Cambodia

លោកហ៊ុន សែន ថាការបង្រួបបង្រួមនយោបាយ នឹងមិនអាចទៅរួចឡើយ បើគូប្រជែងមានបំណងកម្ទេចគ្រួសាររបស់លោក

លោក ហ៊ុន សែន អះអាងថា ការបង្រួបបង្រួមនយោបាយ នឹងមិនអាចធ្វើទៅបាននោះឡើយ ប្រសិនបើគូប្រជែងនយោបាយមានបំណងកម្ទេចក្រុមគ្រួសារលោក។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនៅឯវិមានសន្តិភាពនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះលោក ហ៊ុន សែន ប្រកាសស្វាគមន៍ការបង្រួបបង្រួមរវាងក្រុមអ្នកនយោបាយនៅកម្ពុជា ប៉ុន្តែ លោកព្រមានថាការបង្រួបបង្រួមនយោបាយនឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើដៃគូប្រជែង មានគំនិតចង់បំផ្លាញត្រកូលហ៊ុន។ 

បុរសខ្លាំងនៅកម្ពុជារូបនេះ បញ្ជាក់ថា បើដាក់គោលដៅបង្រួបបង្រួមខ្មែរ គឺលោកយល់ព្រម។ ប៉ុន្តែបើដាក់គោលដៅកម្ចាត់ត្រកូល ហ៊ុន សូមផ្តាំទៅក្រុមទាំងនោះថា បើទោះបីរលាយផែនដី ក៏ហ៊ុន សែន នៅតែតស៊ូ រហូតដល់ជីវិតចុងក្រោយ។

ជាមួយគ្នានេះ លោក ហ៊ុន សែន អះអាងថា លោកមិនគាំទ្រនូវការប្រើសារនយោបាយរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ដែលនិយាយកាលពីឆ្នាំ២០០៣កន្លងមកថា«បើមានស៊ី អត់សែន» ឬ «មានសែន អត់ស៊ី» នោះទេ។

យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី បញ្ជាក់ដោយទំនងសំដៅទៅលើអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងថ្នាក់ដឹកនាំបក្សនេះថា អ្នកនយោបាយរូបណាដែលពាក់ព័ន្ធផ្លូវច្បាប់ ត្រូវធ្វើតាមផ្លូវច្បាប់ឱ្យបានចប់សព្វគ្រប់មុននឹងធ្វើការចចារនយោបាយ ព្រោះលោកថា មិនអាចធ្វើការចចារនយោបាយមុនអនុវត្តច្បាប់នោះទេ។

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលកំពុងជាប់ក្តីក្តាំងនៅតុលាការ និងមិនទាន់មានសេរីភាពគ្រប់គ្រាន់នៅឡើយនោះ បានលើកឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា ខ្មែរចេះជួយគ្នាដោយមិនប្រកាន់និន្នាការ ប្រសើរជាងចេះជេរ ចោទ ឬចងពៀរនឹងគ្នា។

លោក កឹម សុខា ដែលតែងប្រកាសពីគោលនយោបាយអហិង្សា និងមិនយកខ្មែរណាជាសត្រូវរហូតមក បើទោះបីជាលោករងនូវការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត និងការឈឺចាប់រាប់មិនអស់ពីសំណាក់ដៃគូប្រជែងនយោបាយរបស់ខ្លួនក៏ដោយ។ 

សំណុំរឿងមេបក្សប្រឆាំងដែលកំពុងរស់នៅក្នុងប្រទេសរូបនេះ ត្រូវបានលោកហ៊ុន សែន ធ្លាប់បង្ហើបថានឹងបញ្ចប់នៅឆ្នាំ២០២៤ ពោលគឺក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតជាតិឆ្នាំ២០២៣ចប់សព្វគ្រប់។

ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី១៦ខែវិច្ឆិកា សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំក្រុងភ្នំពេញ អះអាងថាអាមេរិកកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ លើករណីបណ្តឹងតុលាការ ដែលមានចំនួនកាន់តែច្រើនឡើង ទៅលើសកម្មជនក្នុងសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រនៃគណបក្សនយោបាយធំជាងគេមួយរបស់ប្រទេសកម្ពុជា គឺគណបក្សសង្រ្គោះជាតិកម្ពុជា។

ប្រទេសមហាអំណាចមួយនេះ ថាសេរីភាពក្នុងការជួបប្រមូលផ្តុំគ្នា និងសេរីភាពក្នុងការសម្តែងមតិ និងការអត់ឱនចំពោះមតិប្រឆាំងមានសារសំខាន់ចាំបាច់ នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកសូមអំពាវនាវឲ្យអាជ្ញាធរការពារសេរីភាពទាំងនេះ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយប្រកាន់ជំហានប្រកបដោយអត្ថន័យ ក្នុងការបើកឡើងវិញ នូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋ នៅក្នុងអំឡុងពេលឈានទៅរកការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Mourinho wants to return Eriksen to Tottenham. The high salary of the player can prevent
Alvaro Morata: Ronaldo is still one of the best in history. I will tell the children that I played with him and Dybala
Rashford voiced a cartoon about child hunger
Argentina won the 78th World Cup at home amid a crackdown. The junta kidnapped people, the opening took place a kilometer from the prison for dissenters
Barcelona will not buy Garcia this winter
Monaco scored 36 points in the first 20 games of the seasons. More than it was under Jardim
Rivaldo: Koeman deserves respect for the trust of young people. Zidane stopped doing that