Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក Choi Yong Sok ៖ តេក្វាន់ដូ WTសង្ឃឹមបានមេដាយច្រើន ពីស៊ីហ្គេម

Views: 4

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ គ្រូបង្វឹកតេក្វាន់ដូ WT (World Taekwondo) លោក Choi Yong Sok បានដាក់ក្ដីសង្ឃឹមថា ស៊ីហ្គេមលើកទី៤២ ដែលនឹងដំណើរការ ពីថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាមានក្ដីសង្ឃឹមខ្ពស់ ក្នុងការដណ្ដើមមេដាយបានច្រើន។

ក្រុមតេក្វាន់ដូ ដែលកំពុងបោះជម្រំហ្វឹកហាត់ សព្វថ្ងៃ មានចំនួន ៣៦ នាក់ ក្នុងនោះ​ កីឡាករ កីឡាការិនី ត្រៀមស៊ីហ្គេម ចំនួន ២៨ នាក់ គឺ ១៦ នាក់ លេងវិញ្ញាសាប្រយុទ្ធ និង ១២ នាក់​ត្រៀមវិញ្ញាសាសម្ដែង។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង រូបនេះ បានធ្វើការប្រៀបធៀបថាៈ ពួកគេត្រៀមខ្លួនបានល្អ ជាងលើកមុនៗ ព្រោះកម្ពុជា ពេលនេះជាម្ចាស់ផ្ទះ ហេតុនេះ ម្នាក់ៗសុទ្ធតែបង្កើនការហ្វឹកហាត់ ដើម្បីរកមេដាយឲ្យបានច្រើន សក្តិសមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍តំបន់នេះ។

នាខែមីនា ខាងមុខនេះ នឹងបញ្ជូនកីឡាករ កីឡាការិនី ទៅបង្កើនបច្ចេកទេស នៅសាធារណរដ្ឋកូរ៉េ ហើយនៅដើមខែមីនា កម្ពុជា នឹងចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដើម្បីប្រជែងមេដាយផង និងធ្វើតេស្តសមត្ថភាពផង។

លោក Choi Yong Sok ធ្វើការកត់សម្គាល់ថាៈ ការហាត់នៅក្នុងស្រុក​និងនៅកូរ៉េ ខាងត្បូង ស្ថានភាពខុសគ្នា ព្រោះក្នុងស្រុក ហាត់ប្រហាក់ប្រហែលគ្នា តែហាត់នៅកូរ៉េ ផ្ដោតលើកម្លាំង និងបច្ចេកទេស ពិសេសមានការប្រកួត សាកល្បងបច្ចេកទេស ជាមួយកីឡាករ កីឡាការិនីខ្លាំងៗ របស់កូរ៉េ ដែលជាម្ចាស់ក្បាច់គុននេះ។

សូមបញ្ជាក់ថា កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម តេក្វាន់ដូ WT ដណ្ដើមបាន មេដាយ ៥ គ្រឿង គឺមេដាយមាស ១គ្រឿង រកបានដោយកីឡាករ វ៉ា មិថុនា លើវិញ្ញាសា​ បុរស Kyorugi ទម្ងន់ ៧៤​ គីឡូក្រាម មេដាយប្រាក់ បានដោយកីឡាករ សំ យូដេត វិញ្ញាសាប្រយុទ្ធទម្ងន់ ៥៨​ គីឡូក្រាម និងសំរិទ្ធ ៣ គ្រឿង រកបានដោយកីឡាករ ឈុន
សុខឡុង កីឡាការិនី ឈឿង អាលីហ្សា និងកីឡាការិនី ថិប កាសាន់ទ្រេនីកូល៕/V-PC

Post navigation