Cambodia

លោក Murphy៖ «ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ សំឡឹងឃើញឱកាសវិនិយោគនៅកម្ពុជា»

ឯកអគ្គរដ្ឋទូតអាមេរិក W.Patrick Murphy លើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗជាច្រើនសុទ្ធតែមើលឃើញកម្ពុជាជាឱកាសសម្រាប់វិនិយោគ ស្របពេលដែលកម្ពុជាខ្លួនឯងកំពុងត្រូវការការលើកស្ទួយបច្ចេកវិទ្យាបន្ថែមក្នុងវិស័យកសិកម្ម។

នាវេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកឆ្នាំ២០២០ ដែលរៀបចំឡើងចាប់ពីថ្ងៃ ២៨ ដល់ថ្ងៃ ២៩ ខែតុលា ឯកអគ្គរដ្ឋទូតអាមេរិក ឯកអគ្គរដ្ឋទូត Murphy បានកត់សម្គាល់ថា កម្ពុជាមានសក្តានុពលលើវិស័យថាមពល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស បច្ចេកវិទ្យា ដែលជាចំណុចទាក់ទាញវិនិយោគិនបរទេសជាពិសេសអាមេរិក។
 

លោកបន្តថា សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្មដូចជាកម្ពុជា វាជារឿងចាំបាច់ត្រូវបង្កើនវត្តមានបច្ចេកវិទ្យាបន្ថែមទៀតក្នុងវិស័យកសិកម្មដើម្បីជំរុញសេដ្ឋកិច្ច និងអាចឲ្យខ្លួនមានលទ្ធភាពប្រណាំងប្រជែងលើទីផ្សារអន្តរជាតិ។ 
 

«ជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម វាត្រូវការដាក់បញ្ចូលបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីជំរុញទិន្នផល ប្រសិទ្ធភាពក្នុងការផលិត និងជំរុញការយល់ដឹងពីទីផ្សារ»។ លោក Murphy ថ្លែងដូច្នេះ។ 

ដូច្នេះហើយ ឯកអគ្គរដ្ឋទូតរូបនេះមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ សម្លឹងឃើញកម្ពុជាជាឱកាស ហើយក្នុងនោះក្រុមហ៊ុន Amazon, Google និង Facebook ក៏កំពុងបើកប្រតិបត្តិនៅកម្ពុជារួចស្រាប់។
 

ងាកទៅបរិយាកាសធុរកិច្ចនៅកម្ពុជាវិញ លោក Murphy កត់សម្គាល់ពីភាពប្រសើរ ហើយសេដ្ឋកិច្ចកម្ពុជាបន្តមានកំណើននិងពង្រីកខ្លួន ខណៈក្រុមហ៊ុនអាមេរិកក៏មានវត្តមានកាន់តែច្រើនដូចគ្នា។ ត្រង់នេះ លោកលើកឧទាហរណ៍ថា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) ដែលមានសមាជិកដល់ទៅជាង១០០ក្រុមហ៊ុន ហើយបន្តបន្ថែមសមាជិកថ្មីៗរៀងរាល់ឆ្នាំ។


ក្រុមហ៊ុនកម្ពុជាដែលមានសក្តានុពល ២០ ចូលរួមក្នុងវេទិការធុរកិច្ចឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំនេះ

ទាក់ទិននឹងវេទិកាធុរកិច្ចនេះវិញ លោក Murphy បានវាយតម្លៃថា វាជាឱកាសដ៏ពិសេសសម្រាប់កម្ពុជាក្នុងការភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន និងមន្ដ្រីៗរបស់រដ្ឋាភិបាលអាមេរិកដោយផ្ទាល់ និងបង្អួតពីសក្ដានុពលទីផ្សាររបស់ខ្លួនផង។
 

 នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនកម្ពុជាឈានមុខចំនួន ២០ ឯណោះដែលមានគណៈប្រតិភូចូលរួមក្នុងវេទិកានេះ ដើម្បីចាប់យកឱកាសពាណិជ្ជកម្ម និងវិនិយោគពីវិស័យឯកជននៅក្នុងតំបន់ ជាពិសេសស្ថាប័ន និងក្រុមហ៊ុនធំៗរបស់អាមេរិក។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរូបនេះ។  
 

«[យើង] មានទាំងក្រុមហ៊ុនធំ ក៏ដូចជាសហគ្រិនតូចនិងមធ្យម (SMEs)។ យើងមានស្ថាប័នដែលដឹកនាំដោយស្ត្រី។ យើងមានក្រុមហ៊ុនទើបបង្កើតថ្មី (Start-up)។ យើងមានក្រុមហ៊ុនដែលធ្វើការក្នុងវិស័យកសិកម្ម និងការនាំចេញជាដើម»។ លោក Murphy លើកឡើងបែបនេះ មុននឹងសង្កត់ធ្ងន់ថា ក្រុមហ៊ុនទាំងនេះ តំណាងឲ្យប្រភេទធុរកិច្ចដែលក្រុមហ៊ុនអាមេរិកចាប់អារម្មណ៍សហការជាមួយ។ 
 

សូមបញ្ជាក់ថា សហដ្ឋអាមរិក កឺជាទីផ្សារឈានមុខមួយសម្រាប់ការនាំចេញកម្ពុជា ដែលមានតម្លៃ ៥,៣៦ពាន់លានដុល្លារ កាលពីឆ្នាំ២០១៩ ដែលកើនឡើងពី ៣ ពាន់លានដុល្លារកាលពីឆ្នាំ២០១៥។ ចំណែកទំនិញតម្លៃជិត១ពាន់លានដុល្លារ ត្រូវបាននាំចេញទៅកាន់ទីផ្សារអាមេរិកក្រោមកម្មវិធីអនុគ្រោះពន្ធ (GSP) ។ ជំនួយហិរញ្ញវត្ថុអាមេរិកតាមរយៈ USAID មកកាន់កម្ពុជា នឹងកើនដល់ ៩៧លានដុល្លារក្នុងឆ្នាំ២០២០នេះ។ នេះបើតាមទិន្នន័យដែលផ្ដល់ឲ្យដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា៕

Football news:

Van Dijk - best Central defender of 2020, Trent-right, Robertson-left (ESPN)
Massimiliano Allegri: Ronaldo is a top player in terms of mentality. He has a new goal every year
Borussia Dortmund presented a collection with Spongebob as part of a deal with Nickelodeon
Woodward on Manchester United and trophies: there is a lot of work Ahead to achieve the stability needed
Neuer - best goaltender in 2020, Alisson-2nd, Oblak-3rd (ESPN)
Liverpool are Interested in 21-year-old Leipzig defender Konate
Niko Kovac: I'm Waiting for Golovin to return. But it might be better to wait another week or two