Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងជើង​បញ្ចេញ​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​ថ្មី នៅពេល​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​មកដល់​កូរ៉េខាងត្បូង​

Views: 3

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េ​ខាងជើង​បាន​បញ្ចេ​ញ​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​ថ្មី​ដែល​មាន​ទំហំ​តូច​ជាមុន​និង​បាន​ប្តេជ្ញា​ផលិត​សារធាតុ​នុយគ្លេអ៊ែរ​កំរិត​បង្កើត​សព្វាវុធ​អោយ​កាន់តែច្រើន​ដើម្បី​​ពង្រីក​ឃ្លាំង​នុយគ្លេអ៊ែរ​របស់​ប្រទេស នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​KCNA​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ នៅពេល​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​មួយ​បាន​មក​ដល់​កូរ៉េខាងត្បូង​សំរាប់​សមយុទ្ធ​យោធា​​ជាមួយ​កូរ៉េ​ខាងត្បូង​។​

KCNA​បាន​បញ្ចេញ​រូបភាព​ស្តីពី​ក្បាល​គ្រាប់​ឈ្មោះ​ថា ​វ៉ា​សាន់​-៣១s(Hwasan-31s) នៅពេល​មេដឹកនាំ​គីម ជុង​អ៊ុន​បាន​ទៅ​មើល​វិទ្យាស្ថាន​សព្វាវុធ​នុយគ្លេអ៊ែ​រ និង​បាន​ពិនិត្យមើល​សព្វាវុធ​នុយគ្លេអ៊ែ​រ​​កល​យុទ្ធ​ថ្មី​ព្រមទាំង​បច្ចេកវិទ្យា​សំរាប់​បំពាក់​ក្បាល​គ្រាប់​ទៅ​នឹង​កាំជ្រួច​ផ្លោង ព្រមទាំង​ស្តាប់មន្រ្តីរាយការណ៍អំពីផែនការ​វាយបក​ដោយ​ប្រើ​សព្វាវុធ​នុយគ្លេអ៊េ​រ​។​

​គីម ជុង​អ៊ុន​បាន​ទៅ​មើល​វិទ្យាស្ថាន​សព្វាវុធ​នុយគ្លេអ៊ែ​រ និង​បាន​ពិនិត្យមើល​សព្វាវុធ​នុយគ្លេអ៊ែ​រកល​យុទ្ធ​ថ្មី​

​ពួក​អ្នកជំនាញការ​និយាយថា​រូបភាព​នោះ​បង្ហាញ​ការរីកចំរើន​របស់​កូរ៉េខាងជើង​ក្នុងការ​ធ្វើ​អោយ​ក្បាល​គ្រាប់​កាន់តែ​តូច​សំរាប់​បំពាក់​នឹង​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ដែល​អាច​វាយប្រហារ​ដល់​អាម៉េរិក​។​

ក្នុងពេលចុះទៅទីនោះ ​លោក​គីម បាន​បញ្ជា​អោយ​ផលិត​សារធាតុ​នុយគ្លេអ៊ែរ​កំរិត​ផលិត​អាវុធ​និង​ផលិត​សព្វាវុធ​នុយគ្លេអ៊ែរ​អោយ​កាន់តែ​ច្រើន​ដើម្បី​បង្កើន​ឃ្លាំង​អាវុធ​នុយគ្លេអ៊ែរ ត្រៀម​វាយប្រហារ​នៅ​ថ្ងៃ​ណាមួយ​។​

​សូមបញ្ជាក់​ថា កូរ៉េខាងជើង​បាននិងកំពុង​បង្កើន​ការសាកល្បង​សព្វាវុធ ដោយ​កាលពី​ថ្ងៃ​ចន្ទ​បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​ពីរ​ដើម និង​បាន​ហាត់​វាយបក​ដោយ​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែ​រកា​លពី​សប្តាហ៍​​មុន​លើ​គោលដៅ​ក្លែងក្លាយ​ដែល​សន្មត​ថា​ជាទី​តាំង​អាម៉េរិនិង​កូរ៉េខាងត្បូង ។​

