Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លេខរៀងទី១៨លើសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា គឺជាលេខរៀងងាយស្រួលសម្រាប់ប្រជាពលរដ្ឋ

Views: 1

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ណបក្សប្រជាជនកម្ពុជាបានលើកឡើងថា លេខរៀងទី១៨របស់គណបក្ស ប្រជាជនកម្ពុជានៅលើសន្លឹក ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ គឺជាលេខរៀងងាយស្រួលជម្រាបទៅប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពីព្រោះជាលេខរៀងនៅខាងក្រោមគេបង្អស់។

លោក អ៊ក គឹមហាន

បញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៣ នេះលោក អ៊ក គឹមហាន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលចូលរួមដោយផ្ទាល់មានប្រសាសន៍ថាគណបក្ស ប្រជាជនកម្ពុជាចាប់បានលេខរៀងទី១៨ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។នេះជាលេខរៀងងាយស្រួលនៅពេលឃោសនាក៏ងាយស្រួលជម្រាបជូនប្រជាពលរដ្ឋដែរ ពីព្រោះលេខរៀងនៅខាងក្រោមគេ។ ងាយស្រួលប្រាប់ប្រជាពលរដ្ឋ។

លោកបន្តថាប៉ុន្តែសំខាន់បំផុតគឺធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋស្គាល់ផ្លាកសញ្ញារបស់គណបក្សហើយទោះបីជាស្ថិតនៅលេខរៀងទីប៉ុន្មានក៏គាត់ដឹងដែរ ។សំខាន់បំផុតប្រជាពលរដ្ឋស្គាល់ផ្លាកសញ្ញាគណបក្ស គឺគូសនៅលើសន្លឹកឆ្នោតអត់ខុសទេ។

សូមជម្រាបថាគណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលំដាប់លេខរៀងទី១៨លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ដែលមានគណបក្សចំនួន១៨ចូលរួមដែលការចាប់លេខរៀងដោយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនាព្រឹកថ្ងៃទី២៩ ខែឧសភានេះ។

សូមជម្រាបថា គណបក្សនយោបាយដែលចូលរួមក្នុងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខមានចំនួន១៨គណបក្ស ក្នុងនោះ៖ គណបក្ស ប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សខ្មែររួបរួមជាតិ,គណបក្សធម្មាធិបតេយ្យ,គណបក្សកម្លាំងប្រជាធិបតេយ្យ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរតែមួយ,គណបក្សខ្មែរអភិរក្ស ,គណបក្សហ៊្វុនស៊ិនប៉ិច,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ,គណបក្សបំណងពលរដ្ឋ ,គណបក្សឯកភាពជាតិខ្មែរ,គណបក្សស្ត្រី ដើម្បីស្ត្រី,គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា,គណបក្សប្រជា ធិ បតេយ្យមូលដ្ឋាននិងគណបក្សកសិករ៕/PC

Post navigation