Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកឃួង ស្រេង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពង្រឹងសន្តិសុខ សុវត្ថិភាព ត្រៀមអបអរសាទរព្រឹត្តិការណ៍ពីរនៅខែមេសា និង ឧសភា

Views: 6

ដោយៈ រ៉ាម៉ន/ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំ១៤ និងកម្លាំងមានសមត្ថិកិច្ចទាំងអស់ពង្រឹងសន្តិសុខ សុវត្ថិភាព អោយបានខ្លាំងក្លាត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រៀម ពិធី ទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ឧសភា ឆ្នាំ២០២៣ខាងមុខ ដោយត្រូវជួសជុលកែលំអររមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនិងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះអោយបានល្អប្រសើរ។

ការណែនាំបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំ១៤ មន្ទីរពាក់ព័ន្ធនិងកម្លាំងមានសមត្ថិកិច្ចទាំងប៉ូលីសនិងកងរាជអាវុធហត្ថ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកទទួលការជួសជុល តុបតែង កែលម្អសោភ័ណភាព ជាមួយនិងការគិតគូរពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានផងដែរ ដើម្បីត្រៀម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល និងត្រៀម ពិធី ទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ខណៈអ្នកដែលត្រូវទទួលបានគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក មានចំនួន៣ព្រះអង្គ/នាក់ ក្នុងនោះមាន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត។

បន្ថែមពីនេះ លោកឃួង ស្រេង បានជម្រុញអោយមានការពង្រឹងសន្តិសុខ សុវត្ថិភាព អោយបានខ្លាំងក្លាផងដែរ មិនថានៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងនៅតាមមូលដ្ឋានខណ្ឌទាំង១៤នោះទេ ព្រោះថា នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ពួកគាត់ភាគច្រើន ត្រូវចាក់សោរផ្ទះចោល ដើម្បីទៅដើរលេងកំសាន្តឬទៅលេងស្រុកកំណើត ដូច្នេះ ក្នុងនាមអាជ្ញាធរនិងកងកម្លាំងជាអ្នកមើលខុសត្រូវផ្ទះសំបែងរបស់ពួកគាត់ កុំមានអំពើចោរកម្មកើតឡើង៕/r

Post navigation