Cambodia

លទ្ធផលស្ទង់មតិ៖ «លោក ចូ បៃដិន ទទួលជ័យជំនះលើលោក ដូណាល់ ត្រាំ ក្នុងការតស៊ូមតិជុំចុងក្រោយ»

លទ្ធផលស្ទង់មតិ៖ «លោក ចូ បៃដិន ទទួលជ័យជំនះលើលោក ដូណាល់ ត្រាំ ក្នុងការតស៊ូមតិជុំចុងក្រោយ»

(វ៉ាស៊ីនតោន)៖ ការស្ទង់មតិរបស់ទូរទស្សន៍ CNN បានឱ្យដឹងថា បេក្ខជនប្រធានាធិបតីអាមេរិក តំណាងឱ្យគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃដិន បានយកឈ្នះលើគូប្រជែងរបស់ខ្លួន មកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ នៅក្នុងវេទិកាតស៊ូមតិជុំចុងក្រោយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីតោន)។ ប៉ុន្តែទោះបីជា បៃដិន បានយកឈ្នះមែន ក៏លោក ត្រាំ ត្រូវបានគេមើលឃើញថា បានកើនប្រជាប្រិយភាពបន្តិចវិញ បើធៀបទៅនឹងវេទិកាតស៊ូមតិជុំទីមួយដ៏ចម្រូងចម្រាស។

បើតាមទិន្នន័យពី CNN បានបង្ហាញថា ៥៣ភាគរយនៃពលរដ្ឋអាមេរិក ដែលបានតាមដានវេទិកាតស៊ូមតិជុំចុងក្រោយបាននិយាយថា លោក បៃដិន គឺជាអ្នកឈ្នះហើយធ្វើបានល្អ ខណៈ ៣៩ភាគរយអះអាងថា លោក ដូណាល់ ត្រាំ ធ្វើបានល្អ។ ដោយឡែកមតិ ៧៣ភាគរយយល់ថា ការរិះគន់របស់លោក បៃដិន លើលោក ត្រាំ គឺជារឿងត្រឹមត្រូវ និង ២៦ភាគរយថាមិនត្រឹមត្រូវ ស្របពេល ៥០ភាគរយយល់ថា ការរិះគន់របស់លោក ត្រាំ លើលោក បៃដិន ជារឿងត្រឹមត្រូវ និង ៤៩ភាគរយថាមិនត្រូវ។

តែទោះជាយ៉ាងនេះក្ដី ប្រជាប្រិយភាពរបស់លោក ត្រាំ នៅក្នុងវេទិកាតស៊ូមតិជុំចុងក្រោយ ហាក់ដូចកើនឡើងបន្តិចដែរ បើធៀបទៅនឹងការស្ទង់មតិក្រោយវេទិកាតស៊ូមតិជុំដំបូង កាលពីខែកញ្ញា ដោយមានតែ ២៨ភាគរយប៉ុណ្ណោះគិតថា លោក ដូណាល់ ត្រាំ ឈ្នះក្នុងវេទិការតស៊ូមតិនេះ និង ៦៧ភាគរយយល់ថា ការរិះគន់របស់លោក ទៅលើលោក ចូ បៃដិន ជារឿងមិនត្រឹមត្រូវ។ លើសពីនេះទៅទៀត អ្នកបោះឆ្នោតអាមេរិកដែលបានតាមដានវេទិកាតស៊ូមតិ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះមានដល់ទៅ ៥៦ភាគរយ ដែលបង្ហាញការពេញចិត្តលោក ត្រាំ លើការដោះស្រាយបញ្ហាសេដ្ឋកិច្ច រីឯ ៤៤ភាគរយពេញចិត្តលោក បៃដិន។

គួរបញ្ជាក់ថា ការជជែកដេញដោលដែលធ្វើឡើងនៅសាកលវិទ្យាល័យ ប៊ែលម៉ុនត៍ (Belmont) នៅទីក្រុងណាសវីល (Nashville) រដ្ឋធិនណេស៊ី (Tennesee) សហរដ្ឋអាមេរិក នឹងមានរនាំងកញ្ចាក់ការពារនៅមុខវេទិកា សម្រាប់ការប្រុងប្រយ័ត្នបន្ថែម បន្ទាប់ពីលោក ត្រាំ ធ្លាប់បានឆ្លងជំងឺ COVID-19 កាលពី ៣សប្តាហ៍មុន។ អ្នកសម្របសម្រួលលើកនេះគឺលោកស្រី គ្រីស្ទិន វែលកឺ (Kristen Welker) ដោយមានប៊ូតុងបិទសំឡេងភ្ជាប់ជាស្រេច ដើម្បីធានាឲ្យប្រាកដថា បេក្ខជននីមួយៗអាចនិយាយ ដោយគ្មានការរំខានក្នុងអំឡុងពេលឆ្លើយសំណួរ នៅពេលស្ថិតក្នុងនាទីដែលខ្លួនមានសិទ្ធិនិយាយ។

