Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ហ៊ុន ម៉ានី បង្ហាញឆន្ទៈក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល លើការពន្លឿនយន្តការប្រឡងមន្ត្រីរាជការថ្នាក់ជាតិឱ្យសម្រេចឆាប់រហ័ស

Views: 8

ដោយៈ សុផល/ភ្នំពេញ៖​ ព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើងថា នឹងរៀបចំ យន្តការថ្នាក់ ជាតិមួយ ដោយរៀបចំ​ឱ្យមានការប្រលងយន្តការថ្នាក់កណ្ដាល ដែលសហការជាមួយក្រសួង​ជំនាញដើម្បីធានាឱ្យបាននូវ សង្គតភាព ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបានអ្នកចេះគឺជាប់។

ថ្លែងក្នុងពិធីពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្តេច បានអំពាវនាវបន្ថែមទៀតថា “ដើម្បីឱ្យកិច្ចការកំណែទម្រង់មាន​ប្រសិទ្ធិភាព ត្រូវមានការដាច់ខាត ប្តេជ្ញាធ្វើទាំងអស់គ្នា ហើយបង្ហាញ​ឱ្យឃើញពីឆន្ទៈ និងការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើ ហ៊ានអាកាត់ ហ៊ានវះកាត់ហើយជាពិសេសហ៊ាន អនុវត្តគោល​នយោបាយដែលរាជរដ្ឋាភិបាលបានសម្រេច”។

លោកបន្តថា “ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ខ្ញុំពិតជា​មាន​សេចក្តីរីករាយ និងមានកិត្តិយស ដោយបានក្លាយជាផ្នែកមួយ ក្នុងនាមជាសេនាធិការ រាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងកិច្ចការកំណែ​ទម្រង់វិស័យមុខងារសាធារណៈ។ ក្នុងន័យនេះ ខ្ញុំគាំទ្រឥតងាករេ លើប្រសាសន៍និងគោលការណ៍ នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ និងធ្វើយ៉ាងណាខិតខំប្រឹង​ប្រែងពន្លឿនយន្តការដ៏មានសារៈសំខាន់ នេះឱ្យសម្រេចបានកាន់តែ​ឆាប់រហ័ស”៕សរន/r

Post navigation