Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក គង់ គាំ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះទឹកចិត្តសន្ដោស

Views: 7

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោក គង់ គាំ បានគោរពថ្លែងនូវអំណរគុណចំពោះសម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលផ្តល់នូវការសន្ដោសចំពោះរូបលោកនិងក្រុមគ្រួសាររបស់លោកក្នុងការមិនប្តឹងផ្តល់ក្នុងករណីដីធ្លីផ្ទះសម្បែង។

លោក គង់ គាំ និង ភរិយា(រូបថតឯកសារ)

ក្នុងលិខិតថ្លែងអំណរគុណរបស់លោកជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី៣១ ខែមករា បានរៀបរាប់តាមរយៈ គង់ បូរ៉ា សមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមមហាសន្និបាតវិសាមញ្ញ គណបក្សប្រជាជនកម្ពុជាថ្ងៃ២៨-២៩ ខែមករា ឆ្នាំ២០២៣ ដែលបានទទួល និងនាំបណ្តាំពីសម្តេចប្រធាន(ថ្នាក់ដឹកនាំ ទាំងអស់)គណបក្សប្រជាជនកម្ពុជាបានអះអាងពីសមានចិត្តក្នុងរយៈការរួមរស់ពីរឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣និងពីការយោគយល់ក្នុងរយៈកាលចាកចេញជាថ្នាក់ដឹកនាំគណបក្សប្រឆាំងឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០២៣។ប៉ុន្តែនៅរយៈពេលចុងក្រោយថ្មីៗដើម្បីកិត្តិយសនិងតម្លៃរបស់គណបក្សប្រជាជនកម្ពុជាគណបក្សប្រជាជនកម្ពុជាបានសម្រេចដោយគ្មានជម្រើសទាំងបង្ខំចិត្តដកហូតដីផ្ទះលេខ ៧១ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសម្បត្តិក្រសួងការបរទេសវិញ។

លិខិតដដែលបានបញ្ជាក់ថា ខ្ញុំបាទ គង់គាំ និងភរិយា សោកស្តាយអំពីសេចក្តីសម្រេចនេះ តែយើងខ្ញុំប្ដីប្រពន្ធ ព្រមទាំងកូនចៅ សូមអរគុណសម្តេច ដែលអនុគ្រោះមិនបន្តបណ្ដឹងទៅតុលាការចំពោះរូបខ្ញុំ។ លើសពីនេះ ខ្ញុំបាទ គង់ គាំ និងភរិយា រីករាយនិង ដឹងគុណចំពោះសន្ដានចិត្តរំឭក និងយកចិត្តទុកដាក់សន្ដោសដល់កូន គង់ បូរ៉ា ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងមនោសញ្ចេតនានៃគ្រួសារដ៏កៀកកិតមួយកាលពីគ្រាកម្សត់កម្រ ៕សរន

Post navigation