Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ហ្សេ​លេន​ស្គី​និយាយ​ថា​ទ័ព​អ៊ុយ​ក្រែន​ចាញ់​ប្រៀប​លើ​សលប់​ទល់នឹង​ទាហាន​រុស្ស៊ី​នៅ​ទីក្រុង​យុទ្ធសាស្ត្រ​មួយ​នៅ​ភាគ​ខាងកើត​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មិថុនា​ថា កងទ័ព​របស់​លោក​ចាញ់​ប្រៀប​លើសលប់​ទល់​នឹង​ភាគី​រុស្ស៊ី​”​ដែល​​ខ្លាំង​ជាង​” ខណៈ​កងកម្លាំង​របស់​ប្រទេស​ទាំង​ពីរ​កំពុង​ប្រយុទ្ធ​គ្នា​ដើម្បី​គ្រប់គ្រង​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍នៅ​ភាគ​ខាងកើត​។​

​លោក​ហ្សេ​លេន​ស្គី​បាន​ប្រាប់​អ្នកកាសែត​ក្នុង​ទីក្រុង​គៀវ គឺ​តែ​មួយ​ថ្ងៃ​បន្ទាប់​ពី​ដំណើរ​ដ៏​ក្លាហាន​ទៅកាន់​ទីតាំង​សរ​ភូមិ​ជួរមុខ​នៅ​ទីក្រុង​លី​ស៊ី​ចាន់ស៍ (Lysychansk)​ដែល​ស្ថិតនៅ​ត្រើយម្ខាង​នៃ​ទន្លេ​​ស៊ីវើ​ស្គី​ដូណិត​ស៍ (Siverskyi Donets) ពី​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍ យ៉ាង​ដូច្នេះ​ថា “​យើង​កំពុង​ទប់ទល់​” នៅក្នុង​ទីក្រុង​សំខាន់​នេះ ប៉ុន្តែ “​ពួកគេ​មាន​គ្នាច្រើន ហើយ​ពួកគេ​ខ្លាំង​ជាង​យើង​”​។​

​លោក​ហ្សេ​លេន​ស្គី​បាន​ធ្វើដំណើរ​ដ៏​ក្លាហាន​ទៅកាន់​ទីតាំង​សរ​ភូមិ​ជួរ​មុខ​នៅ​ទីក្រុង​លី​ស៊ី​ចាន់ស៍​

​ទន្ទឹមនឹងនោះ ទីក្រុង​មូ​ស្គូ​បាន​រិះគន់​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​បដិសេធ​សិទ្ធិ​ហោះហើរ​ឆ្លងកាត់​នៃ​យន្តហោះ​របស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ​។​

​រុស្ស៊ី​បាន​ពង្រីក​បញ្ជី​ឈ្មោះ​មន្ត្រី​អាម៉េរិក​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រទេស ខណៈ​ក្រុង​វ៉ាស៊ីនតោន​បានចេញ​បញ្ជា​រឹបអូស​យន្តហោះ​ពីរ​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​ម​ហា​សេដ្ឋី រ៉ូម៉ាន់ អា​ប្រា​ម៉ូ​វិច ដោយ​បង្កើន​ការខូចខាត​ច្រើន​ថែម​ទៀត​សម្រាប់​អ្នកជំនួញ​នៅក្នុង​រង្វង់​ដឹកនាំ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។​

​លោក​ហ្សេ​លេន​ស្គី​រួមជាមួយ​នឹង​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន ក៏​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ផងដែរ​អំពី​ការ​រឹតបន្តឹង​ការផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​នៅលើ​ទីផ្សារ​ពិភពលោក​ដោយ​​សារ​តែ​អ្វី​ដែល​លោក​ប្លីង​កិននិយាយ​ថា​ជា​យុទ្ធសា​ស្ត្រ​របស់​រុស្ស៊ី​ក្នុង “​ការ​សម្លុត​កំហែង​”​។​

​លោក​ប្លីង​កិន​និយាយថា “​មាន​ស្រូវ​សាលី​ប្រហែល ២០ លាន​តោន​ជាប់​នៅក្នុង​ឃ្លាំង​នៅ​ជិត​កំពង់ផែ​អូ​ដេស​សា (Odessa) និង​នៅ​ក្នុង​កប៉ាល់​ពោរពេញ​ទៅដោយ​គ្រាប់​ធញ្ញជាតិ​ដែល​បាន​ជាប់គាំង​នៅ​ក្នុង​កំពង់ផែ​អូ​ដេស​សា ដោយសារតែ​ការ​បិទផ្លូវ​របស់​រុស្ស៊ី​”៕

​ការវាយប្រហារ​បាន​ផ្តោត​លើ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែន​ចាប់តាំងពី​ខែ​មេសា​

Post navigation