Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ហ្សេ​លេន​ស្គី​ចុះសួរសុខទុក្ខ​ទាហាន​ដល់​សមរភូមិ​ក្តៅ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ធ្វើដំណើរ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដើម្បី​រាក់ទាក់​កងទ័ព​នៅ​សមរភូមិ​ជួរ​មុខ​នៃ​ទីក្រុង​បា​ឃ្មុត ជា​សមរភូមិ​យូរ​បំផុត​និង​បង្ហូរឈាម​បំផុត​ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​ទីក្រុង​ខ្ទេចខ្ទាំ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ក្នុង​តំបន់​ដុន​បាស​នេះ​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការតស៊ូ​ក្រាញននៀល​របស់​អ៊ុយ​ក្រែន​ប្រឆាំង​នឹង​កងក​ម្លាំង​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។​

​ទោះបីជា​មាន​ជម្លោះ​ដ៏​ឃោរឃៅ​ក៏ដោយ ក៏​ប៉ុន្តែ​វា​នាំមក​នូវ​ស្នាមញញឹម នៅ​ពេល​លោក​ហ្សេ​លេន​ស្គី​ឱប​និង​ស្វាគមន៍​កងទ័ព ហើយ​បាន​ជួប​ជាមួយ​អ្នក​ដែល​បាន​រងរបួស​ក្នុង​សង្គ្រាម​។ លោក​បាន​ផ្តល់​មេដាយ​យោធា​និង​អរគុណ​កងទ័ព​សម្រាប់​ការការពារ​អធិបតេយ្យភាព​អ៊ុ​យក្រែន​។​

​ដំណើរ​ចុះសួរសុខទុក្ខ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​បង្ហាញ​ពី​ភាព​ផ្ទុយគ្នា​ស្រឡះ​ពី​ប្រធានាធិបតី​រុស្ស៊ី ដែល​ចុះ​ទៅ​មើល​ទីក្រុង​ម៉ា​រី​វ​ប៉ូល​ក្រោម​ការបិទបាំង​ទាំងយប់​កាលពី​ចុង​សប្តាហ៍​។ វា​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ពូ​ទីន​ទៅកាន់​ផ្នែក​ណាមួយ​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​នៃ​តំបន់​ដុន​បាស​របស់​អ៊ុ​យក្រែន ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម និង​ជា​កន្លែង​ដែល​លោក​បាន​ទៅជិត​បំផុត​សម្រាប់​សមរភូមិ​ជួរ​មុខ​។​

​ដំណើរ​របស់​លោក​ហ្សេ​លេន​ស្គី​បាន​កើត​ឡើង​នៅ​ថ្ងៃ​ដែល​រុស្ស៊ី​បន្ត​ការវាយលុក​យ៉ាង​ព្រៃផ្សៃ​មកលើ​ប្រទេស​នេះ ដោយ​មុននេះ​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​និង​ដ្រូ​ន​លើ​អគារ​ផ្ទះល្វែង​មួយ និង​សាលារៀន​ក្នុង​ទីក្រុង​គៀវ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ជា​ភាសា​អង់គ្លេស​ថា “​តំបន់​ដុន​បាស​។ ទីតាំង​សមរភូមិ​ជួរមុខ​របស់​យោធា​អ៊ុយ​ក្រែន​នៅ​តំបន់​ទីក្រុង​បា​ឃ្មុត​”​។​

“​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​មក​ទី​នេះ​ថ្ងៃនេះ​ដើម្បី​ផ្តល់​មេដាយ​ដល់​វីរបុរស​របស់​យើង​។ ដើម្បី​ចាប់​ដៃ​និង​អរគុណ​ពួកគេ​ដែល​បាន​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​យើង​”​។​

“​ជោគវាសនា​របស់​អ្នក​ពិបាក​ណាស់ ប៉ុន្តែ​ពិត​ជា​មានន័យ​ជា​ប្រវត្តិសាស្ត្រ​។ ដើម្បី​ការពារ​ទឹកដី​របស់​យើង​និង​ប្រគល់​អ្វីៗ​គ្រប់​យ៉ាង​ឱ្យ​ទៅ​អ៊ុយ​ក្រែន​សម្រាប់កូនៗ​របស់​យើង​។ ខ្ញុំ​សូម​ឱនក្បាល​គោរព​នៅ​ចំពោះមុខ​វីរបុរស​ទាំងអស់ សម​មិត្ត​ជិតស្និទ្ធ​របស់​អ្នក ដែល​អ្នក​បាន​បាត់បង់​ជីវិត​នៅ​ភាគ​ខាងកើត និង​ជា​ទូទៅ​នៅក្នុង​សង្គ្រាម​នេះ​”៕

​លោក​ហ្សេ​លេន​ស្គី​ចុះសួរសុខទុក្ខ​កងទ័ព​នៅ​សមរភូមិ​បា​ឃ្មុត

Post navigation