Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក កើត ឆែ ៖ ការគ្រប់គ្រងអត្រានុកូលដ្ឋាន ឬអត្តសញ្ញាណពលរដ្ឋ មិនបានល្អ វានឹងនាំមកនូវភាពអសន្តិសុខ ក្នុងសង្គម

Views: 3

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការគ្រប់គ្រងអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម ជារឿងសំខាន់បំផុត បើយើងគ្រប់គ្រង បានល្អនោះ ទាំងសេដ្ឋកិច្ច និងសន្តិសុខជាតិ វានឹងដំណើរការទៅបានរលូន និងល្អ ប្រសើរ តែបើយើងគ្រប់គ្រងមិនបានវិញ នោះវានឹងនាំមកនូវភាពអសន្តិសុខនៅក្នុង សង្គមយើងហើយ។

ការលើកឡើងបែបនេះរបស់លោក កើត ឆែ បានធ្វើឡើង នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹង ពីមូលដា្ឋនសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍ថា ការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ពិតជាមានសារៈសំខាន់ណាស់ ហើយ ក៏ស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧ នេះផងដែរ។

លោកបានបន្តថា ការគ្រប់គ្រងអត្រានុកូលដ្ឋាន ឬអត្តសញ្ញាណកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល ជារឿងសំខាន់ណាស់ បើយើងគ្រប់គ្រងបានល្អ នោះសេដ្ឋកិច្ចជាតិ និងសន្តិសុខជាតិ ពិតជាដំណើរការទៅបានរលូន និងល្អប្រសើរ តែបើយើងគ្រប់គ្រង មិនបានវិញ នោះវានឹងនាំមកនូវភាពអសន្តិសុខ នៅក្នុងសង្គមយើងហើយ។ ដូច្នេះ លោកស្នើឱ្យមន្ត្រីចំណុះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រែងប្រែងរៀនសូត្រ លើការគ្រប់ គ្រងអត្រានុកូលដ្ឋាន ឬអត្តសញ្ញាណកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ។

លោក កើត ឆែ បានបញ្ជាក់ទៀតថា ការរៀនសូត្រ ក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដា្ឋនសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ខាងលើនេះ វានឹងជួយដល់មន្ត្រីរបស់យើង ទទួលបាននូវចំណេះដឹងសម្រាប់ខ្លួនឯងផង និងបានយកចំណេះដឹងទាំងនេះ ទៅរួមចំណែកជួយដល់ជាតិ មាតុភូមិរបស់យើង ថែមទៀត។

លោកឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា បានលើកឡើងផងដែរថា ការចុះបញ្ជីអត្រា នុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដា្ឋនសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ដែលយើងលើកមកពិភាក្សា ផ្តល់ជាចំណេះដឹងខាងលើនេះ យើងនឹងធ្វើសាក
ល្បង នៅតាមគោលដៅសង្កាត់ចំនួន ៦ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយយើងក៏នឹង បន្តទៅខណ្ឌទាំង១៤ ជាមួយនឹងការបន្ត ទៅទូទាំងប្រទេសផងដែរ៕ V / N

Post navigation