Views: 3
ដោយ៖តារារិទ្ធ/ភ្នំពេញ៖លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបង្ហាញទស្សនៈយល់ឃើញរបស់លោកថាលទ្ធផលដ៏ជោគជ័យនៃបេសកកម្មក្រៅប្រទេសលើកទី១របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគឺបានលើកកម្ពស់ភាពស្របច្បាប់របស់រាជរដ្ឋា ភិបាលកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភានៅលើឆាកអន្តរជាតិ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវនាយប់ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៣នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ លោក សូ ណារ៉ូ បានថ្លែង “ថាសម្រាប់ខ្ញុំ,ខ្ញុំចង់ចាប់អារម្មណ៍ លើកបញ្ហាដំណើរដល់ជោគជ័យនៃលទ្ធផលបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទី១.គឺបានលើកកម្ពស់ភាពស្របច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភា នៅលើឆាកអន្តរជាតិ ។ យើងដឹងហើយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំងអស់បានជួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺបានសម្ដែងនូវការគាំទ្រនិងអបអរសាទរសម្ដេចធិបតី ដែលបានទទួលតំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា” ។
លោករដ្ឋមន្រ្តីបន្តថា អញ្ចឹងទន្ទឹមទាំងការផ្ញើសារអបអរសាទរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបដោយផ្ទាល់និងដោយភាពរាក់ទាក់ស្និទ្ធស្នាលនិងរស់រាយ ។ “យើងដឹងហើយថា នាយករដ្ឋមន្ត្រីកម្ពុជាបានប្រើប្រាស់ភាសាអង់គ្លេសយ៉ាងល្អហើយវាស្ទើរតែល្អជាងជនជាតិដើមរបស់គេទៅទៀត”។ អញ្ចឹងហើយការសន្ទនានិងភាពឆ្លាតវៃរបស់សម្តេចបានប្រាស្រ័យ ទាក់ទិននឹងការចោទសួររហូតដល់ប្រធានាធិបតីហ្វីលីពីននិយាយថាយើងជួបគ្នារយៈពេលខ្លីហេតុអ្វីក៏ទទួលបានលទ្ធផលច្រើនម្ល៉េះ នេះជាចំណុចមួយដែលយើងឃើញថាការសន្ទនា ដោយបេះដូងនិងភាសាគឺបានដោះស្រាយបញ្ហាភ្លាមៗ បញ្ហានានាដែលមានសម្រាប់ប្រទេសទាំងពីរនាំទៅដល់ផលប្រយោជន៍ច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ …។
ដូចនេះចំណុចទី១.ភាពលេចធ្លោនៃសកម្មភាពរស់រវើករបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេងនៅក្នុងអាស៊ានមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិមិនមែនលើតែក្រដាសទេ គឺលើការជាក់ស្ដែងតែម្ដងនេះគឺជាការលើកទឹកចិត្តធំធេងណាស់នៃការចេញដំណើររបស់រដ្ឋាភិបាលនីតិកា លទី ៧ នៃរដ្ឋសភា ។
