Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ហ្សេ​លេន​ស្គី​នឹង​ច្រាន​ចោល​ការចរចា ប្រសិនបើ​រុស្ស៊ី​ធ្វើ​ប្រជាមតិ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៧​សីហា​ថា​ប្រសិនបើ​រុស្ស៊ី​បន្ត​ធ្វើ​ប្រជាមតិ​នៅក្នុង​តំបន់​ដែល​រុស្ស៊ី​និង​ក្រុម​​បំបែក​ទឹកដី​កាន់កាប់​នៃ​ប្រទេស​របស់​គាត់​ស្តីពី​ការចូលរួម​ជាមួយ​រុស្ស៊ី នោះ​នឹង​មិន​អាច​មាន​ការចរចា​ជាមួយ​អ៊ុ​យក្រែន ឬ​សម្ពន្ធមិត្ត​អន្តរជាតិ​របស់​ខ្លួន​នោះ​ឡើយ​។​

​កងកម្លាំង​រុស្ស៊ី​និង​សម្ពន្ធមិត្ត​បំបែក​ខ្លួន​របស់​ពួកគេ​ឥឡូវនេះ​កំពុង​កាន់កាប់​ទឹកដី​ដ៏​ធំ​នៅក្នុង​តំបន់​ដុន​បាស​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​និង​នៅ​តំបន់​ភាគខាងត្បូង​បន្ទាប់ពី​បាន​ចាប់ផ្តើម​នូវ​អ្វី​ដែល​​វិមាន​ក្រឹម​ឡាំង​ហៅថា​ជា “​ប្រតិបត្តិការ​យោធា​ពិសេស​” ចូលទៅក្នុង​ទឹកដី​របស់​អ្នកជិតខាង​របស់​ខ្លួន​។ មន្ត្រី​នៅ​ក្នុង​តំបន់​ទាំងពីរ​បាន​លើកឡើង​ពី​លទ្ធភាព​នៃ​ការធ្វើប្រជាមតិ​។​

​ក្នុង​សុន្ទរកថា​ជា​វីដេអូ​ពេលយប់ លោក​ហ្សេ​លេន​ស្គី​និយាយថា ទីក្រុង​គៀវ​កំពុង​ប្រកាន់​ជំហរ​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​មិន​ផ្តល់​ទឹក​ដី​ដល់​រុស្ស៊ី​។​

​លោក​ហ្សេ​លេន​ស្គី​និយាយថា “​ជំហរ​របស់​ប្រទេស​យើង​នៅតែ​ជា​អ្វី​ដែល​ខ្លួន​តែងតែ​ប្រកាន់ខ្ជាប់​។ យើង​នឹង​មិន​លះបង់​អ្វី​ទាំងអស់​ដែល​ជា​របស់​យើង​នោះ​ទេ​”​។​

“​ប្រសិនបើ​ពួក​ឈ្លានពាន​បន្ត​ធ្វើ​ប្រជាមតិ​ក្លែងក្លាយ ពួកគេ​នឹង​បិទ​ខ្ទប់​ខ្លួន​ពួក​គេ​នូវ​ឱកាស​នៃ​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​និង​ពិភពលោក​សេរី ដែល​ភាគី​រុស្ស៊ី​នឹង​ត្រូវការ​យ៉ាង​ខ្លាំង នៅពេល​ណា​មួយ​”​។​

​មន្ត្រី​រុស្ស៊ី​និង​អ៊ុយ​ក្រែន​បាន​បើក​កិច្ច​ពិភាក្សា​ជា​ច្រើនលើក​ភ្លាមៗ​បន្ទាប់​ពី​កម្លាំង​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែន​ក្នុង​ខែកុម្ភៈ​។​ប៉ុន្តែ​មាន​ការរីកចម្រើន​តិចតួច ហើយ​គ្មាន​ការប្រជុំ​ណាមួយ​ត្រូវបាន​ធ្វើឡើង​​ចាប់តាំងពី​ចុង​ខែ​មីនា ដោយ​ភាគី​ទាំងសងខាង​បន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ការផ្អាក​ទំនាក់ទំនង​៕

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​

Post navigation