Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ប្រាក់ សុខុន អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តខ្ពប

Views: 2

ដោយៈ យោធិន / កណ្តាលៈ នៅថ្ងៃទី១៦ ខែមីនា កន្លងទៅនេះ លោក ប្រាក់ សុខុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងលោកស្រី តំណាងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតី ក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តខ្ពប ស្ថិតនៅឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាថាៈ​ សមិទ្ធផល នានា ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះ គឺមានការចូលរួមឧបត្ថម្ភ កសាងដោយមហាសប្បុរសជននានា ដែលមានព្រះវិហារថ្មី ទំហំ ២៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ កម្ពស់ពីរជាន់ ខ្លោងទ្វារបីច្រក ផ្លូវលំជាប់វត្ត របងព័ទ្ធជុំវិញបរិវេណវត្ត ស្រះទឹកខាងមុខព្រះវិហារ បន្ទប់អនាម័យចំនួន ១០ ចាក់ផ្លូវបេតុងក្នុងវត្ត ដែលសរុប បច្ច័យចំនួន ១.៣៣០.៧៥០ ដុល្លាអាមេរិក។

លោក ប្រាក់ សុខុន បានថ្លែងថាៈ សមិទ្ធផលទាំងអស់ ដែលកើតឡើងមកនេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ​ក្រោមការដឹកនាំពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។​ ក្រោមការដឹក នាំប្រទេសរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសកម្ពុជា មានការរីកចំរើនទៅមុខ ដោយឥត ឈប់ឈរ ប្រទេសមានការអភិវឌ្ឍ ជាមួយគ្នា ប្រទេសកម្ពុជា មានឈ្មោះល្បីរន្ទឺ ដែលថ្មីៗ កន្លងទៅនេះ សម្តេចតេជោ ជាប្រធានអាស៊ាន បានដឹកនាំប្រជុំទទួលបាន ជោគជ័យទៀតផង។

ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តខ្ពប លោក ប្រាក់ សុខុន បានបំពាក់គ្រឿង ឥស្សរិយសជូនដល់សប្បុរសជន និងបានឧបត្ថម្ភ ជាថវិកា ជាសារុង ក្រណាត់ស និង សៀវភៅ ប៊ិច ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានចូលរួមក្នុងពិធីនេ៕ V / N

Post navigation