Cambodia

លោក ត្រាំ អះអាងថាអាមេរិកនឹងមាន វ៉ាក់សាំងកូរ៉ូណាដំបូងនៅចុងឆ្នាំ២០២០ ប៉ុន្តែលោក បៃដិន តបវិញថាលោកមិនទុកចិត្ត ត្រាំ ទេ

លោក ត្រាំ អះអាងថាអាមេរិកនឹងមាន វ៉ាក់សាំងកូរ៉ូណាដំបូងនៅចុងឆ្នាំ២០២០ ប៉ុន្តែលោក បៃដិន តបវិញថាលោកមិនទុកចិត្ត ត្រាំ ទេ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះបានប្រកាសថា វ៉ាក់សាំង COVID-19 នឹងត្រូវចែកជូនដល់ជនជាតិអាមេរិកាំងទាំងអស់ នៅត្រឹមខែមេសា ឆ្នាំ២០២១ ហើយវ៉ាក់សាំងដំបូងបង្អស់នឹងធ្វើការចែកចាយភ្លាមៗ បន្ទាប់ពីទទួលការអនុញ្ញាតទៅលើប្រសិទ្ធភាព និងសុវត្ថិភាពនៅចុងឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

លោក ត្រាំ បានអះអាងថា នេះគឺជាវឌ្ឍនភាពនៃប្រវត្តិសាស្ត្រ ដែលយើងមានវ៉ាក់សាំងសរុប ០៣ប្រភេទ កំពុងសិ្ថតនៅក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ។ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ដែរថា វ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ ១០០លានដូស នឹងត្រូវផលិតនៅដំណាច់ឆ្នាំ២០២០នេះ។

ដោយឡែកគូប្រជែងគឺលោក ចូន បៃដិន បានបង្ហាញការសង្ស័យចំពោះកាលបរិច្ឆេទខាងលើ និងបានថ្លែងប្រាប់ក្រុមអ្នកបោះឆ្នោតនៅរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកមិនទុកចិត្តលោក ត្រាំ នោះទេ ហើយអ្នកដែលលោកជឿជាក់ គឺអ្នកជំនាញផ្នែកជំងឺឆ្លងកំពូលរបស់រដ្ឋាភិបាល លោក អាន់ថូនី ហ្វាស៊ី (Anthony Fauci)។ លោក បៃដិន បានគូសបញ្ជាក់ទៀតថា «ប្រសិនបើលោកវេជ្ជបណ្ឌិត Fauci និយាយថា វ៉ាក់សាំងនោះមានសុវត្ថិភាព ខ្ញុំនឹងចាក់វ៉ាក់សាំងនោះភ្លាម»។

គួរបញ្ជាក់ថា បើតាមសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺ COVID-19 មានសរុបជិត ៧លានករណី ក្នុងនោះស្លាប់ជាង ២សែននាក់ និងជាសះស្បើយវិញជាង ៤លាននាក់។ សហរដ្ឋអាមេរិក នៅតែបន្តឈរនៅលេខ ១ ខណៈឥណ្ឌាឈរលេខ ២ និងប្រេស៊ីលឈរលេខ ៣៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Football news:

Dmitry Sennikov: Lokomotiv will have opportunities to score against Bayern. Its defense is not perfect
De Bruyne and Villas-Boas have known each other for 10 years: they barely missed each other at Chelsea, Andre's assistant asked Kevin for a t-shirt
Andrea Pirlo: Messi is still on top. With such players, we must hope that they do not have the best day
The figures of Robert Lewandowski, which frightens not only the locomotive
Who will be the top scorer in the Champions League?
La Liga President on the departure of Ronaldo and Neymar: it is better to leave because of taxes than because of anything else
Kane and Son gave each other 29 assists in the Premier League. Only Lampard and Drogba (36) did it more often