Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឡាន​ហោះ​ចិន​ត្រៀម​ខ្លួន​ហោះហើរ​សម្រាប់​អនាគត​ការដឹកជញ្ជូន​តាម​ទីក្រុង​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (chinadailyhk) ៖ មេឃ​គឺជា​ដែន​កំណត់​សម្រាប់​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ខណៈ​ក្រុមហ៊ុន​ភាគច្រើន​កំពុង​ស្វែងរក​ទីផ្សារ​ចរាចរណ៍​ផ្លូវអាកាស​ក្នុង​ទីក្រុង​​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​ប្រើប្រាស់​លំហ​អាកាស​សម្រាប់​ការតភ្ជាប់​ចម្ងាយ​ខ្លី​និង​មធ្យម ជាពិសេស​ពី​លើ​និង​រវាង​ទីក្រុង​ធំៗ​។​

​កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន Volkswagen Group China បានបង្ហាញ​គំរូ​ឡាន​ហោះ​និង​ចុះ​ចត​បញ្ឈរ​ត្រង់​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដំបូង​របស់​ខ្លួន ឬ​ហៅ​ថា​ឡាន​ហោះ​ដូចដែល​គេ​និយម​ហៅ​​ជាទូទៅ​។​

​ក្រុមហ៊ុន​បាន​និយាយថា ម៉ូ​ដែល​នេះ ដែល​ផ្អែកលើ​ដំណោះស្រាយ​ការបើកបរ​ស្វ័យប្រវត្តិ​បច្ចុប្បន្ន​និង​បច្ចេកវិជ្ជា​អាគុយ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការស្វែងរក​និង​បង្កើត​អ្វីដែល​ថ្មី​នៅ​​ក្នុង​ឡាន​ហោះ​ជា​លក្ខណៈ​បុគ្គល​ដើរ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​និង​មាន​និរន្តរភាព​។​

​ម៉ូ​ដែល​នេះ​មាន​ការ​រចនា​ស្លាប​រាង​អក្សរ X ដែល​មាន​បណ្តោយ​ប្រវែង ១១,២ ម៉ែត្រ និង​ទទឹង ១០,៦ ម៉ែត្រ ដំណើរការ​ដោយ​ស្លាប​ចក្រ ៨ សម្រាប់​ការហោះ​បញ្ឈរ​ត្រង់ និង ស្លាប​រុញ​ល្បឿន​ចំនួន ២​សម្រាប់​​ការហោះហើរ​ផ្ដេក​។​

​ក្រុមហ៊ុន Volkswagen Group China បាន​និយាយថា ខ្លួន​នឹង​ធ្វើ​ការសាកល្បង​ហោះហើរ​ជាច្រើន​លើក​នៅ​ចុងឆ្នាំ​នេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​របស់​ឡាន​ហោះ​គំរូ​នេះ​។​ឡាន​គំរូ​ដែល​ល្អ​ប្រសើរ​​នឹង​ត្រូវ​ឆ្លងកាត់​ការហោះហើរ​សាកល្បង​កម្រិត​ខ្ពស់​បន្ថែម​ទៀត​នៅ​ចុង​រដូវក្តៅ​ឆ្នាំ ២០២៣​។​

​ក្រុមហ៊ុន​បាន​និយាយថា នាពេល​អនាគត ឡាន​ហោះ​អគ្គិសនី​និង​ស្វ័យប្រវត្តិ​ពេញលេញ​របស់​ខ្លួន​អាច​ផ្ទុក​អ្នកដំណើរ ៤ នាក់ បូក​រួម​ទាំង​អីវ៉ាន់​បាន​ចម្ងាយ​រហូតដល់ ២០០ គីឡូម៉ែត្រ​។​

​ក្រុមហ៊ុន​និយាយថា នៅក្នុង​ប្រទេស​ចិន ឡាន​នេះ​គ្រោង​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​អនាគត​នៃ​ការដឹកជញ្ជូន​តាម​ទីក្រុង និង​ឆ្លង​ទីក្រុង​ធំៗ ដែល​មាន​ការកកស្ទះ​ខ្លាំង​៕

​ឡាន​ហោះ​របស់​ក្រុមហ៊ុន Volkswagen Group China នឹង​ធ្វើ​ការសាកល្បង​ហោះហើរ​ជាច្រើន​លើក​នៅ​ចុងឆ្នាំ​នេះ

Post navigation