Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ញឹក ប៊ុនឆៃ៖ គណបក្សខ្មែររួបរួមជាតិ គឺជាគណបក្សប្រជាធិបតេយ្យសេរី កណ្ដាលនិយម ដែលមានមនោគមន៍វិជ្ជាពិតប្រាកដ

Views: 1

ដោយៈមុនីរ័ត្ន / ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈស្ដីពីប្រជាធិបតេយ្យសេរីកណ្ដាលនិយម  កាលពីព្រឹកថ្ងៃទី២៧ ខែមិីនា ឆ្នាំ២០២៣ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថាៈ គណបក្សខ្មែររួបរួមជាតិ Khmer National United Party (KNUP) គឺជាគណបក្សប្រជាធិបតេយ្យសេរី កណ្ដាលនិយម ដែលមានមនោគមន៍វិជ្ជា ពិតប្រាកដ គោលការណ៍ច្បាស់លាស់ វប្បធម៌ នយោបាយល្អ និងតម្លៃស្នូលដ៏ពិសេសជាក់លាក់ ដែលសមស្រប នឹងកាលៈទេសៈជាតិ ក៏ដូចជា ការទាមទារចង់បានយ៉ាងទទូច របស់ប្រជាពលខ្មែរជាង ៣០ ឆ្នាំ មកហើយ ដើម្បីបំពេញបេសកកម្មជាតិ កសាងជាតិ អភិវឌ្ឍជាតិ ការពារជាតិ ឱ្យរីកចម្រើន រុងរឿង រឹងមាំ និងមានមោទកភាពជាតិ យ៉ាងពិតប្រាកដ ឡើងវិញ សមស្របនឹងបាវចនាគណបក្ស គឺ៖ឯករាជ្យ សន្តិភាព យុត្តិធម៌

គោលការណ៍ស្នូលចំនួន៥ ដែលជាមនោគមន៍វិជ្ជានយោបាយ និងតម្លៃស្នូលចំនួន៥ ដែលជាវប្បធម៌នយោបាយ របស់គណបក្សខ្មែររួប រួមជាតិ (KNUP) ដែលធ្វើឱ្យ ខ្មែររួបរួមជាតិ ជាគណបក្សប្លែកពិសេស សម្រាប់ប្រជាពលរដ្ឋខ្មែរ ប្រជាជាតិខ្មែរ និងមាតុភូមិខ្មែរគឺ៖ . ដើម្បីសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ , . ដើម្បីសេរីភាព និងការគោរពសិទ្ធិមនុស្ស , . ដើម្បីឯករាជ្យភាពបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ , . ដើម្បីការការពារជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ,  . ដើម្បីសង្គមយុត្តិធម៌ នីតិរដ្ឋភាពស្មើគ្នា ទាំងអស់នេះ គឺដើម្បីបង្កើតបាននូវរដ្ឋមួយ ដែលកើតចេញពីប្រជាពលរដ្ឋ ជារបស់ប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋខ្មែរ គ្រប់គ្នា។

តម្លៃវប្បធម៌នយោបាយទាំង៥ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងពីរភេទ គ្រប់និន្នាការ គ្រប់ពណ៌សម្បុរ គ្រប់វ័យ គ្រប់សាសនា ទាំងទីក្រុង ទាំងជនបទ ទាំងក្នុងប្រទេស និងក្រៅប្រទេស មកចូលរួមធ្វើកិច្ចការសង្គមជាតិ ជាមួយគណបក្សខ្មែររួបរួមជាតិ គឺ៖ . ដើម្បីពន្យល់ អប់រំ បណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរ បម្រើរាស្ត្រ,

. ដើម្បីឱ្យមានការគោរព ឱ្យតម្លៃរាស្ត្រស្តាប់មតិយោបល់រាស្ត្រ ដោះស្រាយបញ្ហា រាស្ត្រ , . ដើម្បីគ្រប់គ្រងជាតិ ឯករាជ្យជាតិនិងអធិបតេយ្យភាពជាតិ មិនអាចយក ធ្វើជាវត្ថុចរចាជាមួយបរទេសណាជាដាច់ខាត, . ដើម្បីបណ្តុះប្រជាពលរដ្ឋខ្មែរ ឱ្យមានស្មារតីជាតិនិយម និងវិន័យ ក៏ប៉ុន្តែយើងថ្កោលទោស និងប្រឆាំងមនោគមន៍ វិជ្ជាជ្រុលនិយម បញ្ឆេះកំហឹង មួលបង្កាច់ ញុះញង់, . ដើម្បីលុបបំបាត់វប្បធម៌ មេដឹកនាំនិយម បុគ្គលធំជាងស្ថាប័ន និងបក្សធំជាងរដ្ឋ ដោយសារតែតម្លៃស្នូល និងវប្បធម៌នយោបាយ«ប្រជាធិបតេយ្យសេរី កណ្ដាលនិយម» អហិង្សា ខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវ សាមគ្គីជាតិ ឯកភាពជាតិ រួមនឹងការយល់ដឹងយ៉ាងច្បាស់ អំពីបុព្វហេតុជាតិ បេសកកម្មជាតិ ការឈឺចាប់ជាតិ និងមហិច្ឆតាចង់ឱ្យជាតិខ្មែរ រីកចម្រើនរុងរឿង គង់វង្ស ដើម្បីបន្តនូវសម័យកាលអង្គរដ៏អស្ចារ្យ និងទាមទារនូវ អត្តសញ្ញាណ ក្នុងនាមជាប្រជាជាតិមួយ ដែលមានអារ្យធម៌ដ៏ចំណាស់យូរលង់ ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ មកវិញនេះហើយ ទើបយើងប្រមូលផ្តុំប្រជាពលរដ្ឋ ខ្មែរ អ្នកគិតជាតិពិតប្រាកដ ហើយឈឺចាប់នឹងការធ្លាក់ចុះអាប់ឱនរបស់ជាតិ មករួបរួមគ្នាជាមួយ គណបក្សខ្មែររួបរួមជាតិ ដើម្បីធ្វើកិច្ចការជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ដោយបំពេញបេសកកម្មជាតិដ៏ធំនេះ ឱ្យបានសម្រេចជា ស្ថាពរ៕/V-PC

Post navigation