ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប Paris Saint Germain ត្រៀម​ដាក់សំណើ​មួយ​ដែល​អាចឆ្លើយតប​នឹង តម្លៃ​ដែល​ក្លឹប Bayern Munich ចង់បាន​សម្រាប់​កីឡាករ ធី​អា​ហ្គោ អាល​កាន​តា​រ៉ា (Thiago Alcantara) ។​
​ ​
​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​សម្រេចចិត្តថា ខ្លួន​ចង់បាន​ការប្រកួតប្រជែង​ថ្មី​ក្រៅពី​ក្លឹប Munich បន្ទាប់ពី​បាន​ចំណាយពេល​៧​ឆ្នាំ​ចុងក្រោយ​ជាមួយ​ក្លឹប​យក្ស​នៅ​ក្របខណ្ឌ Bundesliga នេះ​។​
​ ​
​ធី​អា​ហ្គោ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប Liverpool នៅ​ក្របខណ្ឌ​ព្រី មី​ញ៉េ​លី​ក ខណៈ​ពួកគេ​ត្រៀម​ពង្រឹង​ក្រុម ដើម្បី​ត្រៀម​ការពារ​តំណែង​ជើងឯក​នៅ​រដូវ កាល​ក្រោយ​។​
​ ​
​ប៉ុន្តែ​គេ​និយាយថា ក្លឹប PSG បច្ចុប្បន្នកំពុង​ត្រៀម​ដាក់សំណើ​២៧​លាន​ផោន​ដើម្បី​ផ្ទេរ​អតីត កីឡាករ​របស់​ក្លឹប Barcelona រូបនេះ ដែល​ធ្វើ​ឲ្យ​ក្លឹប Liverpool ត្រូវ​ប្រជែង​ជាមួយ PSG ដើម្បី​ផ្ទេរ​។​

​ថ្មីៗ​នេះ សេចក្តីរាយការណ៍​ថា ក្លឹប Bayern Munich បានកំណត់​តម្លៃ​២៧​លាន​ផោន​សម្រាប់ ខ្សែបម្រើ​រូបនេះ​។​
​ ​
​ក្លឹប Liverpool ហាក់ដូចជា​មិនសូវ​ប្រញាប់ប្រញាល់​ចង់បាន​កីឡាករ​ថ្មី​ដូចដែល​ធ្លាប់មាន នោះទេ ខណៈពេល​កីឡាករ ខឺ​ទី​ស ចូ​ន (Curtis Jones) បាន​កសាង​ខ្លួន​និង​មានឱកាស​បង្ហាញ មុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង ស្របពេល​កីឡាករ ណា​ប៊ី កេ​តា (Naby Keita) ក៏​កំពុងមាន​ការរីក ចម្រើន​ច្រើន​ដែរ ដូច្នេះ​ក្លឹប PSG អាច​នឹងមាន​ប្រៀប​ក្នុង​ការងារ​នេះ​។​
​ ​
​ធី​អា​ហ្គោ នៅសល់​កិច្ចសន្យា​លេង​មួយឆ្នាំ​ទៀត ប៉ុន្តែ​ប្រធាន​បច្ចេកទេស​ក្លឹប PSG ត្រៀម ចំណាយ​ប្រាក់ ដើម្បី​ផ្ទេរ ធី​អា​ហ្គោ ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​ការកសាង​ក្រុម​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ធី​អា​ហ្គោ អាល​កាន​តា​រ៉ា (Thiago Alcantara)