Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លំនៅដ្ឋានជាង ២៤ ខ្នង នៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ បានបាក់រលំដោយសារខ្យល់កន្រ្តាក់

Views: 3

ដោយៈ បាយ័ន / សៀមរាបៈ តាមរបាយការណ៍បឋមដដែល នៅព្រឹកថ្ងៃទី២៥ ខែមីនា នេះ បាននិយាយថា មានលំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជាង ២៤ នៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានបាក់រលំដោយសារ ខ្យល់កន្រ្តាក់ លាយឡំនឹងភ្លៀង។

នគរបាលស្រុកស្វាយលើ បានរាយការណ៍ឱ្យដឹងថាៈ នៅវេលាម៉ោង ៤ៈ៤៥ នាទី រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងលាយឡំខ្យល់កន្រ្តាក់ នៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បណ្ដាលឱ្យរលំផ្ទះ របើកដំបូលផ្ទះ បានរកឃើញរងការខូចខាត ចំនួន ២៤ ខ្នងហើយ។

ក្នុងហេតុការណ៍ នោះដែរ បណ្ដាលឱ្យមនុស្សម្នាក់ ឈ្មោះ រិន ណារុំ ភេទស្រី អាយុ ៤៣ ឆ្នាំ នៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ រងរបួសស្រាលផងដែរ។ ទោះបីយ៉ាងក្តី សមត្ថកិច្ច និយាយថា នៅមានការខូចខាតផ្ទះសំបែងបន្តទៀត ហើយកំពុងស្រាវជ្រាវ ចំនួនពិតប្រាកដបន្ថែមទៀត៕ V / N

Post navigation