Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ប្លីង​កិនទាត់ចោល​ការលើក​ឡើង​ថា​ចិន​បាន​ជួយ​រុស្ស៊ី​ប្រយុទ្ធ​នៅ​អ៊ុ​យក្រែន​

Views: 5

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន កាលពី​ថ្ងៃ​ពុធ​ទី​២២​មីនា​បាន​ទាត់​ចោល​ការលើកឡើង​ថា ការទូត​របស់​ចិន​ជាមួយ​រុស្ស៊ី​ជា​”​អា​ពាហ៍​​ពិពាហ៍​ដោយ​ហេតុផល​បង្ខំ​” ហើយ​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិនទាន់​បាន​ផ្តល់​ជំនួយ​យោធា​ដល់ “​ដៃគូ​ក្មេងខ្ចី​” របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​នៅឡើយ​ទេ​។​

​ប្រធានាធិបតី ស៊ី ជីន​ពីង កាលពី​ថ្ងៃ​ពុធ​បាន​បិទ​បញ្ចប់​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​មូ​ស្គូ ដែល​ត្រូវបាន​ឃ្លាំមើល​យ៉ាង​ដិត​ដល់​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដែល​ចាត់ទុក​ចិន​ជា​សត្រូវ​យូរអង្វែង​បំផុត​​របស់​សហរដ្ឋ​អាម៉េរិក និង​ដែល​កំពុង​គាំទ្រ​អ៊ុយ​ក្រែន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ផងដែរ​។​

​អ្នកការទូត​កំពូល​របស់​អាម៉េរិក​រូ​ប​នេះ​បាន​ប្រាប់​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​ព្រឹទ្ធសភា​ថា “​មួយ​ផ្នែក​ជា​លទ្ធផល​នៃ​ការ​មាន​ទស្សនៈ​សកល​ខុស​ពី​យើង ពួកគេ​មាន​អាពាហ៍ពិពាហ៍​ដោយ​​ហេតុផល​បង្ខំ​។ ខ្ញុំ​មិន​ប្រាកដ​ថា​វា​ជា​ការពិត​នោះ​ទេ​”​។​

​លោក​បាន​បន្តថា “​រុស្ស៊ី​ជា​ដៃគូ​ក្មេង​វ័យ​ខ្លាំងណាស់​ក្នុង​ទំនាក់ទំនង​នេះ​”​។​

​លោក​ប្លីង​កិន​បាន​និយាយថា ខណៈ​ចិន​កំពុង​ជំរុញ​ចក្ខុវិស័យ “​មិន​សេរី​” ដើម្បី​ជំនួស​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក “​ខ្ញុំ​មិន​ប្រាកដ​ថា​រុស្ស៊ី​ឬ​ពូ​ទីន​ពិតជា​ចង់បាន​សណ្តាប់​​ធ្នាប់​ពិភពលោក​នោះឡើយ ប្រហែល​ជា​ចង់បាន​ពិភពលោក​ឥត​សណ្តាប់ធ្នាប់​ជាង​”​។​

​ជាច្រើន​សប្តាហ៍​មក​ហើយ​លោក​ប្លីង​កិន​បាន​ព្រមាន​ជា​សាធារណៈ​ថា ចិន​កំពុង​ពិចារណា​សំណើ​របស់​រុស្ស៊ី​សម្រាប់​អាវុធ​ដើម្បី​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​ដោយ​របាយការណ៍មួយចំនួ​ន​បាន​បង្ហាញ​ពី​ការដឹកជញ្ជូន​​អាវុធ​ខ្លះៗ​ដោយ​ក្រុមហ៊ុន​ចិន​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​។​

​លោក​ប្លីង​កិន​បាន​និយាយ​នៅក្នុង​ការឆ្លើយតប​ទៅនឹង​សំណួរ​មួយ​ថា​តើ​ចិន​កំពុងផ្តល់ “​ជំនួយ​ដ៏​សាហាវ​” ដល់​រុស្ស៊ី​ឬ​យ៉ាងណា យ៉ាង​ដូច្នេះ​ថា “​នៅពេល​យើង​និយាយ​នៅ​ថ្ងៃនេះ​យើង​មិន​បាន​ឃើញ​ពួក​​គេ​ឆ្លងកាត់​បន្ទាត់​នោះ​នៅឡើយ​ទេ​”​។​

​រុស្ស៊ី ដែល​ជា​មហាអំណាច​យោធា​កំពូល​មួយ​របស់​ពិភពលោក ត្រូវ​បង្ខំចិត្ត​ពឹងផ្អែក​លើ​អ៊ីរ៉ង់​និង​កូរ៉េខាងជើង​សម្រាប់​ការផ្គត់ផ្គង់ ខណៈ​ខ្លួន​ទទួលរង​ការបាត់បង់​យ៉ាងច្រើន​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន នេះ​បើ​យោង​តាម​ការស៊ើបអង្កេត​របស់​សហរដ្ឋ​អាម៉េរិក​។​

​លោក​ស៊ី​បាន​ស្ថិតនៅ​ទីក្រុង​មូ​ស្គូ​ដើម្បី​ផ្សព្វផ្សាយ​សំណើ​របស់​ចិន​សម្រាប់​បទ​ឈប់​បាញ់​នៅ​អ៊ុ​យក្រែន ជា​ការអំពាវនាវ​មួយ​ដែល​បាន​ជួប​ជាមួយ​ការសង្ស័យ​ពី​សហរដ្ឋ​អាម៉េរិក ដែល​បារម្ភ​ថា​រុស្ស៊ី​អាច​នឹង​​ប្រើ​ការផ្អាក​នេះ​ដើម្បី​ប្រមូលផ្តុំ​កងកម្លាំង​ដែល​បាក់ស្បាត​ឡើងវិញ​។​

​លោក​ប្លីង​កិន​បាន​និយាយ​អំពី​ចិន​ថា “​ខ្ញុំ​គិតថា ការគាំទ្រ​ផ្នែក​ការទូត ការគាំទ្រ​ផ្នែក​នយោបាយ​របស់​ពួកគេ និង​ក្នុង​កម្រិត​មួយចំនួន ការគាំទ្រ​ផ្នែក​សម្ភារៈ​សម្រាប់​រុស្ស៊ី ប្រាកដ​ណាស់​នឹង​ប្រឆាំងនឹង​​ផលប្រយោជន៍​របស់​យើង​ក្នុង​ការនាំយក​សង្គ្រាម​នេះ​ទៅរក​ទីបញ្ចប់​”៕

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន

Post navigation