KCNA​បាន​និយាយ​ថា យោធា​កូរ៉េ​ខាងជើង​បាន​ហាត់​បំផ្ទុះ​នុយគ្លេអ៊ែរ​ក្នុង​អាកាស​ដោយ​បាន​បាញ់​ចេញ​កាំជ្រួច​ផ្លោង​ពី​ដើម​បំពាក់​ក្បាល​គ្រាប់​ក្លែងក្លាយ​ក្នុងពេល​ហ្វឹកហាត់​កាលពី​ថ្ងៃ​ចន្ទ​និង​កាល​ពី​ស​ប្តា​​ហ៍មុន​បាន​សាកល្បង​បាញ់​ដ្រូ​ន​ក្រោម​ទឹក​Haeil-1​និង​វាបាន​ទៅដល់​គោលដៅ​នៅ​ឯនាយ​ឆ្នេរ​ឦសាន​របស់​ខ្លួន​ក្រោយ​ហោះ​បាន​៦០០​គីឡូម៉ែត្រ​ក្នុង​ថេរវេលា​៤១​ម៉ោង​។​

​អ្នកនាំពាក្យ​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា វា​ត្រូវការ​ការសាកល្បង​និង​ការវិភាគ​បន្ថែម​ដើម្បី​អាច​បញ្ជាក់​ថា​តើ​ក្បាល​គ្រាប់​ថ្មី​របស់​កូរ៉េ​ខាងជើង​អាច​ប្រើ​បាន​ឬ​អត់​តែ​របាយការណ៍​ស្តីពី​ដ្រូ​ន​ក្រោម​​ទឹក​ទំនង​ជា​ការនិយាយ​បំផ្លើស​បន្តិច​។​

​នៅ​ថ្ងៃ​អង្គារ​នេះដែរ ក្រុម​ប្រយុទ្ធ​របស់​នាវា​ដឹក​យន្តហោះ​អាម៉េរិក​មួយ​ដឹកនាំ​ដោយ​នាវា​USS Nimitz បាន​ចូល​ចត​នៅ​មូលដ្ឋនាទ័ព​ជើងទឹក​ប៊ូសាន​នៅ​កូរ៉េ​ខាងត្បូង ក្រោយ​ប្រទេស​ទាំង​ពីរ​ធ្វើ​សម​​យុទ្ធ​ទ័ពជើងទឹក​រួមគ្នា​។​វា​ជា​លើកដំបូង​ដែល​នាវា​នេះ​បង្ហាញ​វត្តមាន​នៅ​កូរ៉េខាងត្បូង​ក្នុង​រយៈពេល​ជិត​ប្រាំ​មួយឆ្នាំ​មកនេះ និង​ជួន​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ប្រារព្វ​ខួប​៧០​នៃ​សម្ពន្ធភាព​។​

​មេបញ្ជាការ​ក្រុម​នាវា​ឧត្តមនាវី គ្រីស្តូហ្វឺ ស្វី​នី​(Christopher Sweeney)​បាន​និយាយថា បណ្តា​នាវា​របស់លោក​ត្រៀម​សំរាប់​ហេតុការណ៍​មិន​រំពឹង​ទុក​ជាមុន​ណាមួយ​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​យើង​មិន​ស្វះស្វែង​រក​ជម្លោះ​ជាមួយ​កូរ៉េខាងជើង​ទេ ។​យើង​ស្វះស្វែង​រក​សន្តិភាព​និង​សន្តិសុខ​។​យើង​មិន​អនុញ្ញាត​អោយ​គេ​បង្ខំ​បំភិតបំភ័យ​ទេ​ហើយ​យើង​ក៏​មិន​រត់​​ទៅ​ណា​ដែរ​»​។​

​ក្នុងពេល​ជាមួយគ្នា កាសែត​កូរ៉េខាងជើង​Rodong Sinmun​បាន​និយាយ​ថា​សមយុទ្ធ​ដ៏​ធំ​នា​ពេល​ខាង​មុខ​របស់​អាម៉េរិ​កនឹង​កូរ៉េខាងត្បូង ជា​ពិសេស​មាន​ការចូល​រួម​ពី​នាវា​ដឹក​យន្តហោះ​ផង មានន័យ​​ស្មើនឹង​«​ការប្រកាសសង្គ្រាម​ចំហ​មួយ​» ហើយ​ថាវាជា​ការត្រៀមខ្លួន​វាយប្រហារ​បង្ការ​ទុកជាមុន​លើ​កូរ៉េខាងជើង​៕

​នាវា​USS Nimitz​មក​ដល់​កូរ៉េខាងត្បូង​សំរាប់​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​បន្ថែម នៅពេល​កូរ៉េខាងជើង​សម្ញែង​គ្រាប់​នុយគ្លេអ៊ែ​រ​

Post navigation