Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ហ្សាក់​ឃើ​បឺកប្រកាស​ភរិយា​មាន​កូន​ទី​បី​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក ម៉ាក ហ្សាក់​ឃើ​បឺក និង​ភរិយា​អាយុ ៣៨ ឆ្នាំ ព្រីស​ស៊ី​ល​ឡា (Priscilla) បាន​ស្វាគមន៍​កូន​ទី​បី​របស់​ពួកគេ​ជាមួយគ្នា​។​

​ស្ថាបនិក​ក្រុមហ៊ុន Meta បានប្រកាស​ដំណឹង​ដ៏​រីករាយ​នេះ​នៅលើ​វេទិកា Instagram ផ្ទាល់ខ្លួន​របស់​គាត់​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៤​មីនា​។​

​បុរស​វ័យ ៣៨ ឆ្នាំ​រូប​នេះ​បានសរសេរថា កូន​ទី​បី​របស់​ពួកគេ​គឺជា​កូនស្រី ដែល​ពួកគេ​ដាក់ឈ្មោះថា អូ​រ៉េ​លី​យ៉ា ចាន់ ហ្សាក់​ឃើ​បឺក (Aurelia Chan Zuckerberg)​។​

​បុរស​កើត​នៅ​ញូវយ៉ក​រូបនេះ​បានសរសេរថា “​សូម​ស្វាគមន៍​មកកាន់​ពិភពលោក អូ​រ៉េ​លី​យ៉ា ចាន់ ហ្សាក់​ឃើ​បឺក​! អ្នក​ជា​ពរ​ជ័យ​តូច​ល្អិត​មួយ​”​។​

​លោក​ម៉ាក ដែល​បាន​បញ្ឈប់​បុគ្គលិក Meta ១០.០០០ នាក់​នៅ​ដើមខែ​នេះ ត្រូវ​គេ​មើលឃើញ​ថា​កំពុង​សើច​ដាក់​ទារិកា ហើយ​ប្រពន្ធ​របស់​គាត់​ឃើញ​នៅក្នុង​រូបភាព​ទី​ពីរ កំពុង​បី​អូ​រ៉េ​លី​យ៉ានៅ​លើ​ដើមទ្រូង​របស់​នាង ខណៈ​នាង​នៅ​កំពុង​ដេក​លើ​គ្រែ​មន្ទីរពេទ្យ​នៅ​ឡើយ​។​

​ពួកគេ​មាន​កូនស្រី​ពីរ​នាក់​ទៀត​ឈ្មោះ ម៉ា​ស៊ី​ម៉ា (Maxima) អាយុ​ប្រាំពីរ​ឆ្នាំ កើត​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៥ និង​ឈ្មោះ អូ​ហ្គឺស (August) អាយុ​ប្រាំ​ឆ្នាំ​កើត​នៅ​ខែ​សីហា ឆ្នាំ ២០១៧៕

​កូនស្រី​ទី​បី​របស់​ហ្សាក់​ឃើ​បឺ​ក​និង​ព្រី​សស៊ី​លឡា មានឈ្មោះ​ថា អូ​រ៉េ​លី​យ៉ា ចាន់ ហ្សាក់​ឃើ​បឺក

Post navigation