Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ហ៊ុន​​ សែន ​ប​ង្ហាញ​កា​រ​យកចិ​ត្ត​ទុក​ដាក់​​លើជ​​នក្រី​ក្រ តែបន្តបិទខ្ទប់បក្សប្រឆាំង

លោកនាយករ​ដ្ឋ​ម​ន្រ្តី​ ហ៊ុន​ សែ​ន​ និង​ជាមេ​ដឹ​ក​នាំ​ប​ក្ស​កា​ន់​អំណា​ច​ស​ម្អា​ង​ថា​​​នឹ​​ង​​ផ្តល់​​ប​​​ណ្ណ​​​​​​​​​​​ក្រីក្រ​​​ជូន​​ព​​​​​ល​​រ​ដ្ឋ​​​​ប្រមា​​ណ​ជា១​០​ម៉ឺ​នគ្រួ​សារបន្ថែ​មទៀត ​ដើ​ម្បីជួយសម្រួ​លប​ញ្ហា​ជីវ​ភា​ព​របស់​ពួ​កគេ ខណៈ​ប​​ន្តបិ​ទ​ខ្ទ​ប់គណប​ក្សប្រ​ឆាំង​ពីស​ង្វៀន​ន​យោ​បា​យ​​ចំ​ពេលការបោះ​ឆ្នោ​តជា​តិឆ្នាំ​២​០​២៣ជិ​ត​ម​​ក​ដល់​​។

​​ក្នុង​ពិ​ធីចែកស​ញ្ញាប​ត្រ ឱ្យនិស្សិត​ដែ​ល​ធ្វើ​ឡើង​ក្នុង​រា​ជ​ធា​នីភ្នំ​ពេ​ញ ​នាថ្ងៃ​ច​ន្ទនេះ​លោក​​ហ៊ុន​​សែន​​ថ្លែង​ថា​លោ​កនឹ​ង​ផ្តល់​បណ្ណ​ក្រីក្របន្ថែមទៀតទៀតនេះ​ដើ​ម្បីជួយសម្រួ​លជីវ​ភា​ព​របស់ពលរដ្ឋដែលរងផលប៉ះពាល់ពីជំ​ងឺ​កូវីដ-១៩ ដោយថា បើទោះបីជម្រើសនេះ មានការរិះគន់ថា លោកបានព្យាយាម​​កេ​​ង​ចំណេ​ញ​នយោបាយមុ​ន​រដូ​វបោះ​ឆ្នោត​មក​​​ដ​ល់​ក្តី​។​

​បន្ថែ​ម​ពី​នេះ លោកបានថ្លែងសារបែបឌឺដងទៅកាន់​អតីត​ដៃ​គូប្រកួតដែ​លមានសក្តានុពល គឺមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលតុលាការបានរំលាយចេញពីឆាកនយោបាយ ចាប់ពីចុងឆ្នាំ២០១៧ថា ការផ្តល់បណ្ណក្រីក្រជូនពលរដ្ឋ ជាការជួយមនុស្ស​​ក្នុងសមាជិក​គ្រួ​សា​រ​ទាំ​ង​មូ​ល មិ​ន​មែន​​ផ្តល់ប្រាក់​ត្រឹម​​៤ម៉ឺនរៀល​ក្នុងមួយ​ខែស​ម្រាប់ម​នុស្សចា​ស់ដូចការសន្យាកន្លងទៅនោះទេ​​​។

​លោក​ថា៖​«ពួកអ្នកឯងភូត ចាស់ៗប្រាក់ខែ៤ម៉ឺនរៀលក្នុង១ខែ។ខ្ញុំមិនមែន​គិ​តត្រឹមតែមនុស្សចាស់ទេ​​ចុះបើ​​តាមតែចាស់ ចុះអាក្មេងនៅក្នុងផ្ទះនោះវាយ៉ាងម៉េច ខ្ញុំគិតមួយកញ្ចប់ អ្នកក្រីក្រនោះឥឡូ​វ​ជិត៧​០​ម៉ឺន​គ្រួសារ​ឥឡូ​វបើថែ​ម១​០ម៉ឺ​ន​គ្រួសារទៀ​តក៏វាអ​ត់ទា​ស់ខុស​អីដែរ​​»។

