Cambodia

លោក ហ៊ុន សែនបានសម្រេចចិត្ត ក្នុងការប្រកាសបិទបញ្ចប់ព្រឹត្តការណ៍ ៣វិច្ឆិកា ខណៈវិធានសុវត្ថិភាពនៅរក្សាដូចដើមដដែល

លោក ហ៊ុន សែន បានប្រកាស បិទបញ្ចប់ព្រឹត្តកាណ៍ ៣វិច្ឆិកា ដោយជោគជ័យ ត្បិតស្ថានភាពនៃការរីករាលដាលនៃវីរុសកូវីដ១៩ បានធូរស្បើយជាបន្តរបន្ទាប់ ខណៈរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងបានទាំងស្រុង ដោយមិនមិនមានការធ្វេសប្រហេសនាំឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ឬមន្ត្រីរាជការណាម្នាក់ពីការកម្រើកជាថ្មីនៃវីរុសនេះឡើយ។

លើកឡើងក្នុងខ្សែរអាត់សំលេងដែលមានរយៈពេលជាង ៦នាទី កាលពីយប់ថ្ងៃទី១៨ វិច្ឆិកានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានបញ្ជារឲ្យរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធនានា ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងអប់រំជាដើមបើកគ្រឹះស្ថានអប់រំក្នុងរាជធានីភ្នំពេញដែលបានបិទក្រោយព្រឹត្តការណ៍ ៣ វិច្ឆិកា និងឲ្យបើកឡើងវិញនៅថ្ងៃទី២៣ វិច្ឆិកាខាងមុខនេះ។ លោក ក៏បានអនុញ្ញាតិឲ្យបើក ស្តាតអូរឡាំពិកសារមន្ទីរ និងរោងភាពយន្តទាំងអស់ ឲ្យដំណើរការឡើងវិញ ប៉ុន្តែត្រូវអនុវត្តវិធានសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ជាទីបំផុត ក្នុងការរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្តិភាពបុគ្គលតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ហ៊ុន សែន បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបើកទូលាយ ដើម្បីឲ្យពលរដ្ឋអាចចូលរួមក្នុងពិធីសាសនា ពិធីបុណ្យទាន និងកម្មវិធីអាពាហ៍ពិពាហ៍ ជាលក្ខណៈប្រពៃណី ដូចធម្មតាឡើងវិញ ផងដែរ ប៉ុន្តែពួកគេត្រូវគោរពតាមការហាមប្រាម និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដែលបានប្រកាស មុនព្រឹត្តការណ៍ ៣វិច្ឆិកា ដដែល។

ទោះយ៉ាងណាក៏ដោយ លោក ហ៊ុន សែន ព្រមានថា មន្ត្រីអាជ្ញាធរ      ដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័កដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំពួកគេ បន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេ នឹងត្រូវប្រឈម ការធ្វើចត្តាឡីស័កឡើងវិញ ត្បិតក្រសួងសុខាភិបាលបានកំណត់រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។

ការប្រកាសបញ្ចប់ព្រឹត្តការណ៍ ៣វិច្ឆិកា នេះ ធ្វើឡើងក្រោយ ក្រសួងសុខាភិបាលកម្ពុជាអាចគ្រប់គ្រងបានទាំងស្រុង អ្នកដែលបានពាក់ព័ន្ធក្នុងព្រឹត្តការណ៍នេះ ព្រមទាំងបានយកមកធ្វើតេស្តវត្ថុសំណាក និងបានធ្វើចត្តាឡីស័ក ទៅតាមលក្ខខណ្ឌយ៉ាងត្រឹមត្រូវជាទីបំផុត។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសុខាភិបាល អះអាងថា ក្រសួងនឹងបញ្ចប់ការធ្វើតេស្ត និងការធ្វើចត្តាឡីស័ក អ្នកដែលបានប៉ះពាល់ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ដោយផ្ទាល់ និងដោយប្រយោល នៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខនេះ។

ក្រសួង បានបញ្ចាក់ថា អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលក្នុងព្រឹត្តការណ៍ ៣ វិច្ឆិកា មានចំនួនប្រមាណជាង ៣ពាន់ នាក់ ក្នុងនោះមានអ្នកជាសះស្បើយ និងអ្នកដែលកំពុងរង់ចាំធ្វើតេស្ត និងធ្វើចត្តាឡីស័ក ជាបន្តបន្ទាប់។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃ១៩ វិច្ឆិកា នេះ ក្រសួង បញ្ជាក់ថា អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ក្នុងព្រឹត្តការណ៍ នេះ គឺស្ថិតក្នុង រាជធានីខេត្តចំនួន១១ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ កំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តព្រះវិហារ និងខេតរតនៈគិរី។ ដោយឡែក ជនជាតិហុងគ្រីចំនួន៣ នាក់ រួមបញ្ចូលទាំង អគ្គរដ្ឋទូតហុងគ្រីផងដែរ ដែលបានរកឃើញ វិជ្ជមានវីរុសកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដើម្បីតាមដានសុខភាពងបន្ត។

ពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តការណ៍ ៣ វិច្ឆិកា នៅថ្ងៃទី១៩ វិច្ឆិកា នេះ លោក ហ៊ុន សែន បានបញ្ជាក់ថា លទ្ធផលនៃការធ្វើតេស្តលើកទី៤របស់លោក និងក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធគឺអវិជ្ជមានទាំងអស់  ហើយលោកនឹងចេញបំពេញការងារដូចធម្មតាឡើងវិញនៅថ្ងៃនេះផងដែរ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Sokratis moved to Olympiacos. The former Arsenal defender has a contract until 2023
Dzeko and Fonseca did not settle the conflict, Edin works separately from the team. Roma have no offers
Lampard's sacking in the insiders: tension with Granovskaya, Abramovich's fury after Leicester, lack of communication with players
Guardiola on Lampard's departure: There are no projects. You need to win - or you will be fired
Gary Neville: We will discuss Tuchel's departure in 1.5-2 years, I am sure. This is how Chelsea works
Valery Gazzaev about his son in Siena: He's only 40, he needs to gain experience. The deputy of the State Duma Valery Gazzaev commented on the appointment of his son Vladimir as the head coach of Siena from the 4th division of Italy
Pedri about Barca: I got where I wanted to go. Learning is easier when there are good players around