Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងត្បូង​អំពាវនាវ​សុំ​ចរចា​នៅពេល​កូរ៉េខាងជើង​បាញ់​កាំជ្រួច​

Views: 9

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉ែ​ល​)៖​កិច្ច​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង​មិនគួរ​ជា​ឆាក​សម្តែង​នយោបាយ​ឡើយ​តែ​ជា​ការចូលរួម​ចំណែក​បង្កើត​សន្តិភាព​ជា​ដុំកំភួន នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រធានាធិបតី​​កូរ៉េខាងត្បូង​យូ​ន ស៊ុក​យ៉ូល​កាលពី​ថ្ងៃ​ពុធ​ទី​១៧​សីហា នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កូរ៉េខាងជើង​បាញ់​កាំជ្រួច​បណ្តែត​ចំនួន​ពីរ​ដើម​ចូល​ក្នុង​សមុទ្រ​។​

​ថ្លែង​នៅ​សន្និសីទកាសែត​មួយ​ដើម្បី​កត់សំគាល់​ការ​ចូល​កាន់​តំណែង​បាន​១០០​ថ្ងៃ លោក​យូ​ន​មិនបាន​និយាយ​អំពី​ការបាញ់​កាំជ្រួច​មុន​នេះ​ទេ តែ​លោក​យូ​ន​បាន​បញ្ជាក់​ជា​ថ្មី​អំពី​បំណង​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​​ជា​ដំណាក់ៗ​ដល់​កូរ៉េខាងជើង បើសិនជា​អាជ្ញាធរ​ទីក្រុង​ព្យុងយ៉ាង​សុខចិត្ត​លះបង់​ចោល​នុយក្លេអ៊ែរ​និង​ថា​លោក​បាន​អំពាវនាវ​អោយ​មាន​ការចរចា​ជាមួយ​កូរ៉េ​ខាងជើង​។​

​លោក​ថា «​ការចរចា​ណាមួយ​រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង​និង​ខាងត្បូង​ឬ​ការចរចា​រវាង​មន្ត្រី​ថ្នាក់​ការងារ មិន​គួរ​ជា​ការសម្តែង​នយោបាយ​តែ​គួរ​ជា​ការចូលរួម​បង្កើត​សន្តិភាព​ធំដុំ​នៅលើ​ឧបទ្វីប​កូរ៉េ​និង​​នៅ​អាស៊ី​ឦសាន​»​។​

​ការលើកឡើង​នេះ​ទំនងជា​ចង់​រិះគន់​ដល់​ជំនួប​កំពូល​របស់​អ្នកដឹកនាំ​កូរ៉េខាងត្បូង​មុន​លោក មូន ជែ​អ៊ីន មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន និង​អតីត​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ​។​

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​បាន​បាញ់​កាំជ្រួច​ពីរ​ដើម​នៅ​ពេល​តែ​មួយ​ថ្ងៃ​បន្ទាប់​ពី​កូរ៉េខាងត្បូង​និង​អាម៉េរិក​បានចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​គ្នា​ជា​មុន​នៅមុន​ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត ដែល​ត្រូវបាន​​ផ្អាក​ក្នុងអំឡុងពេល​លោក​មូន​ធ្វើ​ជា​ប្រធានាធិបតី​។​

​លោក​យូ​ន​បាន​បញ្ជាក់ថា កូរ៉េខាងត្បូង​មិន​ធានា​សន្តិសុខសំរាប់​កូរ៉េខាងជើង​ទេ​បើ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​មិន​បោះបង់​ចោល​សព្វាវុធ​នុយក្លេអ៊ែ​រ តែ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​ក៏​មិន​ចង់អោយ​មាន​ការ​​ផ្លាស់ប្តូរ​ស្ថានភាព​ជាក់ស្តែង​នៅ​កូរ៉េ​ខាងជើង​ដោយ​ប្រើ​កម្លាំង​ដែរ​។​

​ការសាកល្បង​កាំជ្រួច​បន្តបន្ទាប់​និង​ការអភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​បាន​នាំអោយ​មាន​ការជជែក​ពិភាក្សាគ្នា​អំពី​ថា​តើ​កូរ៉េខាងត្បូង​គួរ​ស្វះស្វែង​រក​ឬ​អភិវឌ្ឍ​សព្វាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង​​ដែរឬទេ​។​តែ​លោក​យូ​ន​កាលពី​ថ្ងៃ​១៧​សីហា​នេះ​បាន​និយាយថា​លោក​តាំងចិត្ត​អនុវត្ត​សន្ធិសញ្ញា​មិន​រីកសាយ​សព្វាវុធ​នុយក្លេអ៊ែ​រ និង​ធ្វើការ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​បង្កើន​«​របាំង​ការពារ​»​ទល់​នឹង​ការ​​គំរាម​ពី​កូរ៉េខាងជើង​អោយ​កាន់តែ​ធំ​ឡើង​៕

​ប្រធានាធិបតី​កូរ៉េខាងត្បូង​ធ្វើ​សន្និសីទ​កាសែត​កត់សំគាល់​ការ​កាន់តំណែង​១០០​ថ្ងៃ​របស់លោក​។​លោក​បាន​បញ្ជាក់ថា​កូរ៉េខាងត្បូង​មិនមាន​ផែនការ​ស្វះស្វែង​រក​សព្វាវុធ​នុយក្លេអ៊ែរ​ផ្ទាល់ខ្លួន​ទេ​នៅក្នុងការ​​ប្រឈម​មុខ​ទល់នឹង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង តែ​នឹង​ពឹង​លើ​អាម៉េរិក​អោយជួយ​

Post navigation