អ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និ​ង យុ​វនីតិសម្បទាលោក តូច ចា​ន់នី ​លើក​ឡើងថា ​ពលរដ្ឋដែ​​លទទួលបានបណ្ណក្រីក្រ​ ទទួ​លបានប្រាក់​ប្រចាំ​ខែក្នុងមួយគ្រួសារ​​ ចន្លោះ​​​​ពីជាង​​​១០​ម៉ឺ​ន ទៅ​៦​០ម៉ឺនរៀល​​​​អា​​ស្រ័​យលើ​ចំនួនស​មាជិកគ្រួសារច្រើន ឬតិច ហើយថា​ បច្ចុប្បន្នរដ្ឋាភិបាល ​​នៅតែប​ន្តបើ​កជូនពួកគេជិត៧០ម៉ឺនគ្រួសារ។

គណបក្សស​ង្គ្រោះ​ជាតិ ដែលដឹ​កនាំដោយ លោក កឹម សុខា ​និ​ងលោ​ក សម រង្ស៊ី មុនតុលាការរំលាយ បានដាក់ចេញលកម្មវិធីនយោបាយចំនួ​ន៧ចំនុ​ច ក្នុងនោះមានទាំងផ្តល់ប្រាក់ដល់ចាស់ៗចាប់ពីអាយុ៦០ឆ្នាំឡើង​ នឹងទទួលបានប្រាក់៤ម៉ឺនរៀលក្នុងមួយខែ​ បើគណ​បក្សនេះឈ្នះឆ្នោតបានឡើងកាន់អំណាច។

ក្រៅ​ពីនេះលោក ហ៊ុន សែន ​បានព្រមានវិធានការ ចំពោះសកម្មជននយោបាយ ដែលថា គាំទ្រលោក សម រង្ស៊ី ក្នុងការប្រើយុទ្ធសាស្ត្រចាស់ បំផុសកុំឱ្យពលរដ្ឋសងបំណុលត្រឡប់ទៅធនាគារវិញផងដែរ ដើម្បីកុំឱ្យពួកគេយកបញ្ហានេះ ទាក់ទាញសន្លឹកឆ្នោត ។

លោកថា៖«ឥឡូវអ្នកឯងចង់ធ្វើបដិវត្តន៍តាំងពីហ្នឹង[ឥឡូវ]ចង់ធ្វើបដិវត្តន៍អី? និយាយគ្នាត្រង់ៗលើកមុនខ្ញុំព្រ​មានផ្ត​​លហើយស្ងាត់ តែឥឡូវគេដើរខ្សឹប ហើយអាមុខសញ្ញាដើខ្សឹបគេដឹងតើ ជំពាក់លុយគេប្រយ័ត្នគេរឹបអូស ដល់​គេរឹបអូសប្តឹងថា អយុត្តិធម៌ណាស់រុះផ្ទះ ចុះហ្អែងខ្ចីលុយគេទៅ ហ្អែងគិតម៉េចដែរ?»។

ស្ថាបនិកគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក សម រង្ស៊ី ដែលគាត់កំពុងនិរទេសខ្លួន មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ធ្លាប់ចេញសារនយោបាយអំពាវនាវបញ្ហានេះ តែត្រូវលោក ហ៊ុន សែន អះអាងថាលោកបានចេញវិធានការទប់ស្កាត់បានម្តងរួចមកហើយ។

ចំណែកលោក កឹម សុខា វិញត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជាង៥ឆ្នាំមកហើយ ចាប់ពីថ្ងៃដែលសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងយប់ កាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ ចោទថា គប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល ក្រោយគណបក្សប្រឆាំងនេះហក់ឡើងប្រជាប្រិយភាពជិតទាន់គណបក្សកាន់អំណាចដែរនោះ ដែលការណ៍នេះ ត្រូវបានគេមើលឃើញថា ជាសំណុំរឿងនយោបាយ។

អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បដិសេធការលើកឡើងនេះ ដោយសម្អាងថាគណបក្សគ្មានគោលការណ៍នេះទេ ហើយថាក៏គ្មានសកម្មជនណាដើរប្រាប់អ្នកជាប់បំណុលកុំឱ្យសងប្រាក់ដែលជំពាក់ទៅធនាគារវិញដែរ។

