Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាជន

Views: 1

ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាៈ សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ ប្រជាជន ជាពិសេសការខិតខំកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យចរន្តសេដ្ឋកិច្ច ជាតិ និងការបង្កលក្ខណៈគ្រប់បែបយ៉ាង ដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធិសេរីភាព ផ្នែកជំនឿសាសនាផ ងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងដូច្នេះ នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថាៈ សូមចូលរួមអនុមោទនាត្រេកអរចំពោះ ព្រះវិហារថ្មី និងសមិទ្ធផលជាច្រើន ក្នុងវត្តមុនីរង្សី ហៅវត្តថ្មី ដែលត្រូវបានសម្ពោធឆ្លង នាពេលនេះ ក្រោមម្លប់នៃសុខសន្តិភាព និងស្នាមញញឹមរីករាយរបស់ព្រះចៅអធិការ, ព្រះតេជគុណព្រះសង្ឃ, គណៈកម្មការ- អាចារ្យវត្ត និងពុទ្ធបរិស័ទ ជិតឆ្ងាយ។ ក្នុងពេលដំណាលគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏កំពុងសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានបេតុងខ្សែកាបដំបូង ដែលឆ្លងកាត់ទន្លេសាប នៅរាជធានីភ្នំពេញ ហើយថ្នាក់ដឹកនាំ ជាច្រើនផ្សេងទៀត ក៏កំពុងសម្ពោធសមិទ្ធផលផ្សេងៗ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ជាមួយគ្នានេះ លោកបានសូមថ្លែងអំណរគុណ ចំពោះបងប្អូន អ៊ំពូមីង និងលោកយាយ លោកតាទាំងអស់ ដែលបានសម្រេចចិត្ត ចាប់យកឱកាស និងចូលរួមគាំទ្ររាជរដ្ឋាភិ បាលក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើន ជាពិសេសបែងចែក ផ្លែផ្កាប្រកបដោយសមធម៌។ ឈរលើមូលដ្ឋាននេះ សូមចងចាំថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងនឹងអាចអភិវឌ្ឍប្រទេសជាតិ ឱ្យបានកាន់តែរឹងមាំ ជាពិសេស ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព ដែលជាលំនឹងយ៉ាងសំខាន់របស់សង្គមជាតិ ទាំងលើមាគ៌ាដឹកនាំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ខ្មែររួមគ្នា ទើបយើង អាចមានសន្តិភាព និងមិនមានការបែកបាក់។ ខ្មែររួមគ្នា គឺមិនចូលរួមធ្វើសកម្មភាព អវិជ្ជមាន ដែលប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាៈ តាំងពីដើមរៀងមក គណបក្សប្រជាជន កម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ និងប្រជាជន ឥតងាករេដាច់ ខាត ។ គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់ នូវជំហរ ៣ យ៉ាង ដែលជាមូល ដ្ឋាន សម្រាប់ដឹកនាំប្រទេសបន្តទៅមុខ៖ ទី១. ជំហររឹងមាំក្នុងការដឹកនាំ ដើម្បីបម្រើ ផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងការប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ទី២. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំគណបក្ស និងនាវាកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនរុងរឿងបន្ថែមទៀត និងទី៣. ការបន្តថែរក្សានូវសាមគ្គីឯកភាពល្អជានិច្ច សម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន និងអនាគត ដោយតម្កល់ផលប្រយោជន៍ជាតិ ជាគោល ហើយបន្តអនុវត្តតាមគោលនយោបាយ របស់គណបក្សជាប់ជានិច្ច៕/V/R

Post navigation