Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ល្ងាច​នេះ​ក្រុម​ខ្លាំង​ទាំង​៤​ប្រជែង​គ្នា​ដណ្ដើម​ជើងឯក​លី​គ​

Views: 2

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា (Cambodian Premier League /CPL) 2022 នឹង​ឈានដល់​ការប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​ចុងក្រោយ​នា​ល្ងាច​ថ្ងៃទី​០៣ ខែធ្នូ​នេះ ដោយមាន​បេក្ខភាព ៣​ក្រុម សុទ្ធតែ​មានលទ្ធភាព​ដ​ណ្ដើ​ម​ជើងឯក​រដូវ​កាល​នេះ គឺ​ក្រុម​ភ្នំពេញ​ក្រោ​ន វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​កំពុងកាន់ ៤៩​ពិន្ទុ​ក្នុង​ដៃ​ស្មើគ្នា​។​

​ក្នុងជំនួប​កាត់សេចក្ដី​ល្ងាច​នេះ​គឺ​ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​បឹង​កេ​ត នៅ​កីឡដ្ឋាន Smart RSN និង​វិសាខា ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នា​វេលា​ម៉ោង ៦​កន្លះ​ល្ងាច​ដូចគ្នា​។ នេះ​គឺជា​ការប្រកួត​ដ៏​អស្ចារ្យ ដែល​អ្នកគាំទ្រ​កំពុង​ទន្ទឹងរង់ចាំ​ទស្សនា និង​អ៊ុត​បេក្ខភាព​ក្រុម​ជើងឯក CPL ឆ្នាំ​២០២២​។​

លទ្ធភាព​ដណ្ដើម​ជើងឯក​ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវបាន​គេ​មើលឃើញ​មាន​ក្ដីសង្ឃឹម​ច្រើនជាងគេ បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វិសាខា ៣​ទល់​២ កាលពី​សប្ដាហ៍​មុន​។ សម្រាប់​ការប្រកួត​ជាមួយ​បឹងកេត​ល្ងាច​នេះ​ប្រសិនបើ​ក្រុម​ភ្នំពេញ​ក្រោ​ន​ឈ្នះ​ក្រុម​នេះ​នឹង​​ក្លាយជា​ម្ចាស់​ជើងឯក​តែម្ដង​ដោយ​មិន​ខ្វល់​ពី​លទ្ធផល​ឈ្នះ​ចាញ់​រវាង​វិសាខា​និង​ព្រះខ័ន​រាជ​ស្វាយរៀង​ឡើយ​។​
​ប្រសិនបើ​ក្រុម​ភ្នំពេញ​ក្រោ​ន​ស្មើ​បឹងកេត​វិញ​ពួកគេ​នឹងត្រូវ​អ៊ុត​លទ្ធផល​ការប្រកួត​នៅ​​ទឹកដី​ខេត្តស្វាយរៀង ដោយ​ពួកគេ​មានលទ្ធភាព​គ្រង​ជើងឯក​ដដែល បើសិន​ការប្រកួត​វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀង​ស្មើគ្នា​។​ក្នុងករណី​វិសាខា ឬ​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​វិញ​នោះ ក្រុម​ទទួលបាន​ជ័យជម្នះ នឹង​ក្លាយជា​ជើងឯក​។​មួយទៀត​បើ​ភ្នំពេញ​ក្រោ​ន​ចាញ់​ពួកគេ​នឹង​បាត់បង់​ឱកាស​លើក​ពាន​តែម្ដង ហើយ​ឱកាស​មាស​នេះ នឹង​ធ្លាក់​ទៅ​វិសាខា ឬ​ព្រះខ័ន​រាជ​ស្វាយរៀង​។​​សម្រាប់​វិសាខា មានឱកាស​លើក​ពាន ទាល់តែ​ភ្នំពេញ​ក្រោយ​ចាញ់ ឬ​ស្មើ​បឹងកេត ហើយ​ក្រុម​សេះ​ជំទង់​នេះ ប្រកួត​ស្មើ ឬ​ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​។ រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង មានឱកាស​លើក​ពាន​លុះត្រា​ភ្នំពេញ​ក្រោ​ន​ចាញ់​ឬ​ស្មើ​បឹងកេត​ហើយ​ពួកគេ​ត្រូវការ​ឈ្នះ​វិសាខា​ដាច់ខាត​។

​រវាង​ក្រុម​ខ្លាំង​ទាំង ៣ តើ​ក្រុម​ណាមួយ នឹង​ក្លាយជា​ម្ចាស់​ពាន Cambodian Premier League 2022 និង​ទទួលបាន​សិទ្ធ​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2023?

Post navigation