លោកថា៖«យើងអត់មានផលប្រយោជន៍ស្អីទៅធ្វើបែបហ្នឹង អ្វីដែលយើងគិតគឺធ្វើបែបម៉េចឱ្យគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុហ្នឹងឱ្យបានច្បាស់លាស់នៅពេលយើងដឹកនាំរដ្ឋាភិបាល ដើម្បីបញ្ចុះការប្រាក់ទាំងធនាគារទាំ​ងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបន្ធូបន្ថយដល់ជីវភាពប្រជាពលរដ្ឋ យើងមិនអាចតម្លើងខ្ពស់បែបហ្នឹងទេ ដ​ល់ពេលពលរដ្ឋអត់មានលុយសងទៅរឹបអូសយកផ្ទះសម្បែងដីធ្លីអត់ត្រឹមត្រូវទេ»។

សាស្តាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា ថាសារនយោបាយរបស់មេដឹកនាំ ជាការវាយបំបាក់ស្មារតីក្រុមអ្នកន​យោបាយប្រ​ឆាំងហើយបានញែកពលរដ្ឋឱ្យជាពីរក្រុមផ្សេងគ្នា រវាងអ្នកគាំទ្ររដ្ឋាភិបាលនិងក្រុមអ្នកមាននិន្នាការផ្ទុយ ដែលបញ្ហានេះនឹងជំរុញឱ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិ ខណៈវិបត្តិនយោបាយមិនទាន់ត្រូវបានដោះស្រាយនៅឡើយនោះ។

ជាការយល់ឃើញលោកថាមេដឹកនាំក្នុងសង្គមប្រជាធិបតេយ្យគួរប្រើសារនយោបាយជំរុញឱ្យពលរដ្ឋចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញចៀសវាងផ្ញើសារជំរុញឱ្យជាតិបន្តបែកបាក់គ្មានទីបញ្ចប់ បើមិនដូច្នោះទេលោកថា ថ្នាក់ដឹកនាំនឹងបាត់បង់ការគាំទ្រ។

លោកថា៖«ក្នុងក្របខណ្ឌជាថ្នាក់ដឹកនាំយើងគួរតែមាន សារមួយចំនួនដែលអាចបង្រួបបង្រួមប្រជាពលរដ្ឋព្រោះនិន្នាការនយោបាយជាសេរីភាពក្នុងរដ្ឋធម្មនុញ្ញ ដែលផ្តល់សិទ្ធិឱ្យពលរដ្ឋ មានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់មិនរើសអើងទេបើកាលណាយើងយកចំនុចនេះមកប្រកាសជាសាធារណៈ ហើយជាថ្នាក់ដឹកនាំទៀតធ្វើឱ្យអំណាចគាំទ្រពីពលរដ្ឋហ្នឹងក៏មិនខ្លាំងដែរវាកាន់តែថយទៅវិញទេ»។

យោងតាមការស្ទង់មតិសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ បំណុលជាមធ្យមក្នុងមួយគ្រួសារបានកើនឡើង ៨៥ ភាគរយ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ពោលគឺកើនពី៩,៦លានរៀល ដល់១៧,៧លានរៀល ។

ប្រភពដដែលសម្អាងថា សម្រាប់ប្រជាជនកម្ពុជានៅតាមទីជនបទ ការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាហានិភ័យដ៏ធំមួយដែលផ្សារភ្ជាប់ទៅនឹងការបាត់បង់ដីធ្លី ផ្ទះសម្បែង ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហានយោបាយវិញ កំពុងរអិលកាន់តែជិតទៅរកវិធានការដាក់ទណ្ឌ​កម្ម​​ទាំងវិស័យសេដ្ឋកិច្ចនិងនយោបាយ បើស្ថានការណ៍មិនត្រូវបានកែលម្អទាន់ពេល ក្រោយពីសហរដ្ឋអាមេរិកដាក់កម្ពុជាក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស ស្របពេលដែលកម្ពុជាមិនទាន់រើខ្លួនរួចពីបញ្ជីប្រផេះ ឬប្រទេសតាមដានការលាងលុយកខ្វក់ពីក្រុមហិរញ្ញវត្ថុអន្តរជាតិ រួមទាំងការធ្វើច្បាប់មួយចំនួន របស់តំណាងរាស្ត្រ អាមេរិក ដើម្បីត្រៀមឆ្លើយតបទៅនឹងការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលបានកើតឡើងវិញជាង៥ឆ្នាំមកនេះ៕