Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លែងក្រពើត្រី ២៥ ក្បាល ឱ្យរស់នៅតំបន់សៀមប៉ាង

Views: 7

ដោយៈ សុខុម / ស្ទឹងត្រែងៈ សត្វក្រពើត្រី ចំនួន ២៥ ក្បាល ត្រូវអ្នកជំនាញដឹកមក ពីខេត្តសៀមរាប យកទៅលែងនៅក្នុងបឹងខាំផា ក្នុងដែនជម្រកសត្វព្រៃ សៀមប៉ាង ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីកន្លងទៅថ្មីនេះ ដើម្បីឱ្យវាសំបូរ ឡើងវិញ។

លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឺងត្រែង បាននិយាយឱ្យដឹង នៅរសៀល ថ្ងៃទី២៦ ឧសភា ២០២៣ ថាៈ សត្វក្រពើ ប្រភេទខាងលើនេះ គឺជាសត្វដ៏កម្រពីធម្មជាតិ ជិតផុតពូជទៅហើយ។ វាចូលចិត្តស៊ីចំណី ដូចជាត្រី ក្តាម ខ្យង… ជាអាហារ ហើយពុំកាចកាចសាហាវ ស៊ីមនុស្ស ដូចប្រភេទក្រពើផ្សេងពីនេះ នោះឡើយ។ ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នដូចគ្នា។

ប្រភពពីមន្រ្តី បាននិយាយឱ្យដឹងថាៈ ពូជសត្វក្រពើត្រី ដែលខាងអភិរក្ស ដឹកយកទៅ លែង ឱ្យវារស់នៅក្នុងដែនជម្រក សត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង គឺដើម្បីបន្សាំ ឱ្យរស់នៅក្នុងបឹង មួយរយៈសិន មានព័ទ្ធរបងជុំវិញទៀតផង។ នៅក្នុងចំណោមក្រពើ ២៥ ក្បាល ក្រោយពីលែងមក មានចំនួន ៣ ក្បាល បានងាប់ទៅវិញ។

នៅពេលលែងក្រពីទាំង ២៥ ក្បាលនោះ ក៏មាននិមន្តព្រះសង្ឃ ចូលរួមសូត្រព្រះធម៌ ប្រោសព្រំ សុំសុខសប្បាយ ដល់ជីវិតសត្វលោកផងដែរ។ ក្រៅពីនេះ ក៏មាន តំណាងនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម, តំណាងក្រុមហ៊ុនរ៉ាយហ្សីងហ្វីនិក, តំណាងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មេបញ្ជាការ បញ្ជាការរងវរសេនាតូចអន្តរាគមន៍លេខ២៨៣,២៨៥ ផ្នែកសឹករងស្រុក មានអ្នកចូលរួមសរុប ៦៤នាក់ ក្រោមអធិបតីភាពលោក ព្រំ អូដន អភិបាលរង ស្រុកសៀមប៉ាង៕ V / N

Post navigation