Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ហ៊ុន ម៉ា​នី ៖ “​សន្តិភាព គឺជា​កត្តា​ចំបង​ដែល​នាំមក​នូវ​ស្ថិរភាព​សង្គម នយោបាយ សេដ្ឋកិច្ច​»

Views: 1

​ដោយៈ​សុផល​/​ភ្នំពេញ​៖ “​សន្តិភាព គឺជា​កត្តា​ចំបង​ដែល​នាំមក​នូវ​ស្ថិរភាព​សង្គម នយោបាយ សេដ្ឋកិច្ច​»​ព្រមទាំង​ជា​មូលដ្ឋាន​ដែល​ផ្តល់ឱកាស​ឱ្យ​ប្រទេស​យើង​អាច​ផ្តោតអារម្មណ៍​ទាំងស្រុង និង​ប្រើប្រាស់​មធ្យោបាយ​រួម ដើម្បី​ការ​អភិ​ឌ្ឍ​”​។​នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​និង​ថ្លែង​បាឋកថា​ជូន​ដល់​យោធា​ចា​រ្យ នាយទាហាន នាយទាហានរង ពលទាហាន​និង​និស្សិត​នៃ​សាលា​នាយកដ្ឋាន​សកម្ម នៅ​ឃុំ​ដំណាក់​រាំង ប្រមាណ ៦០០ នាក់ នា​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​គូសបញ្ជាក់ថា​៖​ពាក្យ​ថា «​សន្តិភាព​» សាមញ្ញ ងាយ​ស្តាប់ តែមាន​អត្ថន័យ​ខ្លឹមសារ​ជ្រាល ជ្រៅ​ហើយ​មានគុណ​តម្លៃ​ខ្ពស់​សម្រាប់​ជាតិ និង​ប្រជាជន​។​ពេលដែល​យើង​មាន​សន្តិភាព យើង​អាច​នឹង​គិតថា​សន្តិ​ភាពជា​រឿង​សាមញ្ញ​។ ក៏ប៉ុន្តែ​បើ​យើង​ចង់​ស្វែងយល់​ពី​តម្លៃពិត​នៃ «​សន្តិភាព​» ទាល់តែ​យើង​ប្រៀបធៀប​ជាមួយ​ពេលដែល​យើង​គ្មាន «​សន្តិភាព​»​។​

​លោក ហ៊ុន ម៉ា​នី បាន​បន្តថា​៖​ពិតណាស់ សន្តិភាព​បាន​នាំមក​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែលនាំឱ្យ​មានការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់ បែបយ៉ាង ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​ប្រជាពលរដ្ឋ និង​កសាង​ទំនុកចិត្ត​សម្រាប់​វិនិយោគិន​។ ជាមួយនឹង​ទំនុកចិត្ត​នេះហើយ​ដែលជា​កត្តា​នាំមក​នូវ​កា​រីកចម្រើន​ឥតឈប់ឈរ​។សត្រូវ​ដ៏​ធំ​របស់​សន្តិភាពនិង​ស្ថិរភាព​នយោបាយមាន២​គឺ​៖សង្គ្រាម និង​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តាម​វិធីសាស្ត្រ  «​បដិវត្ត​ពណ៌​»​។ ទៅ​ថ្ងៃមុខ​យើង​ត្រូវ​គិត​អំពី​ថា​តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​រក្សា និង​បង្កើន​តម្លៃ​នៃ​សន្តិភាព ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​វត្តមាន​សង្គ្រាម​និង​បដិវត្ត​ពណ៌​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក​ក៏បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​នៃ​ការងារ​ការពារជាតិ​ដែលជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​ដោយ​មិនមែន​តែ​ជាការ​ងារ​របស់​កងក​ម្លាំ​ង ឬ​ជន​ស៊ីវិល ដាច់ដោយឡែក​ពីគ្នា​ឡើយ​។ ទន្ទឹមនឹង​ការលើកឡើង​នេះដែរ​លោក​ក៏បាន​ធ្វើការ​ចែករំលែក​ពី​គុណ​ត​ម្ល​នៃ​សន្តិភាព​ដែល​ស្វែង​រកបាន​ដោយ​ការលំបាក ដោយ​ការលះបង់​រាប់មិនអស់​របស់​ថ្នាក់ដឹកនាំ​និង​ភាគី​ពាក់ព័ន្ន​ទាំងអស់​។

​ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ា​នី បានផ្តល់​អនុសាសន៍​ជូន​ដល់​អង្គ​សិក្ខាកាម ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​ស្វែងយល់​ឱ្យ​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ឆ្លងកាត់ សិក្សា​ពី​ភាព​ប្រទាក់ក្រឡា​នៃ​ប្រវត្តិសាស្ត្រ​នោះ​ជាមួយនឹង​អ្វី​ដែលមាន​ក្នុងពេល​បច្ចុប្បន្ន និង​បន្ត​ការពារ​សន្តិភាព​ដើម្បី​រក្សា​និង​ធានា​អនាគត​កម្ពុ​ជាមួយ​ដែល​កាន់តែ​ប្រសើរ​សម្រាប់​កូនចៅ​ជា​អ្នកជំនាន់ក្រោយ​៕Ph

Post navigation