Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងត្បូង​ព្រមានកូរ៉េខាងជើង​ក្រោយ​ការបាញ់​កាំជ្រួច​លើក​ទី​បួន​ក្នុងពេល​មួយ​សប្តាហ៍​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​កាលពី​ថ្ងៃ​សៅរ៍​ទី​០១​តុលា ដែល​ជា​ការបាញ់​បង្ហោះ​លើក​ទី​បួន​ក្នុង​រយៈពេល​តែ​មួយ​សប្តាហ៍ ដោយ​បង្ក​ការ​ថ្កោលទោស​ភ្លាម​​ៗ​ពី​គូ​ប្រជែង​របស់​ខ្លួន​។​

​ក្នុង​ការស្តីបន្ទោស​ខ្លាំងៗ​មិន​ធម្មតា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល បាន​និយាយថា «​ការ​ងប់ងុល​របស់​កូរ៉េខាងជើង​ជាមួយនឹង​សព្វាវុធ​នុយក្លេអ៊ែរ​»​កាន់តែ​ផុង​ជ្រៅ​ទៅ​ដែលនាំអោយ​​ប្រជាជន​ខ្លួន​ឯង​រង​ទុក្ខ ហើយ​លោកបាន​ព្រមាន​អំពី​«​ចម្លើយ​តប​លើសលប់​»​ចេញ​ពី​​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​បើសិនជា​កូរ៉េខាងជើង​ប្រើ​សព្វាវុធ​ដូច្នេះ​។​

​លោក​យូ​ន បាន​និយាយថា «​កូរ៉េខាងជើង​មិនបាន​បោះបង់​ភាព​ងប់ងុល​របស់ខ្លួន​ជាមួយនឹង​សព្វាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​ទេ ទោះ​ជា​អន្តរជាតិ​ប្រឆាំង​ជំទាស់​ជាប្រចាំ​អស់​៣០​ឆ្នាំ​មកនេះ​។​ការអភិវឌ្ឍ​​សព្វាវុធ​នុយក្លេអ៊ែរ​នឹង​រុញ​ប្រជាជន​កូរ៉េខាងជើង​អោយធ្លាក់ទៅក្នុង​ការឈឺចាប់​បន្ថែម​។​បើសិនជា​កូរ៉េខាងជើង​ប៉ុនប៉ង​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​វា​នឹង​ប្រឈម​ចម្លើយ​តប​ដាច់​ណាត់​យ៉ាង​លើសលប់​ពី​សម្ពន្ធភាព​​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក ព្រមទាំងពី​យោធា​របស់​យើង​»​។​

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល ព្រមានអំពីចម្លើយតបលើសលប់និងដាច់ខាត

​សម្តី​ព្រមាន​នេះ​មុខជា​នឹង​ធ្វើ​អោយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្រោធ​ខឹង ដែល​កាលពី​ខែ​កក្កដា​បាន​ចោទប្រកាន់​ថា​រដ្ឋាភិបាល​លោក​យូ​ន​ដឹកនាំ​ដោយ​«​ក្រុម​ឆ្កួត​នឹង​ការប្រឈមមុខគ្នា​»​និង​«​ពួក​បងធំ​»​។​

​ការបាញ់​កាំជ្រួច​បន្តបន្ទាប់​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​ចម្លើយ​តប​ទៅ​នឹង​សមយុទ្ធ​យោធា​កងទ័ពជើងទឹករ​វាង​កូរ៉េខាងត្បូង អាម៉េរិក និង​ជប៉ុន​ក្នុង​បំណង​ទប់ទល់​នឹង​កូរ៉េខាងជើង​។​

​បញ្ជាការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អាម៉េរិក​បាន​និយាយថា ការបាញ់​បង្ហោះ​ទាំងនេះ​រំលេច​«​ផលប៉ះពាល់​»​នៃ​សព្វាវុធ​មហា​ប្រល័យ​ខុស​ច្បាប់​របស់​កូរ៉េ​ខាងជើង​និង​កម្មវិធី​កាំជ្រួច​របស់​វា​៕

​ការបាញ់​បង្ហោះ​នេះ​បាន​កើតឡើង​ក្រោយ​ពី​កងកម្លាំង​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​រួម​ទាំង​ជប៉ុន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នៅក្នុង​ដែន​ទឹក​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​របស់​កូរ៉េខាងត្បូង​ដែល​មាន​ការចូលរួម​ពី​​នាវា​ដឹក​យន្តហោះ​មួយ​ផង​

Post navigation