Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស សុខា៖ បើព័ត៌មានក្លែងក្លាយ មានចរិតនយោបាយញុះញុង បំបែកបំបាក់នោះ នឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់

Views: 1

ដោយៈមុនីរ័ត្ន / ភ្នំពេញ៖ លោក ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌ មានឯករាជ្យ បានបញ្ជាក់ថាៈ ព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឲ្យយើងសម្រេចចិត្តខុស ហើយបើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយញុះញុង បំបែកបំបាក់នោះ នឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់ ដែលអាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស នឹងអាចកើតមានសង្គ្រាមក៏ថាបាន។

ការបញ្ជាក់នេះ ក្នុងបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅសណ្ឋាគារ សុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។

លោក ស សុខា បានបន្តថាៈ ពិតមែនហើយថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មាន ឯករាជ្យ បានប្រារព្ធធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និង លើកទិសដៅការងារ ឆ្នាំ២០២៣ នៅលើបដាខាងក្រោយវេទិកា មានរំលេចពាក្យ មួយឃ្លាថា “រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល” ដែលឃ្លានេះ រឹតតែឆ្លុះបញ្ចាំងពីឆន្ទៈរបស់សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ដែលបានចូលជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបព័ត៌មាន ក្លែងក្លាយឲ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលាផងដែរ។

លោកបានរម្លឹកថាៈ ប្រទេសរបស់យើង ប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជារបបមួយ ធ្វើឱ្យមានសុខដុមរមនា មានសុខសន្តិភាព និងធ្វើឲ្យ ប្រជាពលរដ្ឋ មានជីវភាពធូរធារ ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។

លោកស សុខា បានបន្តថាៈ សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃ គឺបានមកដោយលំបាក និងដោយការតស៊ូលះបង់ខ្ពស់ ពីឥស្សរជនរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។

លោកបានបន្តទៀតថាៈ យើងនៅចាំបានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិ ប្រចាំ ប្រទេសកម្ពុជា ហៅកាត់ អ៊ុនតាក់ ប្រទេសរបស់យើង មិនទទួលបានសុខសន្តិភាព ពេញ លេញនោះទេ ក្រោយពីអ៊ុនតាក់ បញ្ចប់បេសកកម្មរបស់ខ្លួនលើទឹកដីកម្ពុជា បានបន្សល់ទុកនូវការងារ ស្មុគស្មាញជាច្រើនដល់កម្ពុជា ដែលត្រូវពុះពារ ដោះស្រាយ ដោយខ្លួនឯង។

លោក ស សុខា ក៏បានបញ្ជាក់ទៀតថាៈ សមាគមត្រូវបន្តសហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌ មានទូទៅ ពិសេសអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន សមាជិករបស់ខ្លួន ឲ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញ ការងារ បានរហ័ស ទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មី សំរាប់ទប់ទល់នឹងបញ្ហាប្រឈម ដែលអាចកើតឡើង នាពេលអនាគត ដែលយើងមិន អាចប៉ាន់ស្មានបាន។ ជាពិសេសត្រូវបញ្ចូលការផ្សព្វផ្សាយ អំពីស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាកម្មវិធីកម្សាន្តនានា នៅព្រឹត្តិការណ៍ចូល ឆ្នាំខ្មែរខាងមុខនេះ ឱ្យបានទូលំទូលាយ នៅក្នុងផែន ការឆ្នាំ២០២៣៕ V / N

Post navigation