Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​លោក ញឹក ប៊ុនឆៃ ស្វាគមន៍​ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ និង​អំណាច​ខ្មែរ ទូទាំង​ខេត្តតាកែវ

Views: 1

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ទទួល​ស្វាគមន៍ ថ្នាក់ដឹកនាំ​ខេត្ត​មកពី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ និង​គណបក្ស​អំណាច​ខ្មែរ ទូទាំង​ខេត្តតាកែវ មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​ទីស្នាក់ការ​ខេត្តតាកែវ កាល​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២​។

​លោក ញឹក ប៊ុនឆៃ បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹងថា ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មានដូចជា សមាជិក​គណៈកម្មាធិកា​រ​នាយក និង​ជា​ប្រធាន​គណបក្ស​ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និង អនុប្រធាន​គណបក្ស ខេត្ត​ព្រះសីហនុ​, ប្រធាន​បក្ស​ក្រុង​សិរីសោភ័ណ​, ប្រធាន​បក្ស​ស្រុក​អូរជ្រៅ រួមទាំង សមាជិក​អចិន្ត្រៃយ៍ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង ខេត្តកំពង់ឆ្នាំង រួមទាំង មន្ត្រីជាន់ខ្ពស់ មួយចំនួនទៀត​។​

​សូមជម្រាបថា ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ និង​គណបក្សនយោបាយ​ផ្សេងទៀត​បានមក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជា​បន្ត​បន្ទប់​ដូចជា នៅ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង កណ្តាល តាកែវ រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួនទៀត បន្ទាប់ពី​ប្រធាន អនុប្រធាន រួមទាំង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ សរុប ៩​រូប របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បានប្រកាស​រំលាយ​គណបក្ស​របស់ខ្លួន ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២៕​

Post navigation