Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក អ៊ិត សំហេង៖ ការចូលជាសមាជិកបក្សប្រជាជនរបស់ពលករខ្មែរ នៅថៃ និងអតីតសមាជិកបក្សប្រឆាំង ជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពី ជោគវាសនា កូនចៅជំនាន់ក្រោយ

Views: 2

ដោយ៖ ដេប៉ូ/បាងកក៖ គណបក្សប្រជាជនកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសមាជិកបក្សថ្មី  ២៥៥ នាក់ ដែលជាពលករខ្មែរ នៅប្រទេសថៃ និងជាអតីត សមាជិកបក្សប្រឆាំង ព្រមទាំងចាត់ទុកការមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជននេះ គឺជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅ ជំនាន់ក្រោយ។

គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានប្រកាសបញ្ចូលសមាជិកថ្មី ២៥៥ នាក់ បន្ថែមទៀត ដែលជាពលករខ្មែរនៅប្រទេសថៃខណៈអ្នកខ្លះ ក៏ធ្លាប់ជាសមាជិកអតីត គណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដែរ។

ពិធីនេះបានធ្វើឡើង នាទីក្រុងបាងកក នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសថៃ។

លោក ធុច ដាលីន អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសមាជិកបក្សថ្មីទាំង  ២៥៥ នាក់ ព្រមទាំងលើក ទឹកចិត្តដល់សមាជិក ត្រូវបន្តកសាងសមាជិកបក្សបន្ថែម និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងសមាជិកគណបក្ស រួមចំណែកសម្រេចឱ្យបាន នូវជោគជ័យ ក្នុងការបោះឆ្នោត និងសមិទ្ធផលជូនជាតិកម្ពុជា តទៅមុខទៀត។

លោក អ៊ិត សំហេង បានលើកឡើងថាៈ គណបក្សប្រជាជនកម្ពុជា តែងយកការអភិវឌ្ឍ ប្រទេសជាតិ ការការពារសន្តិភាព និងលើកស្ទួយសុខមាលភាពរបស់ប្រជាជន ខុសពីគណបក្សមួយចំនួន ដែលប្រើនយោបាយញុះញង់ បំផ្លិចបំផ្លាញ បំបែកបំបាក់ ប្រជាភិថុតបោកប្រាស់ប្រជាជន ដែលមិនបាននាំប្រយោជន៍ ដល់ប្រទេសជាតិ និងប្រជាជនឡើយ។

ជាមួយគ្នានេះ លោក អ៊ិត សំហេង បានបញ្ជាក់ថាៈ «សន្តិភាព ស្ថិរភាព ជាសមិទ្ធផល នយោបាយរបស់គណបក្សប្រជាជនកម្ពុជា»

លោកប្រធាន បានបន្តទៀតថាៈ គណបក្សប្រជាជនកម្ពុជា មិនបោះបង់ពលរដ្ឋ របស់ខ្លួនណាម្នាក់នោះឡើយ មានតែការពារជួយគ្នាទៅវិញទៅមក ហើយខិតខំថែរក្សា សាមគ្គីភាព តួយ៉ាងដូចកាលពីអំឡុង មានការរាតត្បាតដោយជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំក្រុមការងារ ចុះជួយពលករខ្មែរ ដែលនៅប្រទេសថៃ និងពលករដែលធ្វើដំណើរចេញពីប្រទេសថៃ ចូលស្រុកកំណើតវិញ ដូចជាការសម្រួលការធ្វើដំណើរ មកប្រទេសកំណើតវិញ ធ្វើចត្តាឡីស័កនៅតាមព្រំដែន ផ្គត់ផ្គង់រាល់តម្រូវការ ក្នុងពេលនោះ នៅពេលតេស្ដដឹងថា គ្មានកូវីដគឺបានរៀបចំរថយន្ត នាំពលករទៅដល់ផ្ទះតែម្ដង។

ក្នុងពិធីនេះដែរ លោក អ៊ិត សំហេង ក៏បានរំឭកនូវការខិតខំធ្វើឯកសារជូនពលករខ្មែរ នៅប្រទេសថៃ ដើម្បីធ្វើការងារប្រកបដោយភាពស្របច្បាប់ រស់នៅនិងធ្វើការសុខស្រួល ដោយមិនចាំបាច់ភ័យព្រួយរឿងគេចាប់បញ្ជូនទៅស្រុកវិញ ឬជាប់ទោសទណ្ឌផ្សេងៗ។ ពលករ ក៏មានការសាទរចំពោះរាជរដ្ឋាភិបាល ក្រសួងការងារ ស្ថានទូតកម្ពុជានៅថៃ និងក្រុមការងារ ចំពោះកិច្ចដែលខិតខំធ្វើឯកសារ សម្រួលសព្វគ្រប់បែបយ៉ាង ជូនពលករ នៅប្រទេសថៃ។

លោក ឱក រតនា ដែលជាអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើង ទៀន ក៏បានបញ្ជាក់ពីភាពអសកម្ម របស់គណបក្សទាំងនោះ ដែលគិតពីកេងចំណេញ នយោបាយ ប៉ុន្តែនៅពេលពលករ មានទុក្ខលំបាក គឺមិនដែលចុះមកជួយ ឬយកចិត្តទុកដាក់ជាមួយពលករនោះឡើយ។ ទីបំផុត ពួកគាត់ក៏សម្រេចមកចូលរួមជាមួយ គណបក្ស ប្រជាជនកម្ពជាវិញ ដោយហេតុថាក្រុមការងារដែលចាត់តាំង ដោយគណបក្សប្រជាជន តែងចុះទៅជួយដោះស្រាយទុក្ខលំបាក របស់ពលករដល់ទីតាំងតែម្ដង នោះហើយជា ហេតុផល ដែលពលករបង្កើនការជឿជាក់ លើគណបក្សប្រជាជន និងសម្រេចចូលជា សមាជិកតែម្ដង។

សមាជិកបក្សរូបនេះ ចាំច្បាស់នូវការជួយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជន កម្ពុជា នៅពេលមានការរាតត្បាតជំងឺកូវីដ១៩គ្មានគណបក្សណា អើតក្បាលមកដឹងពី សុខទុក្ខរបស់ពួកគាត់ ជាពលករក្រៅប្រទេសនោះឡើយ ពោលគឺ មានតែសម្ដេចតេជោហ៊ុន  សែន និងគណបក្សប្រជាជននេះតែមួយគត់ ដែលជាអ្នកស្រោចស្រង់ជីវិតរបស់ពួក គាត់ពីជំងឺកូវីដ១៩។

គួរជម្រាបថា លោកអ៊ិត សំហេង បានផ្ដាំផ្ញើពលករខ្មែរនៅប្រទេសថៃ ដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោតរបស់ .. ទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយអ្នកដែលពុំអាចទៅបាន សូមជួយអំពាវនាវដល់សាច់ញាតិ មិត្តភក្តិអ្នកស្រុកអ្នកភូមិ បន្តចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះបន្តទៀត៕/V-PC

Post navigation