សាកល្បង​ជា​ការឆ្លើយតប​នឹង​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដែល​កំពុង​ធ្វើ​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​។​

​ការបន្ត​សាកល្បង​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​បាន​បង្ហាញ​ថា ការតាំង​ចិត្ត​របស់​ប្រទេស​កុំម្មុយនីស្ត​ឯកោ​នេះ​មិន​ថមថយ​ឡើង​ទោះជា​អាម៉េរិក​និង​កូរ៉េខាងត្បូង​កំពុង​សម្ញែង​កម្លាំង​ដ៏​ធំ​។​តែ​ពួកអ្នកជំនាញការ​និយាយថា ការសាកល្បង​នេះ​ក៏​ជា​ផ្នែក​នៃ​គោលដៅ​ធំ​របស់​កូរ៉េខាងជើង គឺ​ពង្រីក​ឃ្លាំង​សព្វាវុធ​របស់ខ្លួន បាន​ការទទួលស្គាល់​ពី​អន្តរជាតិ​ថា​ជា​ប្រទេស​មាន​សព្វាវុធ​នុយក្លេអ៊ែ​រ​មួយ ហើយ​ទណ្ឌកម្ម​អន្តរជាតិ​លើ​ខ្លួន​ត្រូវបាន​ដកចេញ​។​

​យោង​តាម​ការ​វាយ​តំលៃ​របស់​ជប៉ុន​និង​កូរ៉េខាងត្បូង កាំជ្រួច​ត្រូវបាន​បាញ់​ចេញពី​តំបន់​តុង​ចាង​រី​(Tongchangri)​និង​ហោះ​កាត់​ប្រទេស​មុន​ធ្លាក់​ចូល​ក្នុង​ទឹ​ក​សមុទ្រ​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​របស់ប្រទេស​នេះ​។​វា​ហោះ​បាន​ចម្ងាយ​ប្រមាណ​៨០០​គីឡូម៉ែត្រ ជា​ចម្ងាយ​ដែល​អាច​វាយប្រហារ​ដល់​កូរ៉េខាងត្បូង​។​

​ក្នុងពេល​ជាមួយគ្នា​តំណាង​នុយគ្លេអ៊ែរ​មកពី​ជប៉ុន កូរ៉េ​ខាងត្ពុង​និង​អាម៉េរិ​កបានពិភាក្សាគ្នា​តាម​ទូរស័ព្ទ​និង​បាន​ថ្កោលទោស​វា​ជា​ខ្លាំង​ដោយ​ចាត់ទុកជា​ការ​បង្ក​រឿង​និង​គំរាម​ដល់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ព្រមទាំង​តំបន់​។​ពួកគេ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ពង្រឹង​ការសម្របសម្រួល​គ្នា​ដើម្បី​ចេញ​ការឆ្លើយតប​អន្តរជាតិ​ដ៏​ខ្លាំងក្លា​មួយ​ចំពោះ​អំពើ​របស់​កូរ៉េខាងជើង​។​

​នៅ​ថ្ងៃអាទិត្យ​នេះដែរ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា​ខ្លួន​បន្ត​សមយុទ្ធ​ដែល​នៅ​សេសសល់​ជាមួយ​អាម៉េរិក​និង​រក្សា​ការត្រៀមខ្លួន​ដើម្បី​ឆ្លើយ​តប​ដ៏​លើសលប់​ចំពោះ​ការបង្ក​រឿង​ណាមួយពី​កូរ៉េខាងជើង​។​

​ជា​ផ្នែក​នៃ​សមយុទ្ធ​កាលពី​ថ្ងៃអាទិត្យ អាម៉េរិក​បាន​បង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ​B-1B​ដើម្បី​ហ្វឹកហាត់​រួម​ជាមួយ​យន្តហោះ​កូរ៉េខាងត្បូង​។​

​សូមបញ្ជាក់​ថា កូរ៉េខាងជើង​ខ្លាច​ណាស់​ចំពោះ​ការបញ្ជូន​យន្តហោះ​B-1B​មកកាន់​កូរ៉េ ដោយសារ​វា​អាច​ផ្ទុក​គ្រាប់បែក​ធម្មតា​ធំៗ និង​គ្រាប់​នុយក្លេអ៊ែរ​។​

អាម៉េរិក​បាន​បង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ​B-1B​ដើម្បី​ហ្វឹកហាត់​រួម​ជាមួយ​យន្តហោះ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​

​ទាហាន​អាម៉េរិក​ក្នុង​សមយុទ្ធ​រួម​ជាមួយ​កូរ៉េ​ខាងត្បូង​នៅ​ទីតាំង​បាញ់​គ្រាប់​ពិត​ប៉ូ​ឆុន​កាលពី​ថ្ងៃ​១៩​មីនា​

​បញ្ជាការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​អាម៉េរិក​បាន​និយាយថា ការបាញ់​កាំជ្រួច​កាលពី​ថ្ងៃ​១៩​មីនា​របស់​កូរ៉េខាងជើង​មិន​បង្ក​ការ​គំរាម​ផ្ទាល់​ចំពោះ​ទឹកដី​អាម៉េរិក ឬ​សម្ពន្ធ​មិត្ត​របស់​ខ្លួន​ទេ​។​តែ​ថា ការបាញ់​កាំជ្រួច​ប៉ុន្មាន​គ្រាប់​ចុងក្រោយ​នេះ​រំលេច​អោយឃើញ​ផល​នៃ​កម្មវិធី​សព្វាវុធ​ខុស​ច្បាប់​របស់​កូរ៉េខាងជើង និង​ថា​ការប្តេជ្ញា​ចិត្តរបស់​អាម៉េរិក​​អំពី​ការធានា​សន្តិសុខ​ចំពោះ​កូរ៉េខាងត្បូងនិង​ជប៉ុន «​រឹង​ដូច​ដែក​»៕

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​ប​បាន​និយាយ​ថា​កាំជ្រួច​ដែល​កូរ៉េ​ខាង​ជើ​ង​បាញ់​កាលពី​ថ្ងៃអាទិត្យ​ទំនងជា​កាំជ្រួច​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​KN-23 ដែល​យក​គំរូ​តាម​កាំជ្រួច​Iskander​របស់​រុស្ស៊ី​

Post navigation