Cambodia

លោកហ៊ុន សែន ថាបរទេសបានយកបញ្ហាកងទ័ពចិននៅឆ្នេររាម ដើម្បីជារដ្ឋប្រហារទម្លាក់រូបលោក ដូចការទម្លាក់សម្តេចព្រះ នរោត្តម សីហនុ

លោក ហ៊ុន សែន ព្រមានថា ទាំងពួកបរទេស និងជនជាតិខ្មែរមួយចំនួន ដែលតវ៉ាករណីមូលដ្ឋានទ័ពចិននៅកម្ពុជានេះ គឺមានបំណងចង់ឈានទៅធ្វើរដ្ឋប្រហារ ហើយសកម្មភាពនេះដូចគ្នាទៅនឹងការធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ កាលពីឆ្នាំ១៩៧០ ក្រោមហេតុផលវត្តមានពួកយៀកកុងនៅលើទឹកដីខ្មែរ ។

ការអះអាងនេះធ្វើឡើងនៅក្នុងឱកាសបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នៅព្រឹកថ្ងៃទី២៦ ខែតុលា លោក ហ៊ុន សែន ថាធុញទ្រាន់នឹងពួកបរទេស និងខ្មែរមួយចំនួន ដែលចោទរឿងវត្តមានទ័ពចិននៅកម្ពុជាម្តងហើយម្តងទៀត បើទោះបីជាលោកធ្លាប់បានបដិសេធរឿងនេះជាច្រើនសារក្តី។

បើទោះបីជានិយាយមិនចំឈ្មោះប្រទេស ប៉ុន្តែគេដឹងថាសំដៅទៅដល់សហរដ្ឋអាមេរិកនោះ លោក ហ៊ុន សែន បានចោទសួរថាតើការលើកឡើងម្តងហើយម្តងទៀតជុំវិញវត្តមានកងទ័ពចិននៅឆ្នេររាមក្នុងខេត្តព្រះសីហនុនោះ មានបំណងអ្វី?

លោកថា កន្លងមកបរទេសមួយនេះ និងពលរដ្ឋខ្មែរមួយចំនួននៅក្នុងសម័យសង្គមរាស្ត្រនិយម ក៏ធ្លាប់លើកឡើងរឿងទ័ពយៀកកុងលើទឹកដីខ្មែរ ដើម្បីជាលេសក្នុងការទម្លាក់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ កាលពីថ្ងៃទី ១៧ មិនា ឆ្នាំ១៩៧០ ហើយបានរុញឱ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមធ្ងន់ធ្ងរទៀតផង។

ជាមួយគ្នានេះ លោកហ៊ុន សែន អះអាងថា ការយកលើកបញ្ហា                   មូលដ្ឋានយោធាចិននៅលើទឹកដីខ្មែរម្តងហើយម្តងទៀត ពីសំណាក់បរទេសនោះ ក៏មានបំណងដើម្បីធ្វើរដ្ឋប្រហារទម្លាក់លោកចេញពីដំណែង ដូចគ្នាទៅនឹងធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះបរមរតនកោដិផងដែរ។

បុរសខ្លាំងរូបនេះ ស្នើឱ្យពួកបរទេស និងខ្មែរ ដែលចោទប្រកាន់រដ្ឋាភិបាលលោកលើរឿងផ្តល់ឱ្យចិននូវការប្រើប្រាស់ផ្តាច់មុខនៅកំពង់ផែរាម រយៈពេល ៣០ឆ្នាំនោះ  ត្រូវបញ្ចេញភស្តុតាងស្តីពីកិច្ចព្រមព្រៀងសម្ងាត់រវាងកម្ពុជា-ចិន ដែលចោទប្រកាន់នោះ បើមិនបញ្ចេញភស្តុតាងទេ គឺមានន័យថាពួកគេកំពុងភូតកុហក់។

លោហ៊ុន សែន បញ្ជាក់ថា មកទល់ពេលនេះកម្ពុជាមិនបានផ្តល់សិទ្ធិណាមួយ ដល់ចិនក្នុងការតាំងទីមូលដ្ឋានយោធាលើទឹកដីកម្ពុជានោះឡើយ ហើយរដ្ឋធម្មនុញ្ញកម្ពុជាក៏មិនអនុញ្ញាតនោះដែរ។ លោកថា នៅកម្ពុជាបច្ចុប្បន្ន មានតែចិនជាអ្នកវិនិយោគ តែគ្មានកងទ័ពចិននោះទេ។

បញ្ហាសង្ស័យកម្ពុជាផ្តល់មូលដ្ឋានយោធារាមក្នុងខេត្តព្រះសីហនុ ឱ្យទៅចិននេះ បានកក្រើកឡើងវិញ ក្រោយពេលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy កាលពីថ្ងៃទី ២១ ខែកញ្ញា បានចោទសួររដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ អំពីបញ្ហានេះម្តងទៀត។ ប៉ុន្តែលោកទៀ បាញ់ បានបដិសេធ ដោយថាមូលដ្ឋានយោធារាមនោះ គឺ សម្រាប់ប្រើប្រាស់វិស័យធាកម្ពុជាប៉ុណ្ណោះ។

ការចោទសួររបស់មន្ត្រីជាន់ខ្ពស់ផ្នែកការទូតរបស់អាមេរិកនេះ ធ្វើឡើងក្រោយពេលកម្ពុជាបានសម្រេចវាយកម្ទេចចោលនូវអគារដែលជាជំនួយរបស់អាមេរិកនៅតំបន់យោធារាមកាលពីពេលថ្មីៗនេះ ក្រោមហេតុផលថាសាងសង់មិនចំកន្លែង។

កាលពីខែកក្កដា ឆ្នាំ២០១៩ កាសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា កម្ពុជានិងចិនបានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងមួយជាមួយគ្នា។ កិច្ចព្រៀមព្រៀងនោះ កម្ពុជាបានអនុញ្ញាតឱ្យចិនមានសិទ្ធិផ្ដាច់មុខចូលទៅប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងរយៈពេល៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តឡើងវិញនៅរៀងរាល់១០ឆ្នាំម្ដង។ 

ប្រភពដដែលបញ្ជាក់ថា លើសពីនេះកម្ពុជាអនុញ្ញាតឱ្យចិនដាក់«ពង្រាយបុគ្គលិកយោធា រក្សាទុកសព្វាវុធ និងអនុញ្ញាតឱ្យនាវាចម្បាំងចិនចូលចតបានថែមទៀតផង។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានប្រមុខរដ្ឋាភិបាលបដិសេធរហូតមកទល់ពេលនេះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Anton Ferdinand on the racist scandal with Terry: I was sent a bullet in the mail. Insults in social networks came every hour
Manchester City have offered 19 million euros including bonuses for 17-year-old Argentine midfielder Sarmiento
Rehagel is a bandit from whom I will not accept an apology. The story of the worst injury in the history of the Bundesliga
Barcelona's presidential election will be held on January 24
Koke: to beat Bayern, you need to play a nearly perfect match. I hope their unbeaten streak ends tomorrow
Loew can return Muller, Boateng and Hummels to the German national team if there are a lot of injuries
Nacho about the Real Madrid game: That's not how titles are won. Working to get better