ទី២.គឺលទ្ធផលក្នុងវិស័យធុរកិច្ចគឺសម្ដេចធិបតីបានចូលទៅក្នុងវេទិកាធុរកិច្ចអាស៊ាន ។ នៅក្នុងសាលប្រជុំដែលមានមនុស្សប្រមាណ ៧០០ នាក់នោះគឺសុទ្ធតែជាក្រុមហ៊ុនធំៗដែល មានទាំងក្រុមហ៊ុន facebook ក្រុមហ៊ុនអាម៉ាហ្សូន ដែលជាតំណាងប្រចាំនៃប្រទេសនីមួយៗមានវត្តមានចូលរួមផងដែរ ។ ហើយនៅក្នុងកិច្ចប្រជុំនោះគឺគេមានការយល់ច្រើនអំពី កម្ពុជានិងមុខមាត់របស់កម្ពុជានិងភាពឈ្លាសវៃរបស់នាយករដ្ឋមន្ត្រីថ្មីភាពរាក់ទាក់រួសរាយ មានអ្នកវិនិយោគច្រើនណាស់ចង់មកស្គាល់កម្ពុជានិងជួបជាមួយនឹងសម្ដេចធិបតី ។ សម្ដេចអធិបតីក៏បានប្រាប់ទៅអ្នកឧកញ៉ា គិត ម៉េង ថាសុំឲ្យអ្នកឧកញ៉ា គិត ម៉េង ប្រមូលមកសម្ដេចនឹងជួប និង បង្កគ្រប់លក្ខណៈសម្បត្តិដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា ។
ទី៣.លទ្ធផលមួយទៀតគឺបញ្ហាសេដ្ឋកិច្ចបន្ទាប់ពីជួបសំដែងការគួរសមជាមួយនឹង លោកប្រធានាធិបតីឥណ្ឌូនេស៊ី ក៏មានពិធីចុះហត្ថលេខាលើអនុស្សាណៈនៃការនាំចេញអង្ករពីកម្ពុ ជាទៅកាន់ប្រទេសឥណ្ឌូនេស៊ីតែម្ដងដែលមានចំនួន ២៥ ម៉ឺនតោនក្នុងមួយឆ្នាំ ។ ហើយមានប្រទេសច្រើនទៀតដូចជាហ្វីលីពីន ប្រទេសម៉ាឡេស៊ី ក៏មានគម្រោងក្នុងការនាំចេញអង្ករ ពីកម្ពុជាផងដែរ ។ សម្ដេចអធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតពេលវេលាចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មហ្វីលីពីន ដែលនេះ ជាសញ្ញាវិជ្ជមានមួយ។
អញ្ចឹងលទ្ធផលនៃបេសកកម្មក្រៅប្រទេសលើកដំបូងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវកេរឈ្មោះកិត្តិយសនិងលទ្ធផលជាវិជ្ជមានសម្រាប់ជាតិនិងប្រជាជនកម្ពុជាទាំង វិស័យសេដ្ឋកិច្ចនិងនយោបាយរបស់កម្ពុជា ធ្វើឱ្យបណ្ដាប្រទេសនៅក្នុងតំបន់និងពិភពលោកបានយល់កាន់តែច្បាស់អំពីនយោបាយការបរទេសរបស់កម្ពុជា យល់អំពីនយោបាយ អព្យាក្រឹត្យរបស់កម្ពុជា, យល់អំពីនយោបាយការពារសន្តិភាពស្ថេរភាព,យល់អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលបានដំណើរការបោះឆ្នោតនាពេលថ្មីៗកន្លងទៅនេះ ហើយ រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាគឺបានកើតចេញពីលទ្ធផលនៃការបោះឆ្នោតកាលនាពេលថ្មីៗកន្លងទៅនេះ ដែលមានប្រជាពលរដ្ឋរហូត៨៤.៥៩ភាគរយបានទៅបោះឆ្នោត ។តួលេខនេះ បានធ្វើឲ្យអន្តរជាតិមានការស្ងប់ស្ងែងយ៉ាងខ្លាំងព្រោះប្រទេសនានានៅក្នុងតំបន់និងពិភពលោកអ្នកទៅបោះឆ្នោតមានច្រើនបំផុតត្រឹម ៦០ ភាគរយតែប៉ុណ្ណោះ, ហើយក្នុងចំណោម អ្នកទៅបោះឆ្នោត ៨៤.៥៩ ភាគរយ មាន ៨២.៣ ភាគរយបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នេះជាជោគជ័យជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ។
លោករដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តីបន្តថា៖អញ្ចឹងយើងឃើញហើយថានៅក្នុងប្រទេសមានប្រជាពលរដ្ឋគាំទ្រភ្លូកទឹកភ្លូកដី ទៅលើរាជរដ្ឋាភិបាលថ្មីហើយឥឡូវនេះចេញដំណើរទៅក្រៅ ប្រទេសបើកឆាកភ្លាមគឺទទួលបានលទ្ធផលយ៉ាងល្អ ។ លោក សូ ណារ៉ូ បន្តថាលោកអាចហៅបេសកកម្មការទូតនេះថាជាមិនមែនជាដំណើរទេ គឺជាការរត់ម៉ារ៉ាតុនការទូតតែម្ដង។ ព្រោះនៅក្នុងរយៈពេលតែ ៤ ថ្ងៃយើងបានប្រើពេលវេលាចូលរួមកិច្ចប្រជុំរហូតដល់ ១៣ ហើយជួបជាមួយថ្នាក់ដឹកនាំប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលចំនួន ២០ ប្រទេសអញ្ចឹងយើងមើល ឃើញថាលទ្ធផលការងារគឺច្រើនមែនទែន ។
លោក សូ ណារ៉ូ បានកត់សំគាល់ថាភាពជោគជ័យដ៏ធំធេងនេះគឺផ្តើមចេញពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញអំពីភាពស្និទ្ធស្នាលមិត្តភាពនិងសាមគ្គីភាពយ៉ាងច្រើនជាមួយ នឹងបណ្ដាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនានា សម្តេចបានឆ្លើយតបភ្លាមៗចំពោះកង្វល់របស់បណ្ដាប្រទេសខ្លះ ហើយធ្វើឲ្យមានការយល់ភ្លាមៗអំពីកម្ពុជា។ហើយដែលគិតមកដល់ម៉ោង នេះយើងអាចនិយាយបានថាវាគឺជាជោគជ័យយ៉ាងត្រចះត្រចង់ ធំធេងជូនជាតិ ជាបេសកកម្មការទូតលើកដំបូងនៃរាជរដ្ឋាភិបាលថ្មី ។
លោក សូ ណារ៉ូ បានបន្តថាការជួបសន្ទនាដោយផ្ទាល់ ដោយរាក់ទាក់ ដោយស្នាមញញឹមដោយមានការផ្លាស់ប្ដូរយោបល់យ៉ាងរស់រវើក ហើយគួបសមនឹងភាពឆ្លាតវៃរបស់សម្តេចក្នុង ការដាក់ជាសំណួរហើយឆ្លើយឆ្លងភ្លាមៗទៅកាន់សមភាគីប្រទេសជាមិត្តនិងមេដឹកនាំប្រទេសជ្សេងៗ។អញ្ចឹងបញ្ហានេះយើងឃើញហើយគឺអញ្ចឹងចំណុចទី១ដែលលេចធ្លោគឺសកម្មភាពដ៏រស់រវើកនៃនាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជាត្រូវបានទទួលស្គាល់អន្តរជាតិ ។
លោក សូ ណារ៉ូ បន្តថាភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រហូតដល់ប្រធានាធិបតីហ្វីលីពីនកោតសរសើរ ។ប្រធានាធិបតីហ្វីលីពីនថ្លែងថាព្រឹកមិញហ្នឹងជួបនឹងជួបសម្តេច ធិបតីជួបគ្នាខ្លី តែម៉េចក៏បានលទ្ធផលច្រើនម៉្លេះ ។ អាហ្នឹជាចំណុចមួយដែលយើងឃើញថាការសន្ទនាដោយបេះដូងៗលើកបញ្ហាឆ្លើយឆ្លងភ្លាមៗរវាងប្រមុខរដ្ឋនិងប្រមុខរាជរដ្ឋាភិបា ល ។ នាយករដ្ឋមន្ត្រីសាំងហ្គាពួរ លោក លី ស៊ុនឡុង បានចាត់ទុកសម្ដេចអធិបតីគឺជាមិត្តដ៏ល្អ ។
លោករដ្ឋមន្រ្តីបានបន្តថាទំនាក់ទំនងនិងភាពជិតស្និតរវាងមេដឹកនាំនិងមេដឹកនាំវានឹងនាំមកនូវផលនៃទំនាក់ទំនងការទូតនិងពាណិជ្ជកម្ម និង ទំនាក់ទំនងនយោបាយវាក៏ល្អ ទៅតាមហ្នឹងដែរ ។ ទោះបីថាបើប្រទេសហ្នឹងមានទំនាក់ទំនងល្អ ប៉ុន្តែបើមេដឹកនាំនៃប្រទេសទាំងពីរនោះមិនមានភាពជិតស្និទ្ធនិងទំនាក់ទំនងល្អវាក៏បង្កនូវឧបសគ្គសម្រាប់ទំនា ក់ទំនងពាណិជ្ជកម្មទំនាក់ទំនងការទូតនិងនយោបាយផងដែរ។ អញ្ចឹងខ្ញុំជឿថាការទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំប្រទេសនិមួយៗនឹងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ៕