Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានអញ្ជើញដល់រាជធានីភ្នំពេញហើយនាព្រឹកថ្ងៃទី២៧ខែមីនានេះ

Views: 2

ដោយៈតារារិទ្ធ/ភ្នំពេញលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ា ឡេស៊ីបានអញ្ជើញមកដល់រាជធានីភ្នំពេញហើយដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល១ថ្ងៃនៅថ្ងៃទី ២៧ខែមិនា ២០២៣នេះ ។ 

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិលោក អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim)នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេ ស៊ីនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាតបតាមការអញ្ជើញរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការអញ្ចើញមកដល់របស់លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹងចូលក្រាបបង្គំគា ល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះម ហាក្សត្រនៃកម្ពុជា ។

លោកនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជា មួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធស ភានិងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

លោកនាយករដ្ឋមន្ត្រីក៏នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋ មន្រ្តីដើម្បីរិះរករបៀបនិងវិធីសាស្ត្រថ្មីៗសំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ដែលគ្រប់ដណ្តប់លើកិច្ច សហប្រតិបត្តិការគ្រប់វិស័យរាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។

នាយករដ្ឋមន្ត្រីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់និងអន្តរជាតិដែលជាផលប្រយោជន៍និងក្តីបារម្ភរួម ។ បន្ទាប់ពីជំនួបនាយករដ្ឋមន្ត្រីទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួននិងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ។

ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីម៉ា ឡេស៊ីនឹងចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងពិធីលៀងសាយភោជន៍ស្រាយ បួសរបស់សាសនិកអ៊ីស្លាមនិងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិតអាហារូបករណ៍ និងសហគមន៍អ៊ីស្លាមនៅកម្ពុជាផងដែរ ។

គួរបញ្ជាក់ផងដែរថាដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកកាន់កម្ពុជានាពេលនេះនឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័ យរវាងប្រទេសទាំងពីរហើយនឹងរួមចំណែ កដល់ការថែរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ក៏ដូចជារួមចំណែកដល់ការបន្តការអភិវឌ្ឍនិងវិបុលភាពរបស់សហគមន៍អា ស៊ាននិងអន្តរជាតិផងដែរ ៕

Post navigation