Cambodia

​លោក​ញឹក​ប៊ុនឆៃ​៖​រយៈពេល​២៧​ឆ្នាំ រាជរដ្ឋាភិបាល​អនុវត្ត​បាន​ត្រឹមត្រូវ​តាមច្បាប់​រដ្ឋធម្មនុញ្ញ​

ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា រយៈពេល​២៧​ឆ្នាំ​ចាប់ពី​ថ្ងៃ​ប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ​ថ្ងៃទី​២៤​កញ្ញា​១៩៩៣​រហូតមកទល់​ថ្ងៃទី​២៤​កញ្ញា​២០២០​គឺ​រាជរដ្ឋាភិបាល​បាន​អនុវត្តបាន​ត្រឹមត្រូវ​តាមច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​មាន​ចំណុច​មួយចំនួន​ក៏បាន​កែប្រែ​ឬក៏​ធ្វើ​វិសោធន៍កម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ធ្វើឱ្យ​មានមតិ​ខ្វែងគ្នា ឬ​មិន​ស្របគ្នា និង​មាន​ទស្សនៈ និង​ការយល់ឃើញ​ខុសៗ​គ្នា​។​

​លោក​បាន​បញ្ជាក់ថា​“​ចំណុច​ដែល​ល្អប្រសើរ​ជាងគេ​គឺ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​បានធ្វើឱ្យ​ស្ថាប័ន​ព្រះមហាក្សត្រ​បាន​ស្ថិតស្ថេរ​គង់វង្ស​ស្របតាម​រដ្ឋធម្មនុញ្ញរ​បស់​យើង​ឆ្នាំ​១៩៩៣​។ ចំណុច​ដែលមាន​ការខ្វែងគំនិត​គ្នា​ខ្លះ គឺពាក់ព័ន្ធ​នឹង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ចំណុច​នេះ​គឺ​មិនអាច​ទៅ​បន្ទោស​អ្នកណា​តែមួយ​ជ្រុង តែមួយ​ក្រុម​បានទេ សុទ្ធតែ​មានការ​ពាក់ព័ន្ធ​គ្នា​ទៅវិញទៅមក​”​។​
​ ​លោក ញឹក ប៊ុនឆៃ បាន​លើកឡើងថា តាម​ការសង្កេត​របស់​លោក គឺ​ឃើញថា នៅ​ខ្វះ​កម្មវិធី​នៃ​ការផ្សព្វផ្សាយ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា ហើយ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​និង​គ្រប់​ជ្រុងជ្រោយ និង​ជ្រាប​ដល់​ប្រជាពលរដ្ឋ គឺជា​កត្តា​សំខាន់​។ ប៉ុន្តែ​ចំពោះ​ការអនុវត្ត​ច្បាប់រដ្ឋធម្មនុញ្ញ គឺមាន​ការរីកចំរើន​ច្រើន​។​

​លោក​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ចាប់តាំងពី​ថ្ងៃ​ប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ​ថ្ងៃទី​២៤ កញ្ញា ១៩៩៣ រហូតមកទល់​ថ្ងៃទី​២៤ កញ្ញា ២០២០ នេះ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​អាយុ​គ្រប់​២៧​ឆ្នាំ​គត់ ដែល​រដ្ឋធម្មនុញ្ញ​នេះ​គឺជា​សមិទ្ធផល​កើតចេញពី​ឆន្ទៈ​រួម​របស់​ប្រជារាស្ត្រ​ខ្មែរ​សម្តែង ឡើង​តាមរយៈ​ការបោះឆ្នោត​ជា​សាកល​កាលពី​ឆ្នាំ ១៩៩៣ ហើយ​រដ្ឋធម្មនុញ្ញ​នេះ​បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​នៃ​ស្ថិរភាព​របប​នយោបាយ ក្របខណ្ឌ​ច្បាប់ និង​ក្របខ័ណ្ឌ ស្ថាប័ន នៅលើ​ខឿន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា មកដល់​បច្ចុប្បន្ននេះ​មាន​សុខសន្តិភាព ពេញលេញ ជា​រដ្ឋ​មាន​ស្ថិរភាព ជាមួយនឹង​កំណើន សេដ្ឋកិច្ច​ខ្ពស់ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមក​។​


​ ​លោក​កិត្តិ​នីតិ កោសល​បណ្ឌិត អ៊ឹម ឈុនលឹម បាន​បញ្ជាក់ថា ការវាយតម្លៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ផ្អែក​តែ​លើ​លក្ខណៈ វិនិច្ឆ័យ​មួយ​ជ្រុង​នៃ​ការអនុវត្ត​គុណ​តម្លៃ​ទំនើប នឹង​នាំ​ឲ្យ​មាន​ភាពអយុត្តិធម៌ ចំពោះ​អ្នកអនុវត្ត​ដែល​បាន​ខិតខំ​សម្រេច​សមិទ្ធផល​ធំៗ​ជាច្រើន​របស់​ជាតិ​។ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ ដើម្បី​អបអរសាទរ​ទិវា​រំលឹក​ខួប​២៧​ឆ្នាំ នៃ​ការប្រកាស​ឲ្យ​ប្រើ រដ្ឋធម្មនុញ្ញ កាលពី​ព្រឹក​ថ្ហ​ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០៕S/

​រូបថត​៖​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​
​ឯកឧត្ដម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​
​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Rashford with 4 goals led the race of scorers of the season Champions League
Holand scored the most goals (12) in the first 10 matches in the Champions League
Pirlo about 0:2 with Barca: this match will help Juventus grow
Griezmann did not make any effective actions in 6 matches under Koeman
Ole Gunnar Solskjaer: Leipzig made Manchester United work hard. Rashford had a big impact on the game
Roberto victory over Juventus: the Best response to the unrest in Barcelona - it's a game
Ronald Koeman: Barcelona played their best match of the season against Juventus. We had a lot of chances