Cambodia

លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ៖ អំណោយ​រថយន្ត​ស៊ី​រ៉ែ​ន​២​គ្រឿង​ របស់​សប្បុរសជន​ជាការ​រួមចំណែក​ក្នុង​ការរក្សាសន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ

ភ្នំពេញ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​សណ្ដាន​ចិត្ត​របស់​សប្បុរសជន​ដែលជា​ឧកញ៉ា​វ័យក្មេង​២​រូប​បាន​ជួយឧបត្ថម្ភ​ជា​អំណោយ​នូវ​រថយន្ត​ស៊ីរ៉ែន​ចំនួន​២​គ្រឿង​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង​សែន​សុខ នៃ​កងរាជអាវុធហត្ថ​រាជធានី​ ដែល​ជា​សកម្មភាព​មនុស្ស​ធ​ម៌​ដល់​ការចូល​រួមរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​។ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ ទី​០៤ ខែសីហា ឆ្នាំ​២០២០​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​នូវ​អំណរគុណ​ផ្ទាល់​ផង​និង​តាមរយៈ​ចេញ​លិខិត​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា ឫទ្ធី រស្មី និង លោក​ឧកញ៉ា រស់ ឌី​ណែ​ត បានប្រគល់ រថយន្ត​ស៊ី​រ៉ែ​ន​២​គ្រឿង និង​អង្ករ​ចំនួន​២​តោន ជូន​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង អាវុធហត្ថ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​ថ្លែងថា រថយន្ត​សា​រ៉ែ​ន​២​គ្រឿង និង​អង្ករ​ចំនួន​២​តោន ដែលជា​អំណោយ​ឧបត្ថម្ភ​របស់ លោក​ឧកញ៉ា ឫទ្ធី រស្មី អគ្គនាយក​ក្រុមហ៊ុន K99 Group និង លោក​ឧកញ៉ា រស់ ឌី​ណែ​ត ត្រូវបាន​ប្រគល់ជូន មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ចំនួន​ពីរ​គឺ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង អាវុធហត្ថ​ខណ្ឌ​សែន​សុខ ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​អង្គភាព ជាពិសេស​រថយន្ត​ស៊ីរ៉ែ​ន​ទាំងពីរ​គ្រឿង ជា​មធ្យោបាយ​ដ៏​យ៉ាង​សំខាន់​សម្រាប់ រួមចំណែក​លើ​ការងារ​ចុះ​ប្រតិបត្តិ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក៏ដូចជា ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។

ក្នុង​ឱកាស​នោះ លោក​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំងពីរ ជំនួសមុខ​ឲ្យ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ ជូន​ដល់ លោក​ឧកញ៉ា​ទាំងពីរ ដែល​មាន​ទឹកចិត្ត​ស្រលាញ់​គាំទ្រ​កម្លាំង​រាជ​អាវុធហត្ថ និង​ចូលរួម​ឧបត្ថម្ភ ដូចខាងលើ​នេះ​៕
វិមាន

  

តុលា

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Immobile about Levandovsky: I Am proud that I won against him - he Has always been my idol. I would give him the Golden ball
Atletico have agreed a contract with Torreira. For a transfer, Madrid need to sell Herrera
Suarez will move to Atletico for free. Barcelona can get 2-3 million for Madrid's results in the Champions League
Jose Mourinho: I'm sure Zidane is happy that bale is gone. I hope that at the end of the season we will be happy and Gareth will stay
We can't afford age players. Kiknadze promised Nikolic's attention to youth, and now he is signing Mandzukic
Mane convinces Coulibaly to move to Liverpool. Napoli defender wants to go to city
PSG are in talks with Chelsea about Bakayoko. The Blues are ready to give the player on loan