Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកនាយករដ្ឋមន្រ្តីថៃចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា

Views: 6

ដោយ៖តារារិទ្ធ/ភ្នំពេញ៖លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN)នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបា លថៃអញ្ជើញដល់ រាជធានីភ្នំពេញហើយនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ២០២៣ នេះដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីថៃនៅវិមានសន្តិភាពបន្ទាប់មកមេដឹកនាំទាំងពីរកម្ពុជា-ថៃបានចាប់ផ្តើមកិច្ចប្រជុំពិភាក្សាការងារ។

ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជាលោកនាយករដ្ឋមន្រ្តីថៃ នឹង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងអញ្ជើញគោរពព្រះវិញ្ញា ណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។

នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគីក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍និងក្តីបារម្ភ រួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ«មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះ ដទៃទៀត»ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក សេដ្ឋា ថាវីស៊ីន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនិងជាប្រធានព្រឹទ្ធ សភា, ជួបសម្តេចមហារដ្ឋសភាធីការធិបតី ឃួន សូដារី ប្រធានរដ្ឋសភា ,ជួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕

Post navigation