Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លា​ហើយ​ឈ្មោះ​ជា​ដី​ដែន​គម្រប​ព្រៃឈើ​ ! ដន្លងស្រី​ពីរ​នាក់​របស់​នាយក​រដ្ឋមន្ដ្រី​ ទទួល​បាន​ដី​ជាង​៦​ហិ​កតា​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ កាត់​ឆ្វៀល​ចេញពី​ដែន​គម្រប​ព្រៃឈើ​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ ធ្វើ​ជា​កម្មសិទ្ធិ​

កាលពី​អំឡុង​ចុងឆ្នាំ​២០២២​កន្លង​ទៅ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចុះហត្ថលេខា​នៅ​លើ​អនុក្រឹត្យ​លេខ​ ២៥៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០២២​ សម្រេច​កាត់​ឆ្វៀល​ដី​ទំហំ​ ៦​ហិ​កតា​ ០៦​អា​ ១១​សង់​ទី​អា​ ស្ថិត​នៅ​ភូមិ​គគីរ​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ចេញពី​ដែន​គម្រប​ព្រៃឈើ​ ឆ្នាំ​២០០២​ ធ្វើ​អនុ​ប​យោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ និង​ប្រគល់​ជា​កម្មសិទ្ធិ​ជូន​លោក​ជំទាវ​ ថេ​ង​ អាយ​អា​ន្នី​ និង​លោក​ជំទាវ​ ម៉ុ​ក​ ប៉ូ​ប៉ុន​រិ​ទ្ធ​ ខណៈ​ក្នុង​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ បាន​បញ្ជាក់​ថា​ លោក​ជំទាវ​ទាំង​ពីរ​ គឺជា​ប្រជាពលរដ្ឋ​ ។​

​លោក​ជំទាវ​ ថេ​ង​ អាយ​អា​ន្នី​ គឺជា​ភរិយា​របស់​សព​សម្ដេច​វិបុល​បញ្ញា​ សុខ​ អាន​ អតីត​ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ដ៏​មាន​ឥទ្ធិពល​ (​ជា​ម្ដាយ​របស់​ឯកឧត្តម​ សុខ​ ពុទ្ធិ​វុ​ធ​ រដ្ឋលេខាធិការ​ នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដែល​ឯកឧត្តម​ សុខ​ ពុទ្ធិ​វុ​ធ​ ត្រូវជា​ស្វាមី​របស់​លោក​ជំទាវ​ ហ៊ុន​ ម៉ា​លី​ កូនស្រី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​)​ និង​លោក​ជំទាវ​ ម៉ុ​ក​ ប៉ូ​ប៉ុន​រិ​ទ្ធ​ គឺជា​ភរិយា​របស់​ឯកឧត្តម​ បណ្ឌិត​ ពេ​ជ​ សោភ័ន​ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋលេខាធិការ​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ (​ជា​ម្ដាយ​របស់​លោក​ជំទាវ​ ពេ​ជ​ ច​ន្ទ័​មុន្នី​ ដែល​លោក​ជំទាវ​ ពេ​ជ​ ច​ន្ទ័​មុន្នី​ ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​ នៃ​បញ្ជាការដ្ឋាន​កង​ត័​ព​ជើង​គោក​ កូនប្រុស​ច្បង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​)​ ពោល​គឺ​ លោក​ជំទាវ​ទាំង​ពីរ​ជា​ដន្លងស្រី​របស់​នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​មិន​ទាន់​បានដឹង​អំពី​មូលហេតុ​ពិតប្រាកដ​ ដែល​នាំ​ឲ្យ​លោក​ជំទាវ​ទាំង​ពីរ​នាក់​ជា​ដន្លងស្រី​របស់​នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​បាន​ដី​ទំហំ​ជាង​៦​ហិ​កតា​ ស្ថិត​នៅ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ កាត់​ឆ្វៀល​ចេញពី​ដែន​គម្រប​ព្រៃឈើ​ ឆ្នាំ​២០០២​ ធ្វើ​ជា​កម្មសិទ្ធិ​នោះ​នៅឡើយ​ទេ​ ពីព្រោះ​មិន​អាច​ទំនាក់ទំនង​សាមីខ្លួន​ និង​មន្ដ្រី​ពាក់ព័ន្ធ​សុំ​ការ​បំភ្លឺ​បញ្ជាក់​បាន​ ៕​