Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងត្បូង​ថា​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ទៀតហើយ​

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោធា​កូរ៉េខាងត្បូង​និយាយថា ខ្លួន​បាន​រកឃើញ​សញ្ញា​ដែលថា​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ផ្លោង​យ៉ាង​តិច​មួយ​គ្រាប់​ឆ្ពោះទៅ​កាន់​សមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន ដោយ​បន្ថែម​ទៅលើ​ការសាកល្បង​អាវុធ​ជា​ញឹកញាប់​នាពេល​ថ្មីៗ​នេះ​ខណៈ​សហរដ្ឋ​អាម៉េរិក​បង្កើន​សមយុទ្ធ​យោធា​របស់​ខ្លួន​ជាមួយ​កូរ៉េខាងត្បូង​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ខ្លាំង​ឡើង​ពី​សំណាក់​​កូរ៉េខាងជើង​។​

​អគ្គសេនាធិការ​ចម្រុះ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មីនា​មិន​បាន​បញ្ជាក់​ភ្លាមៗ​ថា​តើ​មី​ស៊ី​ល​នោះ​ហោះ​បាន​ចម្ងាយ​ប៉ុន្មាន​ឬ​ទៅ​ដល់​ទីណា​នោះទេ​។ ​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មី​ស៊ី​ល​នេះ​ត្រូវ​គេ​ជឿ​ថា​បាន​ធ្លាក់​រួចទៅហើយ​។​

​ការបាញ់​នេះ​គឺជា​ព្រឹត្តិការណ៍​បាញ់​មី​ស៊ី​ល​លើក​ទី​ប្រាំពីរ​របស់​កូរ៉េខាងជើង​ក្នុង​ខែ​នេះ​ខណៈ​ប្រទេស​នេះ​បង្កើន​ការ​សម្ញែង​សាច់ដុំ​យោធា​របស់​ខ្លួន​នៅក្នុង​ការឆ្លើយតប​ចំពោះ​សមយុទ្ធ​យោធា​អាម៉េរិក​-​កូរ៉េ​​ខាងត្បូង​។​

​ក្រុម​សម្ពន្ធមិត្ត​កាលពី​សប្តាហ៍​មុន​បានបញ្ចប់​សមយុទ្ធ​រយៈ​ពេល ១១ ថ្ងៃ ដែល​រួម​បញ្ចូល​ទាំង​ការហ្វឹកហ្វឺន​លើ​ទីលាន​ដ៏​ធំ​បំផុត​របស់​ពួកគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ប៉ុន្តែ​កូរ៉េខាងជើង​រំពឹង​បង្កើន​​សកម្មភាព​បាញ់​សាកល្បង​អាវុធ​របស់​ខ្លួន​បន្ថែម​ទៀត ខណៈ​សហរដ្ឋ​អាម៉េរិក​គ្រោង​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​សម្រាប់​សមយុទ្ធ​រួមគ្នា​មួយ​ផ្សេង​ទៀត​ជាមួយ​កូរ៉េ​ខាងត្បូង​។​

​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​និង​មី​ស៊ី​ល​នាំ​ផ្លូវ​ជាង ២០ គ្រាប់​នៅ​ទូ​ទាំង​ព្រឹត្តិការណ៍​បាញ់​សាកល្បង​ទាំង ១១ ក្នុងឆ្នាំនេះ​ខណៈ​ខ្លួន​ព្យាយាម​បង្ខំ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ទទួលយក​ឋានៈ​នុយគ្លេអ៊ែរ​​របស់ខ្លួន និង​ចរចា​ដក​ទណ្ឌកម្ម​ចេញ​។​

​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ក្នុង​ខែ​នេះ​រួម​មាន​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​បណ្តែត​មួយ​គ្រាប់​និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ជា​ច្រើន​គ្រាប់​ដែល​មាន​បំណង​ពន្លិច​ប្រព័ន្ធ​ការពារ​​អាកាស​របស់​កូរ៉េខាងត្បូង ខណៈ​ខ្លួន​ព្យាយាម​បង្ហាញ​ពី​សមត្ថភាព​ធ្វើ​ការវាយប្រហារ​នុយគ្លេអ៊ែរ​លើ​កូរ៉េខាងត្បូង​និង​ដីគោក​អាម៉េរិក​៕

ទាហាន​កូរ៉េខាងត្បូង​មើល​ភាគី​កូរ៉េ​ខាងជើង​ពី​ប៉ុស្តិ៍​សង្កេត​មួយ​ក្នុងស្រុក​ប៉ា​ជូ កូរ៉េខាងត្បូង ជិត​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​សុក្រ ទី ២៤ ខែ​មីនា ឆ្នាំ ២០២៣

Post navigation