ការផ្លាស់ប្តូរខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីការជជែកដេញដោលលើកទីមួយមានភាពរញ៉េរញ៉ៃដោយ ការរំខាន, ការជេរប្រមាថ និងការស្រែកដាក់គ្នា។ លោកស្រី Kristen បានជ្រើសរើសប្រធានបទចំនួន ០៦ រួមមាន៖ បញ្ហា COVID-19, ក្រុមគ្រួសារអាមេរិក, ការរើសអើងជាតិសាសន៍ និងពណ៌សម្បុរ, បម្រែបម្រួលអាកាសធាតុ, សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំ។ នៅក្នុងចំណោមប្រធានបទសំខាន់ៗទាំងនេះ លោក ដូណាល់ ត្រាំ និងអតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលវាជាបញ្ហាសំខាន់មួយ សម្រាប់អ្នកបោះឆ្នោតជាច្រើននៅក្នុងឆ្នាំនេះ។

ដើម្បីការពារការសំរេចចិត្តរបស់ខ្លួន ក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ខណៈអ្នកសម្របសម្រួលបានលើកឡើង អំពីប្រធានបទបម្រែបម្រួលអាកាសធាតុនោះ លោក ត្រាំ បាននិយាយថា «ខ្ញុំបាននាំយើងទាំងអស់គ្នាចេញ ពីព្រោះយើងនឹងត្រូវចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយយើងត្រូវទទួលការធ្វើបាបយ៉ាងខ្លាំង នៅពេលដែលពួកគេបានដាក់យើងចូលទីនោះ។ ខ្ញុំពិតជាស្រឡាញ់បរិស្ថានណាស់ ប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺទឹកស្អាត និងខ្យល់អាកាសបរិសុទ្ធបំផុត»។

ទន្ទឹមនឹងនេះលោក បៃដិន បាននិយាយបន្តថា «ការឡើងកម្តៅផែនដី គឺជាការគំរាមកំហែងមួយ ដែលអាចកើតមានឡើងចំពោះមនុស្សជាតិ ហើយយើងត្រូវបានប្រាប់ដោយអ្នកវិទ្យាសាស្ត្រ ឈានមុខគេនៅលើពិភពលោកថា យើងមិនមានពេលវេលាច្រើនទេ។ យើងនឹងឆ្លងកាត់ចំណុចដែលមិនអាចវិលត្រឡប់មកវិញបាន នៅក្នុងរយៈពេល ០៨-១០ឆ្នាំខាងមុខទៀត»។ អតីតអនុប្រធានាធិបតីរូបនេះ បានប្តេជ្ញាចិត្តចូលរួម «កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស» ឡើងវិញ ដែលជាការប្រឆាំងនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ លោក បៃដិន បាននិយាយថា ផែនការជាមួយនិងទឹកប្រាក់ចំនួន ២ទ្រីលានដុល្លារអាមេរិករបស់លោក នឹងបង្កើតការងារថ្មីក្នុងការបង្កើត ឧស្សាហកម្មថាមពលស្អាតឡើងវិញ។

គួរជម្រាបថា បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាដែលអ្នកបោះឆ្នោតអាមេរិកជាច្រើននៅក្នុងឆ្នាំនេះ មានការយកចិត្តទុកដាក់បំផុត ដោយសារតែមានភ្លើងឆេះព្រៃ ដែលបានឆាបឆេះនៅទូទាំងរដ្ឋភាគខាងលិច និងខ្យល់ព្យុះបានគំរាមកំហែងបណ្ដាប្រទេស នៅជុំវិញតំបន់ឈូងសមុទ្រហ្គោហ្វ (Gulf)។ បើការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew ថ្មីៗនេះបានបង្ហាញឱ្យឃើញថា អ្នកបោះឆ្នោតភាគច្រើនបាននិយាយថា ការប្រែប្រួលអាកាសធាតុនឹងជាបញ្ហាសំខាន់បំផុត ៤២ភាគរយ ឬ ២៦ភាគរយ នៅពេលពួកគេទៅចូលរួមការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខនេះ៕​​ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Only Barcelona won all 5 matches in the Champions League group. She will face Juventus in the last round
Chelsea secured 1st place in group E. Lampard led the club to the play-offs for the 2nd time in a row
Manchester United, PSG and RB each have 9 points in group H before the last round of the Champions League
Berg reached the Champions League group at 34 - probably the last one in his life. And I chewed out that very victory for Krasnodar
Ronaldo scored the 750th goal of his career. 450 of them are for real
Chiesa scored for the first time for Juventus-Dynamo Kyiv
Griezmann scored for the first time in 3 consecutive games for Barca. He has 5 goals in his last 7 matches for the club