Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ម៉ប់ សារិន ៖ សមាជិក​ថ្មី​បំពេញ​តួនាទី​អោយបាន​ល្អ​និង​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​

Views: 2

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក​ម៉ប់ សារិន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈ​អចិ​ន្រៃ្ត​យ៍គណ​បក្ស​រាជធានី​ភ្នំពេញ បាន​ជំ​រុញអោយ​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្មី ត្រូវបំពេញ​តួនាទី​ជា​យុវជន​សរសរ​ទ្រូង ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​សកម្មជន​របស់​គ​ណ​បក្ស និង​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៣ កក្កដា ២០២៣​ខាងមុខនេះ ។​

​នៅ​ព្រឹក​ថ្ងៃទី​២៦ មីនា ឆ្នាំ ២០២៣​នេះ​លោក​ម៉ប់ សារិន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈ​អចិ​ន្រៃ្ត​យ៍គណ​បក្ស​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​មតិ​សំណេះសំណាល និង​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ថ្មី​ចំនួន​៥៥០​នាក់ របស់​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ​នៅ​មន្ទីរ​គណបក្ស​រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​ក៏មាន​វត្តមាន លោក​ឃុ​ត ចាន់​ដា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ លោក​ម៉ម ម៉ាលី សមាជិក​ក្រុមប្រឹក្សា​រាជធានី និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​កា​កាប​ទី​១ និង​លោក​សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ចូលរួម​ផងដែរ​។​

​លោក​ម៉ប់ សារិន បាន​មានប្រសាសន៍​លើកឡើងថា​៖ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី ដែល​ត្រូវ​ប្រកាស​បញ្ចូល​នេះ មាន​ចំនួន​៥៥០​នាក់ មកពី​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ដូច្នេះ លោក​ស្នើអោយ​ប្អូនៗ​សមាជិក​បក្ស​ទាំង​៥៥០​រូប ខិតខំ​បំពេញ​តួនាទី ជា​យុវជន​សរសរ​ទ្រូង ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​សកម្មជន​របស់​គ​ណ​បក្ស និង​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៣ កក្កដា ២០២៣ ខាងមុខនេះ ដោយ​សមាជិក​ម្នាក់ ជា​សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​គណបក្ស​កុំបី​ខាន​។​

​លោកស្រី​ទៀប វណ្ណ​រឿង ប្រធាន​គណបក្ស​សង្កាត់ កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ក្នុងឱកាស​នោះដែរ ក៏បាន​អាន​សេចក្តីសម្រេច​យល់ព្រម បញ្ចូល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​កា​កាប​ទី​១ ទាំង ៥៥០​រូប ទៅតាម​សំណើ​របស់​សា​ម៉ី​តំណាង​ដោយ​កញ្ញា​អេង សៀង​ជូ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្រោយ​បញ្ចប់​ការ​សំណេះសំណាល លោក​ម៉ប់ សារិន បាន​ឧបត្ថម្ភ​ថវិកា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ជូន​ប្អូនៗ​ទាំង​៥៥០​នាក់ ដោយ​ម្នាក់​ទទួលបាន​២០.០០០​រៀល​ផងដែរ​៕/R​

Post navigation