Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក យឹម ស៊ីណន ចេញវីដេអូនិងលិខិតសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងសំណេរប្រមាថលើហ្វេសប៊ុក

Views: 1

ភ្នំពេញ៖ លោក យឹម ស៊ីណន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានចេញវីដេអូ រួមនិងលិខិត សូមព្រះរាជទានទោសពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសូមទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងសំណេរប្រមាថលើហ្វេសប៊ុក ថ្មីៗនេះ។

លោក យឹម ស៊ីណន ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ក្រោយត្រូវបានឃាត់ខ្លួននៅ​ល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ បន្ទាប់ពីបានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធ​នឹងរូបភាព​ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ៕(ប្រភពហ្វ្រេសញូវ)

ខាងក្រោមនេះជាវីដេអូ និងលិខិតសូមព្រះរាជទានទោស និងសូមទោស៖

https://www.youtube.com/watch?v=stnlXQBrjew

Post navigation