Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ហ្គាឌី​អូ​ឡា​ជាប់ជា​អ្នក​ចាត់ការ​ទូទៅ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ LMA

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ អ្នក​ចាត់ការ​ទូទៅ​របស់ Manchester City លោក ប៉េប ហ្គាឌី​អូ​ឡា (Pep Guardiola)​ត្រូវបាន​ប្រកាស​ជា​អ្នក​ចាត់ការ​ទូទៅ​ឆ្នើម​ប្រចាំ​ឆ្នាំ​ដោយ​សមាគម​​អ្នក​ចាត់ការ​ទូទៅ​ក្នុង​លី​ក (LMA)​។​

​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​លោក​ហ្គាឌី​អូ​ឡាកើ​ប​ពាននេះ ដែល​ត្រូវបាន​បោះឆ្នោត​ឱ្យ​ដោយ​អ្នក​ចាត់ការ​ទូទៅ​នៅ​គ្រប់​លី​ក​ទាំងអស់​។​

​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​វ័យ ៥២ ឆ្នាំ​រូប​នេះ​ក៏​បាន​ឈ្នះ​ពាន​អ្នក​ចាត់ការ​ទូទៅ​ឆ្នើម​ប្រចាំឆ្នាំ​នៃ​ក្របខ័ណ្ឌ Premier League ផងដែរ បន្ទាប់​ពី​ក្រុម​របស់​គាត់​បានឈ្នះ​ពាន​លី​ក​លើក​ទី ៣ ជាប់ៗ​គ្នា និង​លើក​ទី ៥ ក្នុង​រយៈពេល ៦ រដូវ​កាល​។​

​អ្នក​ចាត់ការ​ទូទៅ​របស់ Chelsea លោកស្រី អេម​ម៉ា ហា​យ៉េស (Emma Hayes) បានឈ្នះ​ពាន Women’s Super League​។​

​វា​ជា​ពាន​លើក​ទី​៤​ជាប់ៗ​គ្នា​របស់​លោកស្រី​និង​សរុប​៦​ពា​ន​។ ក្រោម​ការដឹកនាំ​របស់​លោកស្រី​ហា​យ៉េស ក្រុម​ស្រី Chelsea បាន​លើក​ពាន​លី​ក WSL ជា​លើក​ទី​៤​ជាប់ៗ​គ្នា​ដោយ​មាន​២​ពិន្ទុ​លើស​ក្រុម​បិសាច​ក្រហម Manchester United ដែល​ពួកគេ​បាន​ផ្តួល​ផងដែរ​ដើម្បី​លើ​កពាន FA Cup ជា​លើក​ទី​៣​ជាប់ៗ​គ្នា​៕

​លោក​ហ្គាឌី​អូ​ឡា​ជាប់ជា​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ LMA ក្រោយ​ជួយ Man City ឈ្នះ​ពាន EPL ៣ រដូវ​កាល​ជាប់​គ្នា

Post navigation