Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងត្បូង​បញ្ជេញ​យន្តហោះ​ប្រដេញ​នៅពេល​យន្តហោះ​ចិន​និង​រុស្ស៊ី​ហោះចូល​តំបន់​ក្បែរ​ដែនអាកាស​របស់ខ្លួន​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា យន្តហោះ​ប្រដេញ​របស់ខ្លួន​បាន​រួសរាន់​ទៅ​ស្ទាក់​ផ្លូវ​យន្តហោះ​ចិន​ចំនួន​ពីរ​និង​យន្តហោះ​រុស្ស៊ី​ចំនួន​ប្រាំ​មួយគ្រឿង​ដែល​បាន​ហោះ​ចូលក្នុង​​អ្វី​ដែល​កូរ៉េខាងត្បូង​អះអាងថា​ជា​តំបន់​បញ្ជាក់​អត្តសញ្ញាណ​ដែន​អាកាស​(KADIZ)​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង បាន​និយាយថា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​H-6​របស់​ចិន បាន​ចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​កូរ៉េ​នៅ​ឯនាយ​ឆ្នេរ​ខាងត្បូង​និង​​ឦសាន​របស់​កូរ៉េ​ខាងត្បូង ចាប់ពី​ម៉ោង​៥​និង​៥០​នាទី​ព្រឹក​មុន​ចាកចេញ​ទៅ​វិញ​។​ពួក​វា​បាន​ចូល​ក្នុង​តំបន់​ដដែល​នេះ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ដោយ​ចេញពី​សមុទ្រ​ជប៉ុន ឬ​សមុទ្រ​ខាងកើត តែ​ម្តងនេះ​​ជាមួយ​យន្តហោះ​ចម្បាំង​រុស្ស៊ី រួម​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក TU-95​និង​យន្តហោះ​SU-35​ហើយ​បាន​ចេញ​ទៅ​វិញ​ក្រោម​ហោះចូល​តំបន់​នេះ​អស់​១៨​នាទី​។​

យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​H-6​របស់​ចិន និងយន្តហោះ​ទម្លាក់​គ្រាប់បែក TU-95​និង​យន្តហោះ​SU-35​របស់រុស្ស៊ី

​នាយក​សេនាធិការ​កងទ័ព​ចំរុះ​បាន​និយាយទៀតថា «​យោធា​របស់​យើង​បាន​បញ្ជូន​ចេញ​យន្តហោះ​ប្រដេញ​មុន​យន្តហោះ​ចិន​និង​រុស្ស៊ី​ហោះចូល​តំបន់​ការពារ​ដែនអាកាស​ដើម្បី​អនុវត្ត​វិធានការ​កល​យុទ្ធ​​និង​ត្រៀម​សំរាប់​យថាហេតុ​ណាមួយ​។​យន្តហោះ​ចិន​និង​រុស្ស៊ី​មិន​បាន​រំលោភ​ដែនអាកាស​កូរ៉េខាងត្បូង​ទេ​»​។​

​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​ណាមួយ​ជា​តំបន់​ដែល​ប្រទេស​នានា​ទាមទារ​អោយ​យន្តហោះ​បរទេស​ចាត់វិធានការ​បង្ហាញ​អំពី​អត្តសញ្ញាណ​ខ្លួនឯង​។​រុស្ស៊ី​មិន​ទទួលស្គាល់​តំបន់​កំណត់​អត្តសញ្ញាណ​របស់​កូរ៉េ​ទេ នៅពេល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និយាយថា តំបន់​នេះ​មិនជា​ដែនអាកាស​របស់​ប្រទេស​ណាមួយ​ហើយ​គ្រប់​ប្រទេស​មាន​សិទ្ធិ​បើក​ឆ្លងកាត់​វា​ដោយ​សេរី​។​

​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​ក៏​បាន​បញ្ជូន​ចេញ​យន្តហោះ​ចម្បាំង​បន្ទាប់​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន​បាន​ហោះ​ចេញពី​សមុទ្រ​ចិន​ខាងកើត​ចូល​ក្នុង​សមុទ្រ​ជប៉ុន កន្លែង​ដែល​ពួក​វា​បាន​ចូលរួម​ជា​​មួយ​យន្តហោះ​រុស្ស៊ី​ពីរ​ទៀត​។​

​កាលពីមុន​ចិន​និង​រុស្ស៊ី​បាន​និយាយថា យន្តហោះ​របស់​ពួកគេ​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​ក្នុង​តំបន់​នេះ​ជា​ទៀងទាត់​តាម​កាលកំណត់​ទុកជាមុន​៕

Post navigation